Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ប្រទេស​ម៉ាលី បណ្តាល​ពលរដ្ឋ​ខ្មែរ ដែល​បម្រើការ​ឱ្យ​អង្គការសហប្រជាជាតិ ចំនួន​៤​នាក់ រងរបួស ឯ​ជន​អត្តឃាត​ស្លាប់​

spot_img

​ភ្នំពេញ​ ៖ មាន​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ បង្កឡើង​ដោយ​ក្រុម​ភេរ​វក​បើក​រថយន្ត​មួយ​គ្រឿង ចូល​មូលដ្ឋាន​មួយ​របស់​អង្គការសហប្រជាជាតិ នៅ​តំបន់​ហ្កា​វ ប្រទេស​ម៉ាលី បណ្តាល​ឱ្យ​ភេរ​វករ​ម្នាក់ ដែល​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក​ស្លាប់ និង​បាត់បង់​ជីវិត​ជនជាតិ​ម៉ាលី​២​នាក់ ព្រមទាំង​មាន​អ្នករបួស​១៤​នាក់ ដែល​ក្នុងនោះ ក៏​មាន​ពលរដ្ឋ​ខ្មែរ ដែល​បម្រើការ​ឱ្យ​អង្គការសហប្រជាជាតិ ចំនួន​៤​នាក់ ដោយ​មាន​ម្នាក់​របួសធ្ងន់ និង​៣​នាក់​ទៀត​របួសស្រាល​។​

​នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បានបញ្ជាក់​ថា នៅ​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ម៉ោង​នៅ​ប្រទេស​ម៉ាលី​) ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ម៉ោង​នៅ​កម្ពុជា​) មាន​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ បង្កឡើង​ដោយ​ក្រុម​ភេរ​វក​បើក​រថយន្ត​មួយ​គ្រឿង ចូល​ទីតាំង​ប្រតិបត្តិការ​មួយ របស់​អង្គការសហប្រជាជាតិ នៅ​តំបន់​ហ្កា​វ ប្រទេស​ម៉ាលី​។​

​ហេតុការណ៍​នេះ បាន​បណ្តាលឱ្យ​ភេរ​វករ​ម្នាក់ ដែល​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក​ស្លាប់​នៅនឹងកន្លែង និង​បាត់បង់​ជីវិត​ជនជាតិ​ម៉ាលី​២​នាក់ ព្រមទាំង​មាន​អ្នករបួស​១៤​នាក់ ដែល​ក្នុងនោះ ក៏​មាន​ពលរដ្ឋ​ខ្មែរ ដែល​បម្រើការ​ឱ្យ​អង្គការសហប្រជាជាតិ​ចំនួន​៤​នាក់​ផង​ដែរ ដោយ​មាន​ម្នាក់​របួសធ្ងន់ និង​៣​នាក់​ទៀត​របួសស្រាល​។​

​សូមបញ្ជាក់​ថា សម្រាប់​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា (​ទាហាន​មួក​ខៀវ​) ដែល​បំពេញ​បេសកកម្ម​នៅ​តំបន់​នេះ មិនមាន​គ្រោះថ្នាក់​ដោយ​ហេតុការណ៍​ខាងលើ​ទេ​។ រហូតមកដល់​ពេលនេះ ជនរងគ្រោះ​ជនជាតិខ្មែរ ដែល​របួសធ្ងន់​នោះ ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កម្រិត​២ របស់​ចិន​នៅក្នុង​ប្រទេស​ម៉ាលី ចំណែកឯ​អ្នក​របួសស្រាល ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ​។​

​ពលរដ្ឋ​ខ្មែរ​ដែល​រងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នេះ រួមមាន​៖

១. លោក ភិន សារ៉ាន់ ជា​អតីត​បុគ្គលិក​បម្រើការ CMAC ដែល​ចាប់ផ្តើម​ចូល​បម្រើការ​ជា​អ្នកបកប្រែ​ភាសា​ជាមួយ UNMAS ចាប់ពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ រងរបួស​ធ្ងន់ បាក់​ឆ្អឹងជំនី និង​របួស​ក្បាល​។​

២. លោក ហ៊ុល សុខ​ហេង ជា​អតីត​បុគ្គលិក​បម្រើការ CMAC រង​រួប​ស្រាល​។​

៣. លោក រៀម ឌី ជា​អតីត​នាយក​ប្រតិបត្តិ​ការកម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​ក្នុង​អង្គការ CMAC រង​របួសស្រាល​។​

៤. លោក សំ រដ្ឋា ជា​អតីត​បុគ្គលិក​អង្គការ Hello TRUST រង​របួសស្រាល​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×