Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បញ្ជាក់ថា លោក​លោក​មេធាវី ហ៊ាង ឫទ្ធី ពិតជា​ពុំ​ទាន់​មាន​សមត្ថភាព ក្នុង​ការវិភាគ​រឿង​

spot_img

​ភ្នំពេញ ​៖ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ចេញ​មក​បកស្រាយ​ប្រាប់​លោក​មេធាវី ហ៊ាង ឫទ្ធី ដែល​មិន​យល់​ច្បាស់​អំពី​ច្បាប់ ពាក់ព័ន្ធ​នឹង​នីតិវិធី​តុលាការ ក្នុង​ការដាក់​ជន​ត្រូវ​ចោទ ឱ្យ​ស្ថិត​នៅក្រោម​ការត្រួត ពិនិត្យតាម​ផ្លូវ​តុលាការ​។​

​បើ​តាមផេក​ហ្វេស​ប៊ុក កាលពី​ថ្ងៃ​ទី​១៤​ខែវិច្ឆិកា លោក Kim Santepheap គឹម សន្តិភាព បាន​ថ្លែង​បញ្ជាក់ថា “​សូម​បញ្ជាក់​ជូន​RFA និង​លោក​បណ្ឌិត​មេធាវី​! បើ​សូម្បីតែ​ខ្លឹមសារ​នៃ​មាត្រា​២២៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ កំណត់​អំពី​អំណាច​របស់​ចៅក្រម​ស៊ើបសួរ ក្នុង​ការសម្រេច​ដាក់​ឲ្យ​ជន​ត្រូវ​ចោទ ស្ថិត​ក្រោម​ការត្រួតពិនិត្យ តាម​ផ្លូវ​តុលាការ សរសេរ​ច្បាស់លាស់​បែបនេះហើយ ក៏​លោក​បណ្ឌិត​មេធាវី​មើល​មិន​ទាំង​យល់​ផង រីឯ​រវាង​របប​ឃុំខ្លួន និង​របប​ដាក់​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ក៏​លោក​បណ្ឌិត​មេធាវី​ចែក​មិន​ដាច់​ផង​នោះ គឺ​បង្ហាញ​ច្បាស់​ថា លោក​បណ្ឌិត​ពិតជា​ពុំ​ទាន់​មាន​សមត្ថភាព ក្នុង​ការវិភាគ​រឿង​ផ្សេង​ទៀត​ឡើយ​! សូម​លោក​បណ្ឌិត​មេធាវី កុំ​តាំងខ្លួន​តាម​ការបញ្ជារ​បស់ RFA ជា​អ្នកវិភាគ​ស្អី​គេ​នោះ ឈប់​បាន​ឈប់​ទៅ​! ប្រសិនបើ​FRA ខ្វះ​អ្នកវិភាគ​ផ្នែក​ច្បាប់ ឲ្យបាន​ត្រឹមត្រូវ​បែបនេះ អាច​ទាក់ទង​ទៅ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ស្នើ​មេធាវី ដែល​មាន​សមត្ថភាព​ម​ក​វិភាគ​ផ្នែក​ច្បាប់​ជូន​!”​។​

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក​គឹម សន្តិភាព បាន​ឆ្លើយតប​បែបនេះ បាន​ធ្វើឡើង​បន្ទាប់​ពី​លោក​មេធាវី ហ៊ាង ឫទ្ធី តាមរយៈ​កិច្ច​សម្ភាស​ជាមួយ វិទ្យុ​អាស៊ីសេរី បាន​រិះគន់​ចំពោះ​ចំណាត់ការ​តុលាការ ក្នុង​ការដាក់ លោក កឹម សុខា ឱ្យ​ស្ថិត​នៅក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដែល​ធ្វើឱ្យ​លោក​ហាក់​ជាប់ឃុំ​នៅក្នុង​ផ្ទះ​។ លោក ហ៊ាង ឫទ្ធី បាន​និយាយ​វិភាគ​ថា​៖ “​ថ្វី​ត្បិត​គ្រប់​ជនជាប់ចោទ​មិន ទាន់​មាន​សាលក្រម​ស្ថាពរ គឺ​គាត់​មិនទាន់​មាន​ទោស​ទេ គាត់​នៅ​តែ​ជា​ជនសង្ស័យ​អ៊ីចឹង ហើយ​ការឃុំខ្លួន​ក្នុង​ផ្ទះ​ក៏​មិនមាន​ច្បាប់​ណាមួយ​ឃុំខ្លួន​ក្នុង​ផ្ទះ​ដែរ តែបើ​ចៅក្រម​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន គឺ​គាត់​ត្រូវ​មាន​សេរីភាព គ្រាន់​តែ​ត្រូវ​បង្ហាញមុខ​នៅ​ចំពោះមុខ​តុលាការ​១​ខែ​តែ​ម្ដង​”៕ ដោយ​ ៖ ​រចនា​

spot_img
×