Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យ​សាសនា​ចម្លែក​នៅ​ឥណ្ឌា​! អោយ​គោ​ទាំង​ហ្វូង​ដើរ​ជាន់​ពីលើ​ (វីដេអូ)

spot_img

​នេះ​គឺជា​បុណ្យ​សាសនា​ដ៏​ចម្លែក​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយសារ​តែ​អ្នក​គោរព​ប្រតិបត្តិ​បានឲ្យ​​គោ​ទាំង​ហ្វូង​ដើរ​ជាន់​ពី​លើ​ពួកគេ។​

​សត្វ​គោ​នៅ​ត្រូវ​ប្រទេស​ឥណ្ឌា ត្រូវបាន​គេ​ចាត់ទុក​ជា​សត្វ​ដ៏​ពិសិដ្ឋ ហើយ​ដូច្នេះ​អ្នក​គោរព​ជំនឿ​នោះ ជឿជាក់ថា ការ​ដែល​ត្រូវបាន​គោ​ជាន់​ពី​លើ​ពួកគេ វា​នឹង​ធ្វើឲ្យ​ពួកគេ​មាន​លាភ​សំណាង និង​ចំរុងចម្រើន​ទៅមុខ​។​

​បើ​តាម​វីដេអូ ដែល​ថត​បាន​ក្នុង​ទីក្រុង Ujjain នៃ​រដ្ឋ Madhya Pradesh ប្រទេស​ឥណ្ឌា បានបង្ហាញ​ថា មាន​បុរសៗ​ជាច្រើន​បាន​ដេក​ផ្គាប់​មុខ​ដើម្បី​រងចាំ​ឲ្យ​គោ​មួយ​ហ្វូង​ដើរ​មក​ជាន់​ពីលើ​
​ពួកគេ​។​

​គោ​ទាំង​នោះ​ត្រូវបាន​គេ​តុបតែង​ជាមួយនឹង​កម្រងផ្កា មុន​ពេល​ពួក​វា​ដើរ​ជាន់​លើ​បុរសៗ​អ្នកស្មគ្រ័ចិត្ត​។​

​មនុស្ស​ជាច្រើន​បាន​រងរបួស​ដោយសារ​តែ​គោ​ជាន់​នៅ​ក្នុង​ពិធី​នោះ ទោះ​យ៉ាងណា​អ្នក​គោរពបូជា​​មាន​អបិយ​ជំនឿ​ថា ពួកគេ​នឹង​ជាសះស្បើយ​វិញ​។ ហើយ​គេ​ក៏​ជឿជាក់​ផងដែរ​ថា វា​អាច​នាំ​លាភ​​សំណាង និង​ភាព​ចំរុងចម្រើន​ដល់​អ្នកចូលរួម ព្រមទាំង​ក្រុមគ្រួសារ​របស់​ពួកគេ​។​

​ជាធម្មតា គោ​មួយ​ក្បាល​នៅក្នុង​ប្រទេស​ឥណ្ឌា​អាច​មាន​ទម្ងន់ ១៣៧​គីឡូក្រាម​៕ សុភ័ក្ត្រ

​ប្រភព​៖ mirror​

spot_img
×