Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ដែល​មក​កម្សាន្ដ​ពេល​អុំទូក កុំ​ជិះ​រថយន្ដ​ចូល​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធី គឺ​ត្រូវ​ដើរ​ដោយ​ថ្មើរជើង​

spot_img

​ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវករ​ដឹកទំនិញ ដែល​ប្រើប្រាស់​រថយន្ដ​ធំៗ ធ្វើដំណើរ​ចូល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ដែល​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីព និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឺត្ដិ​ទៅ​ពី​ថ្ងៃ​ទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ ហើយ​សម្រាប់​អ្នក​ដែល​មក​កម្សាន្ដ ក៏​កុំ​ជិះ​រថយន្ដ​ចូល​ទៅ​បរិវេណ​ទីតាំង​ប្រារព្ធ​ពិធី​ផងដែរ ព្រោះ​ចៀសវាង​ការកកស្ទះ​ចរាច​រណ៍​។​

​ការអំពាវនាវ​របស់​លោក ឃួ​ង ស្រេង ត្រូវបាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​ចុះ​ពិនិត្យ​ការរៀបចំ​ប្រទីប របស់​សាលា​រាជធានី​ភ្នំពេញ ត្រើយ​ខាងកើត បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ​ប្រសើរ ក្នុង​ឱកាស​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីព និង​សំពះ​ព្រះ​ខែ​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ខ្ញុំ​សូម​ជម្រាប និង​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​បំណង​ចង់​ចូលរួម​សប្បាយភាព ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក មេត្ដា​ស្ដាប់​តាម​ការណែនាំ​របស់ក​ង​កម្លាំង​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរ​ដែនដី ដើម្បី​រៀបចំ​ទុកដាក់​រថយន្ដ និង​ធ្វើ​ចរាចរណ៍ ហើយ​យើង​នឹង​មាន​បិទ​តំបន់​ខ្លះ ដើម្បី​ទុក​ជូន​ដល់​សាធារណជន ធ្វើដំណើរ​ដោយ​ថ្មើរជើង​»​។​

​បើ​តាម​លោក ឃួ​ង ស្រេង នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខនេះ សាលា​រាជធានី​ភ្នំពេញ នឹង​បើក​ការ​ប្រណាំងទូក​សាកល្បង ហើយ​នឹង​មាន​រៀបចំ​ពិធី​ក្រុង​ពាលី តាម​ប្រពៃណី​សាសនា ដើម្បី​សុំ​សេចក្ដី​ជូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​ឈាន​ដល់​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​ទាំង​ផ្លូវការ​ផង​ដែរ​។​

​ចំណែក​ប្រទីប​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​លក្ខណៈ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នៅ​ថ្ងៃ​ទី​២១​ដល​២៣​វិច្ឆិកា ខាង​មុខ​ជាមួយ​ប្រទី​១៤​ទៀត​នៅ​ទន្លេ​មុខ​ព្រះបរមរាជវាំង​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ការងារ​រៀបចំ​ប្រទីប​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សម្រេច​ជា​ស្ថាពរ​នា​ពេល​ខាង​មុននេះ ។ ឆ្នាំ​២០១៨​នេះ មាន​ប្រទីប​ចំនួន​១៥​ដែល​ឆ្នាំ​កន្លងមក​មាន​តែ​១៣ តែ​ឆ្នាំនេះ​បន្ថែម​ប្រទី​២​ទៀត​មួយគ្រឿង របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ទី​២​ប្រទីប​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​តុបតែង​លម្អ​តាម​សួនច្បារ​នៅ​ត្រើយ​ខាងកើត រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​រៀបចំ​កន្លែង​ស្នាក់​ជូន​បងប្អូន​ចំណុះ​ទូក ដោយ​មាន​ត​ភ្ជាប់​ជូន​នូវ​ទឹកស្អាត ភ្លើងអគ្គិសនី បង្គន់​អនាម័យ បន្ទប់ទឹក និង​កន្លែង​សង្គ្រោះ​បឋម​ក្នុង​តំបន់​នេះ​ផងដែរ​។​

​សូមជម្រាបថា ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ​ប្រសើរ ក្នុង​ឱកាស​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីព និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឺត្ដិ​ទៅ​ពី​ថ្ងៃ​ទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ កម្លាំង​មាន​សមត្ថកិច្ច​រហូត​ដល់​ជាង​១​ម៉ឺន​នាក់ នឹង​ត្រូវ​ដាក់​ពង្រាយ​ នៅតាម​តំបន់​A B និង​C ក្នុងនោះ កម្លាំង​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​រាជធានី​ភ្នំពេញ មាន​រហូតដល់​ជាង​៨​ពាន់​នាក់​៕ ដោយ​ ៖ ​កូឡាប​

 

spot_img
×