Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​បាន​រកឃើញ Computer បុរាណ​បំផុត​របស់​មនុស្សលោក

spot_img

មជ្ឈដ្ឋាន​អ្នក​បុរាណ​វិទូ​ចាត់ទុកថា Computer បុរាណ​បំផុត​មនុស្សលោក គឺជា​បរិក្ខារ​បុរាណ​របស់​ជនជាតិ​ក្រិ​ក ប្រើប្រាស់​ដើម្បី​គណនា​បណ្តា​ទីតាំង​របស់​ក​ញ្ចុំផ្កាយ​ទាំងឡាយ ហើយ​វា​មាន​អាយុកាល​យ៉ាងតិច ២០០០ ឆ្នាំ ។​

វត្ថុ​ត្រូវបាន​ក្រុម​បុរាណ​វិទូ​រកឃើញ​គឺជា Computer បុរាណ​បំផុត​របស់​មនុស្សលោក​

​​គេហទំព័រ Daily Beast ថ្មីៗ​នេះ​ឱ្យដឹងថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រំជើបរំជួល​ខ្លាំងក្លា​ជាង​មុន គ្រា​ដែល​មជ្ឈដ្ឋាន​បុរាណវិទ្យា​ប្រកាស​ជា​សាធារណៈ​ថា បាន​រកឃើញ​វត្ថុ​មួយ​ផ្សេងទៀត​ត្រូវបាន​ចាត់ទុកថា​ជា​ថាស (Disk) មួយ​មាន​ទាក់ទិន​ដល់​ម៉ាស៊ីន Computer Antikythera នៅឯ​បាតសមុទ្រ Aegean ។​

​ម៉ាស៊ីន Computer ដែល​គេ​ដាក់ឈ្មោះថា Antikythera បាន​បាត់​ខ្លួន​តាំងពី​ជាង​២០០០​ឆ្នាំមុន គ្រា​ដែល​នាវា​ដឹកទំនិញ​មាន​ផ្ទុក​វា​នោះបាន​លិច​នៅឯ​តំបន់​សមុទ្រ​នៃ​កោះ Antikythera របស់​ក្រិ​ក​។​

Computer បុរាណ​នោះ​ហើយ ដំបូង​ឡើង​គេ​នឹកស្មានថា​វា​ជា​ដុំ​ពណ៌​បៃតង​មួយ​មាន​សម្បក​រឹង​ខាងក្រៅ ហើយ​នាំគ្នា​ហៅថា​ជា​ផ្ទាំង​ថ្ម​មួយ​ដុំ​។​

​ពួកគេ​បាន​នាំ​វា​យកទៅឱ្យ​បុរាណ​វិទូ Valerios Stais នៃ​សារមន្ទីរ​បុរាណវិទ្យា​ជាតិ​នៅ Athens ។​ពេលនោះ​ក៏​គេ​មិនដឹងថា​ដុំ​ពណ៌​បៃតង​ជា​អ្វី​ដែរ​។​

​ពីរ​ទសវត្ស ត្រូវបាន​ទឹកសមុទ្រ​ធ្វើ​វា​ឱ្យ​រេចរឹល ទាំង​កប៉ាល់ និង​ទំនិញ​ទាំងឡាយ​។ ប៉ុន្តែ​សំណាងល្អ បងប្រុស​របស់​អ្នក​បុរាណ​វិទូ​ខាងលើ គឺ​លោក Spyridon Stais គឺជា​គណិត​វិទូ​ម្នាក់ ហើយក៏​ជា​ជន​ដំបូងដែល​បាន​ស្រាយ​បញ្ជាក់​អំពី​ស្ពឺ​ទាំងឡាយ​នៅក្នុង​ម៉ាស៊ីន​Computer​។​

