Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ណៅ ធួ​ក បាន​មាន​ចម្ងល់​ត្រង់​ថា ហេតុ​អ្វី​អត់​មាន​ផាកពិន័យ​ឬ​ផ្តន្ទាទោស​បន្តិច​សោះ ចំពោះ​អ្នក​គៃបំបាត់​ប្រេង​ពី​អ្នកទិញ​

spot_img

​ភ្នំពេញ ​៖ បន្ទាប់ពី​មាន​ការផ្សាយ​ថា នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ការចុះ​មក​ត្រួតពិនិត្យ តាម​បណ្ដាល​ស្ថានីយ និង​ដេប៉ូ​ប្រេងសាំង​​នៅក្នុង​ខេត្ត​តាកែវ ពី​សំណាក់​រថយន្ត​ពិសោធន៍​ចល័ត របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល ខេត្តតាកែវ​​បាន​រកឃើញ​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងសាំង​មួយចំនួនធំ លក់​មិន​មាន​ភាពប្រក្រតី​នោះទេ​។ នៅ​ព្រឹក ថ្ងៃ​១៤ វិច្ឆិកា ២០១៨ លោក ណៅ​ ធួ​ក រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ប្រតិកម្ម​យ៉ាងខ្លាំង បន្ទាប់ពី​បាន​ឮ​ទូរទស្សន៍​អប្សា​រាផ្សាយ​ថា ​៖
​មន្ត្រី​កាំកុងត្រូល​បាន​រកឃើញ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយចំនួន បាន​គៃបំបាត់​ប្រេង​ពី​អ្នក​ទិញ​ពី ៣ ទៅ ១០​ភាគរយ​។​

​តាមរយៈ​ហ្វេ​សប៊ុក​របស់ខ្លួន លោក ណៅ ធួ​ក បាន​មាន​ចម្ងល់​ត្រង់​ថា ហេតុ​អ្វី​អត់​មាន​ផាកពិន័យ​ឬ​ផ្តន្ទាទោស​បន្តិច​សោះ​ ​ដោយ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា បញ្ឈប់​ការប្រព្រឹត្ត ចុះ​ប្រេង​ដែល​លួច​រាប់​ឆ្នាំ​មក​ហើយ​អស់​រាប់ពាន់​រាប់​ម៉ឺន​លីត្រ តើ​គិត​យ៉ាងណា​។​

​លោក ណៅ ធួ​ក បានសរសេរថា ” នៅ​ព្រឹក​មិញ​នេះ ថ្ងៃ​១៤ វិច្ឆិកា ២០១៨ ខ្ញុំ​បាន​ឮ​ទូរទស្សន៍​អប្សា​រាផ្សាយ​ថា​ ​មន្ត្រី​កាំកុងត្រូល​បាន​រកឃើញ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយចំនួន​បាន​គៃបំបាត់​ប្រេង​ពី​អ្នក​ទិញ​ពី ៣ ទៅ ១០%! តែ​គួរ​ឱ្យ​ឆ្ងល់​! ​អត់​មាន​ផាកពិន័យ ឬ​ផ្តន្ទាទោស​បន្តិច​សោះ​! គ្រាន់តែ​ធ្វើ​កិច្ចសន្យា ឈប់​ប្រព្រឹត្ត​! សួរថា ចុះ​ប្រេង​ដែល​លួច​រាប់​ឆ្នាំ​មកហើយ​ ​អស់​រាប់ពាន់​រាប់ម៉ឺន​លីត្រ តើ​គិត​យ៉ាង ណា​? ហេតុ​អ្វី​ចោរ​លួច​កង់ ម៉ូតូ ដែល​មាន​តម្លៃ​តែ​បន្តិចបន្តួច​សោះ ហេតុ​អ្វី​ត្រូវ​ជាប់គុក​? ​ឯ​ចោរ​ដែល​លួច​ប្រេង​អស់​វាល់​ម៉ឺន​រាប់សែន​ដុល្លា គ្រាន់តែ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​!”​។​

​ចំណែក​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ជាច្រើន​បាន​បញ្ចេញ​នូវ​មតិ​ដោយ​សូម​គាំទ្រ​ទាំងស្រុង ចំពោះ​ចម្ងល់​របស់​លោក ណៅ ធួ​ក​ ​ដែល​អាច​ធ្វើឲ្យ​អ្នកកាន់ច្បាប់ អនុវត្តន៍​ច្បាប់ ដេក​ដើរ ដួក​លើ​ច្បាប់ និង​កំពុងតែ​ស្រវឹង​លើ​ច្បាប់ អាច​នឹង​ស្វាង​ចែ​ល​មួយអន្លើ​ដែរ ។​

