Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យអុំទូក​ឆ្នាំ​២០១៨​ មាន​ចំនួន​២៩៨​ទូក ឯ​កម្លាំង​សមត្ថកិច្ច​ជាង​១​ម៉ឺន​នាក់ នឹង​ដាក់​ពង្រាយ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ឱកាស​បុណ្យ​អុំទូក​ឆ្នាំនេះ​

spot_img

​ភ្នំពេញ ​៖ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​អោយបាន​ល្អ ប្រសើរ​ក្នុង​ឱកាស​បុណ្យ​អុំ ទូក អក​អំបុក បណ្តែត​ប្រទីព និង​សំពះ ព្រះ​ខែ ដែល​នឹង​ប្រព្រឺត្ដិ​ទៅ​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ កម្លាំង​មាន​សមត្ថកិច្ច នឹង​ដាក់​ពង្រាយ​កម្លាំង​រហូតដល់​ជាង​១​ម៉ឺន​នាក់ នៅតាម​តំបន់​A B និង​C ក្នុងនោះ​កម្លាំង​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​រាជធានី​ភ្នំពេញ មាន​រហូតដល់​ជាង​៨​ពាន់​នាក់ ។​

​នេះ​បើ​យោង​តាម​ផែនការ ការពារ​ដែល​លើក ឡើង​ដោយ លោក មាន​ចាន់ យ៉ាដា​អភិបាលរង​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​រសៀល​ថ្ងៃទី​១៤ វិច្ឆិកា ២០១៨​នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក ស ថេត ស្នងការ​រាជធានី​ភ្នំពេញ អភិបាល​ខណ្ឌ​ទាំង​១២​និង​មាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​មួយចំនួន​ទៀត ។​

​លោក មាន​ចាន់ យ៉ាដា​បានឲ្យដឹងថា បុណ្យ​អ៊ំ​ទូក​ឆ្នាំនេះ​និង​ប្រើ​កម្លាំង​សរុប​ចំនួន​១២៧៥៤​នាក់ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្នុង​នោះ​សម្រាប់​កម្លាំង​របស់ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ មាន​រហូត​ដល់​៨៦២៥​នាក់ ដោយ​ឈ​ជើង នៅតាម​តំបន់​សំខាន់ៗ​ចំនួន ៣​គឺ តំបន់​A,B,C និង​ចែក​ជា​គោលដៅ​តូចៗ​ផងដែរ ។​

​លោក​បាន​បញ្ជាក់​ផងដែរ​ថា ស្ថានភាព​ទឹកទន្លេ​នៅ​ឆ្នាំ​នេះ​ទាប​ជាង​ឆ្នាំ​ទៅ​រហូត​ដល់​១​ម៉ែត្រ ហើយ​ល្បឿន​ទឹក ក៏​ហូរ​យឺត​ជាង​ឆ្នាំ​ទៅ​ផង​ដែរ​។ ដោយឡែក​សម្រាប់​ទូកង ដែល​ត្រូវ​ចូលរួម​ប្រកួត​នៅ​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​២៩៨​ទូក ខណៈ​ដែល​ឆ្នាំ​២០១៧​មាន​ទូកង​ត្រឹមតែ​២៧០​ទូក និង មាន​ទី​ឡាករ​ជិត​២​ម៉ឺន​នាក់​។ សម្រាប់​ប្រទីប​ឆ្នាំ​នេះ​មាន​ចំនួន​១៥ ។​

​លោក ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​នោះ​ក៏​បាន​មានប្រសាសន៍ថា បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​ជា​បញ្ហា​ចម្បង ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ត្រូវ​យកចិត្តទុកដាក់ ដូច្នេះ លោក​ជម្រុញ​អោយ​អភិបាលខណ្ឌ​ដូនពេញ និង​ខណ្ឌចំការមន​ត្រូវ​យកចិត្តទុកដាក់​អោយ​បាន​ខ្ពស់ ។ លោក​បន្តថា បញ្ហា​សណ្តាប់ធ្នាប់​នេះ បើ​មនុស្ស​១០០​នាក់ ធ្វើអោយ​ប៉ះពាល់​ផលប្រយោជន៍ មនុស្ស​១​លាន​នាក់ យើង​ត្រូវធ្វើ​ដើម្បី​ប្រយោជន៍​មនុស្ស​១​លាន​នាក់​នោះ​ហើយ​។​ចំណែក ការគ្រប់គ្រង​អ្នកលក់ដូរ និង​ការបើក​កន្លែងផ្ញើម៉ូតូ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ជម្រុញ​ឲ្យមាន​ការពិនិ​ត្យ​ឲ្យបាន​ម៉ត់ចត់​ផង​ដែរ មិន​អាច​ឲ្យមាន​ការដំឡើង​ថ្លៃ​ស្រេច​តែ​ចិត្ត​នោះទេ​៕ ដោយ ​៖​ កូឡាប​

spot_img
×