​ក្រោយមក អាស្រ័យ​ដោយ​ការអភិវឌ្ឍ​របស់​បច្ចេក​វិជ្ជា X-ray និង​ការរួមចំណែក​របស់​អ្នកវិទ្យាសាស្ត្រ​ផ្សេងទៀត ទើប​គេ​អាច​កំណត់​ច្បាស់​ថា​ដុំ​ពណ៌​បៃតង​នោះ​គឺជា​ម៉ាស៊ីន​Computer ដែលមាន​បច្ចេកវិជ្ជា​ជឿនលឿន​នា​សម័យកាល​បុរាណ កាលពី​ជាង ​២០០០​ឆ្នាំមុន​។​

Computer នេះ​មាន​ស្ពឺ​ជាង​៣០ ត្រូវបាន​បង្កើតឡើង​តាមបែប​សិប្បកម្ម​។ គេ​ប្រៀបធៀប​ថា​ចំនួន​ស្ពឺ​នេះ​វា​មាន​ប្រហាក់ប្រហែល​នឹង​ចំនួន​ស្ពឺ​នៃ​នាឡិកា​ធុន​មធ្យម​របស់​ស្វី​ស​ក្នុងសម័យ​បច្ចុប្បន្ន​។ ម៉ាស៊ីន​នេះ​អាច​គណនា​បាន​នូវ​ចំណោទ​មួយចំនួន គិតគូរ​បាន​អំពី​ចលនា​របស់​ព្រះ​ចន្ទ ព្រះអាទិត្យ តាមឃ្លាំមើល​ចលនា​របស់​បណ្ដា​កញ្ចុំ​ផ្កាយ​និង​ភព​ដទៃទៀត ក៏ដូចជា​អាច​ព្យាករណ៍​ដឹង​មុន​អំពី​សូរ្យគ្រាស​និង​ចន្ទ​គ្រាស​។​ល​។​

​នៅ​ឆ្នាំ ២០១២ អ្នកវិទ្យាសាស្ត្រ​មួយក្រុម​បាននាំគ្នា​ចុះទៅ​ស្រាវជ្រាវ​នៅ​តំបន់​សមុទ្រ​ដែល​រកឃើញ​ម៉ាស៊ីន Computer ខាងលើ ហើយ​បាន​បន្ត​ប្រទះឃើញ​ថាស (Disk) ពិសេស​មួយ​ដែល​រង​ភាព​រេចរឹល មាន​វិជ្ឈមាត្រ ៨​សង់ទីម៉ែត្រ​។​

​តាម​ការវិភាគ​ដោយ X-ray ក្រោយមក​ក៏​ពិនិត្យឃើញថា​ថាស​នេះ​មាន​ចម្លាក់​និមិត្តសញ្ញា​នៃ​ផ្កាយ Taurus ។ ដូច្នេះ​ទន្ទឹមនឹង​ការរកឃើញ​ម៉ាស៊ីន Computer ប្រើប្រាស់​បច្ចេកវិជ្ជា analog បុរាណ​បំផុត​នោះ ការរកឃើញ​ថាស​នេះ​បាន​ត្រួស​ត្រាយផ្លូវ​បង្កើន​ជំនឿ​ចិត្ត​សម្រាប់​ទិសដៅ​ស្រាវជ្រាវ​មួយ​ថ្មី​។

​ពេលនេះ​អ្នកវិទ្យាសាស្ត្រ​មិនទាន់​អះអាងថា​ថាស​ដែល​គេ​រកឃើញ​នោះ​ជា​របស់​Computer Antikythera Mechanism ដែល​គេ​បាន​រកឃើញ ឬ​ជា​របស់​បរិក្ខារ​មួយ​ផ្សេង​។ ម្យ៉ាងទៀត ចម្លាក់​និមិត្តរូប​នៃ​កញ្ចុំ​ផ្កាយ​Taurus នៅលើ​ថាស​ដែល​គេ​រកឃើញ​គឺជា​ចំណោទ​ដ៏​អាថ៌កំបាំង​សម្រាប់​ការស្រាវជ្រាវ​នា​ថ្ងៃ​អនាគត​៕​លី​សា​


spot_img
×