​សូមបញ្ជាក់​ថា ក្នុង​រយៈពេល​ពេញ​មួយ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៃ​ការចុះ​មក​ត្រួតពិនិត្យ តាម​បណ្ដាល​ស្ថានីយ និង​ដេប៉ូ​ប្រេង សាំង នៅក្នុង​ខេត្ត​តាកែវ ពី​សំណាក់​រថយន្ត​ពិសោធន៍​ចល័ត របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូលខេត្ត តាកែវ បាន​រកឃើញ​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងសាំង​មួយចំនួនធំ លក់​មិន​មាន​ភាពប្រក្រតី​នោះទេ​។​

​លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋាន កិច្ចការពារ​អ្នក​ប្រើប្រាស់​បាន​ថ្លែងថា ក្នុងចំណោម​ស្ថាន​នី​យ និង​ដេប៉ូ​ប្រេង​សាំង​ចំនួន​១៣ ដែល​ធ្វើការ​ត្រួតពិនិត្យ​បានរ​ក​ឃើញ​មាន​ស្ថានីយ និង​ដេប៉ូ​ប្រេង​សាំង​ចំនួន​៤​ទីតាំង​មាន​អនុលោមភាព​ទាំង​ផ្នែក​គុណភាព និង​បរិមាណ​, ២​ទីតាំង​មិនមាន​អនុលោមភាព​ទាំង​ផ្នែក​គុណភាព និង​បរិមាណ ដោយឡែក​៧​ទីតាំង​ទៀត គឺ​មិន​មាន​អនុលោមភាព​ផ្នែក​បរិមាណ​។ ចំពោះ​ថ្លៃ​លក់រាយ​របស់​ស្ថានីយ និង​ដេប៉ូ​ប្រេងសាំង​ទាំង​១៣ ទីតាំង​បាន​អនុវត្តន៍​ត្រឹមត្រូវ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​។​

​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​បាន​ថ្លែងថា ចំពោះ​ស្ថាន​នី​យ​ប្រេងសាំង​លក់​មិនមាន​គុណភាព មន្ត្រី​ជំនាញ​បាន​ដកហូត​យក​គំរូ​ទៅ​វិភាគ នៅ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ហើយ​បើ​យើង​រកឃើញ​ថា ប្រេងសាំង​ទាំងអស់នេះ នៅ​តែ​លក់​មិន​គ្រប់​លីត្រ និង​មិនមាន​គុណភាព​ដូច​អ្វី​ដែល​យើង​ពិនិត្យ នៅ​រថយន្ត​ពិសោធន៍ យើង​នឹង​ចាត់វិធានកា​រណ៍​តាម​ផ្លូវច្បាប់ ស្ដីពី​ការ គ្រប់គ្រង​ទំនិញ និង​សេវា​។​

​លោក​បាន​សង្កត់ធ្ងន់ថា នេះ​ជា​ការអនុវត្តន៍​ច្បាប់ ដោយ​មិន​មាន​ការអប់រំ​តទៅទៀត​នោះ​ទេ​។ ស្ថាន​នី​យ​ណាមួយ​ដែល​លក់​ប្រេង​សាំង​មិន​គ្រប់​លីត្រ ឬ​មិនមាន​គុណភាព ត្រូវតែ​ទទួល​ការពិន័យ​ទៅតាម​ច្បាប់​កំណត់​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​ប្រធាន​សាខា​កាំកុងត្រូល ក៏​បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេងសាំង​ទាំង អស់ សូម​លក់​ឲ្យ​គ្រប់​លីត្រ មាន​គុណភាព​ល្អ ដើម្បី​បំរើ​សេដ្ឋកិច្ច​សាធារណៈ និង​ផ្ដល់​ជំនឿ​ទុកចឹត្ត​ពី​សំណាក់​អ្នក​ប្រើប្រាស់​។​

​គួរ​បញ្ចាក់​ថា ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេងសាំង​២ ដែល​ខុស​ទាំង​បរិមាណ និង​គ្មាន​គុណភាព​នោះ គឺ​ដេប៉ូ​របស់លោក ឈាវ លាំ​ង ដែល​មាន​ទីតាំង​នៅក្នុង​ស្រុក​ត្រាំកក់ និង​មួយទៀត​ជា​ដេប៉ូ​របស់លោក ជៀក ច្រូ​វ​។ ដោយឡែក​ស្ថាន​នី​យ៍ និង​ដេប៉ូ​៧​ទៀត ដែល​លក់​ខុស​បរិមាណ គឺ​ភាគច្រើន​ស្ថិត​នៅក្នុង​ស្រុក​ត្រាំកក់ និង​មួយទៀត​ជា​ដេប៉ូ​ចែកចាយ​ប្រេងសាំង​សា​វី​ម៉ិច​របស់​លោកស្រី ណុប ម៉ា​រី​យ៉ាន ដែល​មាន​ទីតាំង​នៅក្នុង​ក្រុង​ដូន​កែវ​៕ ​ដោយ​ ៖ ​រចនា​

  

spot_img
×