Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលក្រម​ក្នុង​សំណុំរឿង ០០២/០២ ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ នួន ជាង និង​ខៀវ សំផន នឹង​ប្រកាស​នៅ​ថ្ងៃ សុក្រ ទី​១៦ ខែវិច្ឆិកា​

spot_img

​ភ្នំពេញ​ ៖ អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) បានបញ្ជាក់​ថា សន្និសីទ​សារព័ត៌មាន​មុន​ប្រកាស​សាលក្រម​សំណុំរឿង ០០២/០២ ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ នួន ជា និង​ខៀវ សំផន​។ សន្និសីទ​កាសែត​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលា​ម៉ោង​១០ ព្រឹក​។​

​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) បាន​ចេញ​ដីកា​កំណត់​កាលបរិច្ឆេទ ប្រកាស​សាល ក្រម នៅ​ក្នុង​សំណុំរឿង ០០២/០២ ដោយ​បាន​ជូនដំណឹង​ដល់​ភាគី​នានា​ថា អនុលោម​តាម​វិធាន ១០២ (១) នៃ​វិធាន​ផ្ទៃក្នុងអង្គជំនុំ ជម្រះ​សាលាដំបូង​នឹង​ប្រកាសសេចក្តី​សំអាង​ហេតុ និង​ផ្នែក​នៃ សេចក្តីសម្រេច​នៃ​សាលក្រម​ក្នុង​សំណុំរឿង ០០២/០២ ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ នួន ជាង និង​ខៀវ សំផន នៅ​ថ្ងៃ សុក្រ ទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅ​ក្នុង​សាល​សវនាការ​ធំ​នៃ​អ​វ​តក ចាប់ពី​ម៉ោង ០៩និង៣០ នាទី​ព្រឹក​៕ ដោយ​ ៖ ​កូឡាប​

 

spot_img
×