Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ពិឃាត​ប៉ះគ្នា​ជាមួយ​សាឡាង​ដឹក​ប្រេង ត្រូវ​…​លិច​បាត់​ (វីដេអូ)

spot_img

ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា រវាង​នាវា​ពិឃាត​ន័​រវេ​ស KNM Helge Ingstad ផ្ទុក​មនុស្ស​១៣៧​នាក់ និង​នាវា​ដឹក​ប្រេង Sola TS ដែល​ដឹក​មនុស្ស​២៣​នាក់ ។ ការប៉ះទង្គិច​នេះ​កើតឡើង​នៅ​ទីក្រុង Bergen ភាគ​ខាងលិច​ប្រទេស​ន័​រវេ​ស​។​

​ការប៉ះទង្គិច​បានធ្វើឱ្យ​នាវា KNM Helge Ingstad ធ្លុះ​មួយ​ប្រហោង​ធំ ហើយ​នាវិក​៨​នាក់​រងរបួស ក្នុងពេលដែល​នាវា​ដឹក​ប្រេង​មានការ​ខូចខាត​តិចតួច​ប៉ុណ្ណោះ​។ មកទល់​យប់​ថ្ងៃទី​១២​វិច្ឆិកា ដោយសារ​ខ្សែកាប​ដែល​គេ​សណ្តោង​វា​គង​លើ​ថ្ម​ក្រោម​ទឹក​រង់ចាំ​ការសង្គ្រោះ​ត្រូវ​ដាច់ ធ្វើឱ្យ​នាវា​ពិឃាត​បាន​រអិល​សន្សឹមៗ​ធ្លាក់​ទៅក្នុង​សមុទ្រ​នៅសល់តែ​ក្បាល​របស់​វា​ប៉ុណ្ណោះ​។​

​អាជ្ញាធរ​ន័​រវេ​ស​ក្រៅពី​ប្រញាប់ប្រញាល់​ធ្វើការ​ប្រមូល​ប្រេង​ហូរ​ចេញពី​សាឡាង ក៏​កំពុងបើក​យុទ្ធនាការ ស្រង់​យក​នាវា​ខាងលើ​មកវិញ​៕សូយ​ន​

  

spot_img
×