Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុម​ក្មេង​ទំនើ​ង​៨​នាក់​ត្រូវ​ឃាត់ខ្លួន បន្ទាប់​ពី គប់ កញ្ចក់​រថយន្ត​ជាង​២០​គ្រឿង ដែល​បើក​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥

spot_img

​ខេត្ត​កំពង់ឆ្នាំង​ ៖ ក្មេង​ទំនើង​ចំនួន​៨​នាក់ ក្នុងចំណោម​១១​នាក់ ដែល​តែងតែ​គប់​កញ្ចក់​រថយន្ត​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​ជាតិ នា​ពេលយប់​ក្នុង​ភូមិសាស្ត្រ​រលាប្អៀរ និង​ស្រុក​ប​រី​បូណ៍​ខេត្តកំពង់ឆ្នាំង ត្រូវបាន​កម្លាំង​នគរបាល បើក​ការស្រាវជ្រាវ​រហូត​តាម​ចាប់ខ្លួន​បាន និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​។​

​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក​ឧត្តមសេនីយ៍ទោ ឡុច វណ្ណា​រ៉ា បាន​ថ្លែង​ប្រាប់ ថា កម្លាំង​នគរបាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់ ក្នុងករណី​គប់​កញ្ចក់​រថយន្ត​កាល​ពី​យប់​ថ្ងៃ​ទី​១២-១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៤ ទៅ​១១៧ ភូមិ សាស្ត្រ​ស្រុក​រលាប្អៀរ និង​ស្រុក​បរិបូណ៍ យើង​ចាប់​ឃាត់ខ្លួន​បាន​ហើយ​ក្នុងចំណោម​១១​នាក់​។​

លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​ដាក់​បទបញ្ជា​ឲ្យកម្លាំង នគរបាល​ទាំងអស់​នៅតាម​ស្រុក ជាពិសេស​ស្រុក​ដែល​មាន​ផ្លូវជាតិ និង​ផ្លូវ​សំខាន់ៗ​ឆ្លងកាត់​នោះ ត្រូវ​ឃ្លាំមើល និង​ប្រចាំ​ការទប់ស្កាត់ អំពើ​ល្មើស​នេះ កើតឡើង​ទៀត​នាំឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​។​

បើ​តាម​លោក​ស្នងការ ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ទាំងនេះ គឺ​ពួកគេ​មាន​មេក្លោង​ដែល​ជា​ជន​ញៀន​ថ្នាំ និង​ខាង​ចែកចាយ​ថ្នាំញៀន ហើយ​ចំពោះ​ជនល្មើស​ទាំង​៨​នាក់​នេះ សុទ្ធ​តែ​មនុស្ស​ញៀន​ថ្នាំ ដូច្នេះ​ហើយ​មេខ្លោង​របស់​ពួកគេ បាន​ប្រើ​ឲ្យធ្វើ​សកម្មភាព​បែប​នេះ ជា​ថ្នូរ​ឲ្យ​ថ្នាំញៀន​ជក់​។ លោក​ថា ក្រុម​ជនល្មើស​ទាំង​នេះ បាន​ជិះ​ម៉ូតូ​បញ្ច្រាស​រថយន្ត រួច​អ្នក​អង្គុយ​ក្រោយ ដែល​ដៃ​កាន់​ដុំថ្ម​នោះ បាន​គប់​ទៅលើ​រថយន្ត​ដែល​ភាគច្រើន​ជា​រថយន្ត​ដឹកទំនិញ និង​រថយន្ត​ធំៗ​។​

ចំពោះ​ករណី​នេះ បាន​បណ្តាល​ឲ្យ​ព្រូ​រថយន្ត​ម្នាក់ រងរបួស​ធ្ងន់ ដោយសារ​ត្រូវ​នឹង​ដុំថ្ម​។ សកម្មភាព​របស់​ពួកគេ​បាន​ធ្វើឡើង​ខ្លាំង នៅ​យប់​ថ្ងៃទី​១២-១៣ ខែវិច្ឆិកា ហើយ​នៅ​យប់មិញ ប្រុង​ធ្វើ​សកម្មភាព​បន្ត​ទៀត តែ​ត្រូវបាន​កម្លាំង​នគរបាល ទប់ស្កាត់​ទាន់ពេលវេលា​។​

