Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពិត​មែនឬ​? ប្អូនប្រុស ធុច សា​លិ​ក ដែល​ល្បី​អាច​និយាយ​ភាសា​រហូតដល់ ១៥ ភាសា ឥឡូវនេះ ត្រូវបាន​គេ​អញ្ជើញ​ទៅកាន​ប្រទេស​ចិន ដើម្បី​… (​វីដេអូ​)

spot_img

​អ្នកលក់ដូរ​តូច​ជនជាតិ​កម្ពុជា​វ័យ ១៤ ឆ្នាំ ដែល​អាចនិយាយបាន ១៥ ភាសា កំពុង​ទទួល​ការឧបត្ថម្ភ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន សម្រាប់ធ្វើ​បទសម្ភាសន៍ និង​ឱកាស​ដ៏​ពិ​សេសមួយ ក្នុងការ​បង្ហាញខ្លួន​ជា​តារាចម្រៀង ។​

​ក្មេងប្រុស​ឈ្មោះ ធុច សា​លិ​ក ដែល​សារព័ត៌មាន​បរទេស​ដា​ក់​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Thaksin បាន​ល្បី​កាលពី​សប្តាហ៍​មុននេះ បន្ទាប់ពី​ស្ត្រី​ទេសចរ​ម៉ាឡេស៊ី បាន​ថត​គាត់​បង្ហាញ​សមត្ថភាព​ភាសា​របស់គាត់ ខណៈ​លក់​វត្ថុ​អនុស្សាវរីយ៍ ។​

​នៅក្នុង​វីដេអូ សា​លិ​ក ត្រូវបាន​លឺ​និយាយ​ជា​ភាសា​ចិន​កុក​ងឺ មុនពេល​ផ្លាស់ប្តូរ​និយាយ​ភាសា​ផ្សេងៗ​ទៀត ដែល​ក្នុងនោះ​រួមមាន​៖ Cantonese, Filipino, French, German, Japanese, Korean, Malay និង Thai ។​

​សរុបទៅ ក្មេងប្រុស​រូបនេះ​ត្រូវបាន​គេ​និយាយថា អាច​និយាយ​ភាសាបរទេស​បាន​រហូត​ដល់ ១៥ ភាសា ដែល​ទាំងអស់ គឺ​គាត់​បាន​ព្យាយាម​រៀន ខណៈ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភ្ញៀវទេសចរ ។​

​ប៉ុន្តែ ភាសា​ទាំងអស់នោះ​ដែល​គាត់​បាន​និយាយ នោះ សា​លិ​ក ចូលចិត្ត​ខ្លាំង​គឺ​ភាសា​ភាសា​ចិន​កុក​ងឺ ហើយក៏​បានបង្ហាញ​បំណង​ប្រា​ថា្ន​របស់គាត់ ចង់​ទស្សនា​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី នៅក្នុង​ទីក្រុង​ប៉េកាំង ។​

​ចំណែក​ប្អូនប្រុស​របស់គាត់​ម្នាក់ទៀត ដែល​អាច​និយាយ​ភាសា​បាន​រហូត ១១ ភាសា ក៏​ចូលចិត្ត​ភាសា​ចិន​កុក​ងឺ ។​

​ព័ត៌មាន​នៃ​ជំនាញ​ចេះ​និយាយ​ភាសា​ដ៏​មិនធម្មតា​របស់ សា​លិ​ក ទីបំផុត បាន​លេចលឺ​ដល់​ប្រទេស​ចិន ។​

​យោងតាម Sinchew គ្រួសារ​របស់គាត់​ទទួលបាន​ការអញ្ជើញ​ពី​ក្រុមហ៊ុន​សារព័ត៌មាន​ចិន​មួយ សម្រាប់​ថ្លៃ​ចំណាយ​ការធ្វើដំណើរ​ទាំងអស់ ទៅកាន់​ទីក្រុង​ប៉េកាំង ទីកន្លែង​ដែល​គាត់​នឹង​ផ្តល់​បទសម្ភាសន៍ ។​

​អ្វីដែល​ប្រសើរ​ជាងនេះទៀត ដំណើរ​ទៅលេង​កំសាន្ត​នេះ​ផងដែរ សា​លិ​ក ក៏មាន​ឱកាស​ពិសេស ដើម្បី​បង្ហាញ​ជំនាញ​សម្លេង​របស់គាត់ សម្រាប់​ការឡើង​បង្ហាញខ្លួន​នៅលើ​ឆាក​តន្ត្រី​ក្នុងនាម​ជា​តារាចម្រៀង ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ nextshark)​

spot_img
×