Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទពិសោធន៍​គួរ​រៀនសូត្រ​៖ បុរស​ម្នាក់​នៅមាន​ជីវិត​ព្រោះតែ​ជ្រើស​យក​វិធី​រត់តាម​សត្វ​កញ្ជ្រោង​(វីដេអូ)

spot_img

​លោក Greg Woodcox និយាយថា គាត់​អាច​នឹង​ស្លាប់​ដូចជា​អ្នកជិតខាង​មួយចំនួន​ប្រសិនបើ​គាត់​មិន​សម្រេចចិត្ត រត់តាម​កញ្ជ្រោង​មួយ​ក្បាល​ដែល​នាំ​លោក​ឱ្យទៅដល់​ទឹកជ្រោះ​មួយកន្លែង​ដើម្បី​ត្រាំ​ខ្លួន​រង់ចាំ​រលក​ភ្លើង​ឆេះ​សន្ធោសន្ធៅ រំលង​ផុត​ទៅ​។​

បុរស​មានសំណាង​ព្រោះ​បាន​កញ្ជ្រោង​នាំ​ផ្លូវ​ទៅ​កន្លែង​មានទឹក​

​លោក​Greg Woodcox ដែលជា​អ្នក​នាំមុខ​រថយន្ត​មួយក្រុម បាន​រត់​គេ​ចេញពី​រលក​អគ្គិភ័យ​នៅ California ខាងជើង ដែល​បានសម្លាប់​មនុស្ស​អស់​ជិត​៥០​នាក់ និយាយថា ៖ នៅតាម​ផ្លូវ​គេចខ្លួន គាត់​បាន​សម្លឹង​ឃើញ​រថយន្ត​មួយចំនួន​របស់​អ្នកជិតខាង​បាន​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​គួរឱ្យ​រន្ធត់ ប៉ុន្តែ​លោក​គ្មាន​វិធី​អ្វី​នឹង​ជួយ​បាន​។ ដោយឡែក​ក្នុង​ក្រុម​ដែល​លោក​នាំ​ផ្លូវ​នោះ​មាន​៤​នាក់​បាន​រងគ្រោះ​ដល់​ជីវិត​ដែរ​។

​បុរស​វ័យ ៥៨​ឆ្នាំ​រូបនេះ​ប្រាប់ថា ពួកយើង​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​រលក​ភ្លើង​សន្ធោសន្ធៅ ហើយ​ស្ថានការណ៍​ពិតជា​អាក្រក់​បំផុត​។ ចៃដន្យ​ពេលនោះ​បាន​ក្រ​ឡែក​ឃើញ​កញ្ជ្រោង​មួយ​ក្បាល ហើយក៏​បើករថយន្ត Jeep ប្រដេញ​តាម​វា​។​វា​បាន​នាំ​លោក​ទៅ​ជួប​ជ្រោះ​មួយ ហើយក៏​ត្រាំ​រង់ចាំ​នៅក្នុង​ទឹក​នោះ​ប្រហែល​៦០​នាទី ទើប​រលក​ភ្លើង​ថមថយ​ចុះ​។ លោក​កាន់តែ​ស្រឡាំងកាំង​ទៀត​ពេល ឃើញ​រថយន្ត​Jeep របស់ខ្លួន​នៅ​ឆេះ​មិន​ក្លាយជា​ផេះផង់​៕​សូ​យ​ន​

spot_img
×