​លោក​ឧត្តមសេនីយ៍ ទោ បាន​បន្តថា បន្ទាប់ពី​មាន​សេចក្តីរាយការណ៍ និង​បណ្តឹង​តាមរយៈ ទូរស័ព្ទ​ពី ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត ដែល​តាម​ការប្រម៉ាណ មាន​ចំនួន​ជាង 20 គ្រឿង​តែ​ក្នុង​រយៈពេល​តែ 2 យប់​ប៉ុណ្ណោះ លោក​ក៏​បាន​ទទួល​ការណែនាំពី​លោក គណៈ បញ្ជាការ​ឯកភាព​ខេត្ត ហើយក៏​បាន​បញ្ជារ កម្លាំង​តាម​គោលដៅ សហការគ្នា ចាប់​ពី​ក្រុង​កំពង់ឆ្នាំង រហូត​ដ​លើ​ស្រុក បរិបូរណ៌ ដើម្បី​ពួន​ស្ទាក់​ចាប់​ក្រុម​ក្មេង​ទំនើង​ទាំងនេះ ដោយ​មិន​ត្រូវ​ទុក​ក្រុម​ក្មេង​ទាំងនេះ បង្ករ​ភាពអសន្តិសុខ ដល់​សង្គម ក៍៏​ដូចជា​ធ្វើឲ្យ មាន​ជន រងគ្រោះ​ជា​រៀងរាល់​ថ្ងៃ​ឡើយ ។ ជា​លទ្ធផល​នោះ​យប់​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា​កម្លាំង​នគរបាល របស់​លោក​បាន​ស្ទាក់​ចាប់​បាន​ជនដៃដល់​ចំនួន ៣ នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​គប់​កញ្ចក់រ​ថយ​ន្តគេ​នៅ​ចំណុច​ផ្សារ​បរិបូណ៌ ហើយ​បាន​យក​មក​សាកសួរ ទើប នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិការ ឈាន​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៥ នាក់​បន្ថែមទៀត​ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។ ជនដៃដល់​ទាំង​៨​នាក់​មាន​១-​ឈ្មោះ សេង ហាន អាយុ ២០ ឆ្នាំ​២​ឈ្មោះ​អុំ ច​ន អាយុ ២០​ឆ្នាំ​៣ ឈ្មោះ​យឿន​ចាន់​ឌី អាយុ​១៨​ឆ្នាំ ៤ ឈ្មោះ សៀន សារ៉ាត់​អាយុ 16​ឆ្នាំ​, ៥ ឈ្មោះ ម៉ាល់ ចាន់ រ៉ុង អាយុ​១៧​ឆ្នាំ ,៦​ឈ្មោះ​ហ៊​ន សុខ​ចាន់ អាយុ ២៧​ឆ្នាំ ,៧ ឈ្មោះ​ឌឿ​ន សីហា​អាយុ ១៧​ឆ្នាំ និង ៨ ឈ្មោះ ខាំ ឈាង​ម៉ាលី អាយុ ២០ ឆ្នាំ​។ ទាំង​៨ នាក់​មាន​ទីលំនៅ​ស្រុក​បរិបូណ៌​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង 3 នាក់​ត្រូវបាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ដោយ​ដក ហូត​វត្ថុតាង​មួយចំនួន​ចាត់ការ​តាមផ្លូវ ច្បាប់​។ ជា​ចុងក្រោយ​លោក ស្នងការ​នគរបាល​ខេត្ត អំពាវនាវ ដល់​ម្ចាស់​រថយន្ត ទាំងអស់​អញ្ជើញ​មក​មក ដាក់ពាក្យ​ប្តឹង​នៅ​ស្នងការដ្ឋាន​តាម​ផ្លូវច្បាប់ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×