Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រសិទ្ធភាព នៃ​ការធ្វើ​វេទិកាសាធារណៈ បាន​ឆ្លើយតប​ទៅនឹង​បញ្ហា បាន​ទាន់ពេលវេលា​

spot_img

​ភ្នំពេញ​ ៖ ប្រសិទ្ធភាព​នៃ​ការធ្វើ​វេទិកាសាធារណៈ នៅតាម​បណ្តា​ខណ្ឌ​នានា​ក្នុង​មូលដ្ឋាន បាន​ឆ្លើយតប​ទៅនