Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុ​ម​ញាក់សាច់​! ប្រធានាធិបតី​ថ្មី​ប្រេ​ស៊ី​ល Bolsonaro គំរាម​យ៉ាង​ចំហ​រថា​នឹង «​បំផ្លាញ​» កុល​ស​ម្ព័​ន្ធ​អា​ម៉ា​ហ្សូ​ន​

spot_img

​ជាមួយនឹង​ការសន្យា​របស់ខ្លួន លក់​តំបន់​ព្រៃ​ដែលជា​ទីជម្រក​របស់​ពួកគេ (​កុលសម្ព័ន្ធ​) ដើម្បី​ផលប្រយោជន៍​កសិពាណិជ្ជកម្ម និង​រ៉ែ លោក Bolsonaro ប្រធានាធិបតី​ថ្មី​របស់​ប្រេ​ស៊ី​ល​បាន​និយាយ​ជា​ចំហ​រថា «​ជនជាតិភាគតិច​នឹង​ត្រូវ​សម្រប​ខ្លួន​… ឬ បាត់​ខ្លួន​តែម្តង​» ។​

​លោក Jair Bolsonaro ប្រធានាធិបតី​ថ្មី​របស់​ប្រេ​ស៊ី​ល បាន​បើក​យុទ្ធនាការ​មួយ​លើ​ផែន​ការលក់​ផ្នែក​សំខាន់ៗ​នៃ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន ទៅ​ឲ្យ​ក្រុមហ៊ុន​កសិពាណិជ្ជកម្ម​, រ៉ែ និង​វា​រី​អគ្គិសនី ។​

​គាត់​បាន​និយាយ​នៅក្នុង​យុទ្ធនាការ​ថា​៖ «​ជនជាតិភាគតិច​ទាំងនោះ គឺ​ត្រូវតែ​សម្រប​ខ្លួន​ទៅនឹង​សម្លេង​ភាគច្រើន ឬ បាត់​ខ្លួន​តែម្តង​» ។ គាត់​បាន​បន្ថែមថា​៖ «​គ្មាន​ដី​១​សង់ទីម៉ែត្រ​ការ៉េ​ណាមួយ​របស់​ប្រេ​ស៊ី​ល នឹងត្រូវ​បា​នប​ង្រុ​ង​ទុក​សម្រាប់​ជនជាតិដើម​ភាគតិច​នៅក្នុង​ប្រទេស​ឡើយ​» ។​

​ដី ១៣% នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ត្រូវបាន​ការពារ​ជា​ទឹកដី​របស់​ជនជាតិដើម​ភាគតិច នៅក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន ទីកន្លែង​ដែល​កុលសម្ព័ន្ធ​មិនមាន​ទំនាក់ទំនង​ជាមួយ​ពិភពលោក​ភាគច្រើន​ជ្រកកោន ។ Bolsonaro បាន​និយាយថា គាត់​ចង់​ដាក់​ដីព្រៃ​ទាំងអស់នោះ នៅលើ​ផ្នែក​ដេញថ្លៃ ។​

​ចាប់​តាំង​គាត់​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​កាលពី​ថ្ងៃទី​២៨ តុលា លោក Bolsonaro បានប្រកាស​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រួ​សួង​កសិកម្ម និង​បរិស្ថាន -​ដែល​ក្រោយមក​ត្រូវបាន​សន្ម​ត់​គ្រប់គ្រង​តាមបែប​អតីតកាល​- បាន​ក្លាយជា «​ក្រសួង​កំពូល​» ដើម្បី​មើល​ការខុសត្រូវ​ផែនការ​របស់គាត់ ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ returntonow)​

spot_img
×