Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទន្ទឹម​នឹង​សមិទ្ធផល​ដែល​សម្រេចបាន ក្រសួង​សង្គម​កិច្ច ក៏​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន ដែល​ទាមទារ ឲ្យ​រួម​គ្នា​បន្ត​ខិតខំ​រិះរក​ដំណោះស្រាយ​

spot_img

​ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ជម្រាប​ជូន​រដ្ឋសភា អំពី​សមិទ្ធិផល​នានា​របស់​ក្រសួង​សម្រេចបាន​ក្នុង​អាណត្តិ​ទី​៥​។ លោក វង សូត បាន​លើកឡើង​ផង​ដែរ​ថា ទន្ទឹម​នឹង​សមិទ្ធផល​ដែល​សម្រេចបាន ក្រសួង​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត ដែល​ទាមទារឲ្យ​យើង​រួម​គ្នា​បន្ត​ខិតខំ​រិះរក​ដំណោះស្រាយ ដូចជា​បញ្ហា​ការប្រែប្រួល​អាកាសធាតុ ការផ្ទុះ​ចេញ​នូវ​ជំងឺ​ប្លែកៗ បញ្ហា​ចំណាក​ស្រុក បញ្ហា​ជនអនាថា ការជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម ការកេងប្រវ័ញ្ច​ផ្លូវភេទ ការប្រើប្រាស់​គ្រឿងញៀន និង​បម្រែបម្រួល​ផ្នែក​ប្រជាសាស្ត្រ​ជាដើម​។​

​គណៈប្រតិភូ​រដ្ឋសភា​ដឹកនាំ​ដោយ លោកស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី បាន​អញ្ជើញ​ចុះ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ពាក់ព័ន្ធ​នឹង​វិស័យ​ទទួល​បន្ទុក​របស់​គណៈ​ក​ម្មការ នា​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​។​

​លោក វង សូ​ត បាន​ជម្រាប​ជូន​គណៈប្រតិភូ​រដ្ឋសភា​ថា ក្នុង​អាណត្តិ​ទី​៥​កន្លងមកនេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា បាន​សម្រេច​បាន​លទ្ធផល​ការងារ​ជាច្រើន ស្រប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​៣​យ៉ាង និង​កម្មវិធី​អាទិភាព​៨​ចំនុច​របស់​ក្រសួង​។ យុទ្ធសាស្ត្រ​ទាំង​៣ រួមមាន ១-​បង្កើន​ប្រសិទ្ធភាព​សេវា​សុខុមាលភាព​សង្គម ២-​ពង្រឹង​ពង្រីក​ប្រព័ន្ធ​សន្តិសុខ​សង្គម ៣-​ពង្រឹង​សមត្ថភាព​ស្ថាប័ន និង​កៀងគរ​ប្រភពធនធាន ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​។ ចំណែក​ឯ​កម្មវិធី​អាទិភាព​ទាំង​៨​ចំណុច​របស់​ក្រសួង​វិញ​មាន ១-​អភិវឌ្ឍន៍​សុខុមាលភាព​សម្រាប់​ជនរងគ្រោះ ជន​ងាយ​រងគ្រោះ និង​កិច្ចការ​គ្រួសារ ២-​អភិវឌ្ឍន៍​សុខុមាលភាព​កុមារ និង​យុវនីតិសម្បទា ៣-​អភិវឌ្ឍន៍​សុខុមាលភាព​ជនពិការ ៤-​អភិវឌ្ឍន៍ សុខុមាលភាព​ចាស់ជរា ៥-​អភិវឌ្ឍន៍​របប​សន្តិ​សុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល ៦-​អភិវឌ្ឍន៍​សុខុមាលភាព​អតីតយុទ្ធជន ៧-​សិក្សា​ស្រាវជ្រាវ បង្កើត​ប្រព័ន្ធ​សន្តិសុខ​សង្គម​ទូលំទូលាយ​សម្រាប់​ប្រជាជន​កម្ពុជា ៨-​អភិឌ្ឍន៍​សមត្ថភាព​ស្ថាប័ន និង​ពង្រឹង​ភាព​ជា​ដៃគូ​។​

​លោក រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​បញ្ជាក់​ផង​ដែរ​ថា ថ្មីៗ​នេះ​ក្រសួង​បាន​សហការ​ជាមួយ​អង្គការ UNICEF រៀបចំ​សន្និសីទ​ថ្នាក់​តំបន់ ឆ្ពោះ​ទៅរក​ការអនុវត្ត​យុទ្ធសាស្ត្រ​អុីន​ស្ពៃ​(INSPIRE) ចំនួន​៧ ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ ដែល​មាន​ការចូលរួម​ពី ប្រទេស​ចំនួន​២១​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​។ សន្និសីទ​បាន​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​ឈាន​មុខ​គេ ដែល​បាន​សិក្សា​ស្រាវជ្រាវ​ថ្នាក់ជាតិ ស្តី​ពី​អំពើ​ហិង្សា​លើ​កុមារ និង​មាន​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ ក៏ដូចជា​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ​រយៈពេល​៥​ឆ្នាំ (២០១៧-២០២១) មុនគេ ។​

​លោក រដ្ឋមន្ត្រី បន្តថា កន្លង​ទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​អោយ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​ជា​របៀបវារៈ​គោល​នយោបាយ សង្គម​សេដ្ឋកិច្ច​នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ។​

​លោកស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​នៅ​គ្រប់​កាលៈ​​ទេសៈ ដើម្បី អភិវឌ្ឍន៍​វិស័យ​សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ទៅតាម​ផែនការ និង​គោ​លន​យ​បាយ​របស់​រាជរដ្ឋាភិបាល​។ ទន្ទឹមនឹងនេះ លោកស្រី ប្រធាន​គណៈកម្មការ​បា​ន​សម្តែង​ក្តីសង្ឃឹម​ថា ក្រសួង​នឹង​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ ដើម្បី​រួមគ្នា​ធ្វើយ៉ាងណា អោយ​ការអនុវត្ត​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ទទួលបាន​ជោគជ័យ​៕​ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×