Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​កំពុង​ប្រើ​វិធានការ​ចម្រុះ អូសទាញ​អ្នកទេសចរ​មកកាន់​ប្រទេស​ខ្លួន​…​មួយ​ទំហឹង​តែម្តង​

spot_img

​ក្រៅពី​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​ដល់​ប្រទេសមួយ​ចំនួន​ដែល​បានអនុម័ត​កាលពី​សប្តាហ៍​មុន ​រដ្ឋការ​ថៃ​បន្ត​អនុម័ត​វិធានការ​ជាច្រើន​ទៀត ក្នុងនោះ​រួមទាំង​វិធានការ​ដូចជា​បន្ថយថ្លៃ​ទំនិញ​។​ល​។​

ព្រឹត្តិការណ៍​ដុត​កាំជ្រួច​នៅ Bangkok កាលពី​ថ្ងៃទី​៩​វិច្ឆិកា​

​​តាម​កាសែត Bangkok Post វិធានការ​ថ្មី​ទាំងនោះ​រួមមាន​៖ បង្កើន​ពេលវេលា​ទិដ្ឋាការ​ទ្វេដង មាន​រយៈពេល​៦​ខែ និង​បណ្ដា​កម្មវិធី​អាទិភាព​ពិសេស​ដល់​ភ្ញៀវទេសចរ​បរទេស​ក្នុង​កម្មវិធី “Amazing Thailand Grand Sale: Passport Privileges” ដែល​អូសបន្លាយ​ពីថ្ងៃ​ទី​15-11-2018 – 15-1-2019​។​

​នៅ​សប្តាហ៍​មុននេះ ថៃ​ក៏បាន​អនុម័ត​កម្មវិធី​លើកលែង​ថ្លៃ​ទិដ្ឋាការ​នៅតាម​បណ្តា​អាកាសយានដ្ឋាន ចាប់ពី​ថ្ងៃទី​1-12-2018 – 31-1-2019 សម្រាប់​ប្រទេស​ចំនួន​២១ ជាអាទិ៍ ចិន ឥណ្ឌា Saudi Arabia…​។​ល​។ ជាមួយ​ក្តី​សង្ឃឹមថា​ភ្ញៀវទេសចរ​នឹង​កើនឡើង​៣០​ភាគរយ​នៅក្នុង​ពេលនេះ​។​

​តាម Reuters គោលបំណង​សំខាន់​វិធានការ​ទាំងនេះ​របស់រ​ដ្ឋា​ភិ​បាល​ថៃ គឺ​សំដៅ​ទាក់ទាញ​ភ្ញៀវ​ទស​ចរ​បរទេស​ចំនួន​៣៨​លាន​នាក់ ហើយ​រំពឹងថា​នឹង​នាំមក​នូវ​ចំណូល 2.000 ពាន់​លាន​baht (​ប្រមាណ​៦០.០០០​លាន​ដុល្លារ​) នៅក្នុង​ឆ្នាំនេះ​។​

​លោក Nathporn Chatusripitak ទីប្រឹក្សា​ការិយាល័យ​នាយករដ្ឋមន្ត្រី​ថៃ​បកស្រាយ​ពី​កញ្ចប់​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំងនោះ​ថា​៖ «​អគ្គនាយកដ្ឋាន​ទេសចរណ៍​ថៃ​(TAT) បាន​រាយការណ៍​ថា ក្នុង​ខែកក្កដា​និង​សីហា ភ្ញៀវទេសចរ​ចិន​បាន​ថយចុះ 11,4% ហើយ​នៅ​ខែកញ្ញា​និង​តុលា អត្រា​នេះ​គឺ 19,1% ។ ខណៈ​ពល​នោះ​ភ្ញៀវទេសចរ​ទាំងនេះ​បាន​ងាក​ទៅកាន់​វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង​និង​ហុងកុង​»​។​

​ក្នុង​យុទ្ធនា​ការបន្ថយ​ថ្លៃទំនិញ រដ្ឋការ​ថៃ​បាន​សហការ​ជាមួយ​ប្រព័ន្ធ​ផ្គត់ផ្គង់ ពិសេស​លើ​មុខទំនិញ​សម្លៀកបំពាក់ គ្រឿងសម្អាង បរិក្ខារ​អេ​ឡិច​ត្រូ​និ​ច​។

​លើ​ផ្នែក​ទិដ្ឋាការ ថៃ​ក៏​នឹង​ផ្តល់​បន្ថែម​លិខិតអនុញ្ញាត​ចូល​ប្រទេស​ខ្លួន​សាជាថ្មី​ចំពោះ​ភ្ញៀវទេសចរ​ដែលមាន​ទិដ្ឋាការ​ចេញចូល​មួយ​លើក​ដើម្បី​ពួកគេ​អាច​ទៅកាន់​ប្រទេស​ដទៃ​នោះ​រួច​វិលត្រឡប់​មកលេង​ប្រទេស​ថៃ​វិញ​បាន​យ៉ាង​ងាយស្រួល​។​

​នេះ​ក៏​ជា​គោលនយោបាយ​ជំរុញ​ទេសចរ​ឆ្លងកាត់​ព្រំដែន​ក្នុង​ក្របខ័ណ្ឌ​ជា​ដៃគូ​របស់​បណ្តា​ប្រទេស​ASEAN៕​សូ​យ​ន​

spot_img
×