Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យ​កីឡាប្រដាល់​កម្ពុជា គួរ​ចៀសវាង​កុំឱ្យ​កើតមាន​រឿង​កីឡាប្រដាល់​វ័យ​១៣​ឆ្នាំ​ត្រូវស្លាប់​លើ​ឆាក​ដូច​នៅ​ប្រទេស​ថៃ​ថ្មីៗ​នេះ​ឱ្យសោះ​

spot_img

​ករណី​កីឡា​ប្រដាល់សេរី វ័យ​១៣​ឆ្នាំ បាន​ស្លាប់​លើ​ឆាក​ក្នុងការ​ប្រកួត កំពុង​ធ្វើឱ្យ​ពលរដ្ឋ​ថៃ​ផ្ទុះ​កំហឹង និង​អំពាវនាវ​ឱ្យមាន​ច្បាប់​ហាមឃាត់​ក្មេង​ជំទង់​ឡើង​ប្រកួត​វិញ្ញាសា​ដ៏​គ្រោះថ្នាក់​នេះ​។​

កុមារ Anucha Tasako បាន​ស្លាប់​ក្នុងការ​ប្រកួត​ថ្មីៗ​នេះ​

Anucha Tasako អាយុ​១៣​ឆ្នាំ បាន​ដេក​លើ​ឆាក បន្ទាប់ពី​គូប្រកួត​បាន​ដាល់​ចំក្បាល​ផ្ទួនៗ​ក្នុងការ​ប្រកួត​មួយ​នៅ​ខេត្ត Samut Prakan ក្បែរ​រដ្ឋធានី Bangkok កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា​។ ប៉ូលិស​ប្រាប់ថា Anucha បាន​ស្លាប់​ព្រោះ​ហូរឈាម​ក្នុង ខួរក្បាល​។​

Anucha ធ្វើការ​ប្រកួត​ក្រោម​ឈ្មោះ Phetmongkol Sor Wilaithong ។​Anucha បាន​ក្លាយជា​កីឡា​ប្រដាល់សេរី​តាំងពី អាយុ​៨​ឆ្នាំ ហើយ​បាន​ប្រកួត​ជាង​១៥០​លើក ក្នុង​ទម្ងន់​ក្រោម​៤១​គីឡូក្រាម​។​

​កុមារ​អភ័ព្វ​រូបនេះ​បានមក​រស់នៅ​ជាមួយ​ពូ បន្ទាប់ពី​ឪពុកម្តាយ​វា​លែងលះគ្នា​។ ពូ​របស់ Anucha លោក Damrong Tasako គឺជា​គ្រូ​ប្រដាល់សេរី​ម្នាក់ ។ ក្រោយ​មរណភាព​របស់​ក្មួយបង្កើត គាត់​ពិត​ជាមាន​វិប្បដិសារី ហើយ​អំពាវនាវ​សុំ​រដ្ឋាភិបាល​មាន​បទ​កំណត់​ទាមទារ​ឱ្យ​ក្មេង​អាយុ​ក្រោម​១៥​ឆ្នាំ ពេល​ឡើង​ឆាក​ប្រកួត​ត្រូវ​ពាក់​ឧបករណ៍​ការពារ​ក្បាល​និង​ខ្លួនប្រាណ​ឱ្យបាន​គត់មត់​។​

​ចំណែក​អ្នក​ផ្តួល Anucha បណ្តាលឱ្យ​ស្លាប់​ឈ្មោះ Nitikron Sonde ដែលមាន​អាយុ​ស្របាល​គ្នា ក្រោយ​ហេតុការណ៍​នេះ​បាន​សរសេរ​លើ Facebook ថា​៖ «​ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់ ប៉ុន្តែ​ភារកិច្ច​របស់ខ្ញុំ​គឺ​ត្រូវ​ដណ្ដើម​ជ័យជម្នះ​» ដើម្បី​មាន​លុយ​សម្រាប់​ដោះស្រាយ​ការរៀនសូត្រ​។​

​ក្មេងៗ​ដែលមាន​វ័យ​ប្រហែល​១០​ឆ្នាំ ត្រូវបាន​ហ្វឹកហាត់​និង​ឡើង​ប្រដាល់​សុទ្ធសឹង​មាន​ប្រភពពី​គ្រួសារ​ក្រីក្រ ។

ក្មេង​ជាច្រើន​ចូលរួម​ប្រកួត​កីឡាប្រដាល់​សេរី​តាំងពី​វ័យ​នៅ​តូច​ម្ល៉េះ ។​

​ឥឡូវនេះ​រដ្ឋាភិបាល​ថៃ​កំពុង​ត្រៀម​ធ្វើ​ពង្រាងច្បាប់​ហាមឃាត់​ក្មេង​អាយុ​ក្រោម​១២​ឆ្នាំ មិនឱ្យ​ចូលរួម​ប្រកួត​លើ​ឆាក​ទេ​។ ខណៈ​ពេលនោះ​ក្រុមកីឡា​ប្រដាល់​បែរជា​ប្រឆាំង ហើយ​ចាត់​ថា​ករណី Anucha គឺជា​រឿង​គ្រោះថ្នាក់​មួយ​តែប៉ុណ្ណោះ​។​

​យ៉ាងណា​ក៏​សាធារណមតិ​ទូទៅ​មិនបាន​គាំទ្រ​ការអនុញ្ញាត​កុមារ​ចូលរួម​ប្រកួត ព្រោះ​ប្រដាល់សេរី​គឺជា​ប្រភេទ​កីឡា​គ្រោះថ្នាក់ ក្នុងពេលដែល​សរីរាង្គ​របស់​ក្មេង​មិនទាន់មាន​ការលូតលាស់​ពេញលេញ នោះឡើយ​។ ខ្លះ​ទៀតថា​ពុំ​ត្រូវ​ចាត់ទុក​វិញ្ញាសា​កីឡាប្រដាល់​សេរី​គឺជា​«​ល្បែងស៊ីសង​» ដែល​អ្នកណាៗ​ក៏​សុទ្ធតែ​ដឹង​៕​លី​សា​


spot_img
×