Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាង​លក់​គ្រឿងក្រអូប សុខ បញ្ញា​ពេជ្រ បើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិតផ​លឡេ​ក្លែងក្លាយ ត្រូវ​សមត្ថកិច្ច បង្ក្រាប​

spot_img

​សៀមរាប​ ៖ ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សៀមរាប បាន​ចុះ​បង្ក្រាប​ទីតាំង​លក់​គ្រឿងក្រអូប​យីហោ សុខ បញ្ញា​ពេជ្រ ពី​បទ​បើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិតផល​ក្លែងក្លាយ ជា​ប្រភេទ​ឡេលាយ មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ខាងលិច​ផ្សារ​លើ​ធំថ្មី ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា ការចុះ​បង្ក្រាប​នេះ គឺ​ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​សំណាក់​លោក​ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តសៀមរាប និង កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ហើយ​ការចុះ​បង្ក្រាប​ទីតាំង​លក់​គ្រឿងក្រអូប សុខ បញ្ញា​ពេជ្រ ដែល​មាន​ម្ចាស់​ឈ្មោះ ជា ដា​រ៉េត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ គឺ​យើង​បាន​ស្រាវជ្រាវ​រកឃើញ​ការបើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិតផ​លឡេ​ក្លែងក្លាយ ដោយ​ដកហូត​វត្ថុតាង​បាន រួមមាន ៖ ឡេលាយ គ្មាន​ច្បាប់ទម្លាប់ ចំនួន ១១​មុខ ស្មើនឹង​១.៧០៦​ប្រអប់​។​

​លោក សឿន សេន បញ្ជាក់ទៀតថា ចំពោះ​ម្ចាស់​ទីតាំង ត្រូវ​កម្លាំង​លោក​បាន​នាំខ្លួន​ទៅ​សាកសួរ​នៅ​ស្នងការ​ខេត្ត​បន្ថែមទៀត ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ផលិត​ឡេ​ក្លែងក្លាយ​ទាំងនេះ យក​ផ្តន្ទាទោស​តាម​ផ្លួវច្បាប់ ព្រោះ​ម្ចាស់​ទីតាំង​ខាងលើនេះ បាន​ឆ្លើយ​សារភាពថា លោក​គ្រាន់តែ​ទិញ​យក​មក​លក់ ហើយ​មិនដឹង​ពី​ផ្លូវច្បាប់ ហើយ​ចំពោះ​ករណីនេះ សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​ថា ត្រូវ​ឃាត់ខ្លួន​ឬ​យ៉ាងណា​នោះទេ គឺ​អាស្រ័យ​លើ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប ជា​អ្នកសម្រេច ថា​ត្រូវ​ឃាត់ខ្លួន​ឬ​ក៏​ផាកពិន័យ ៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×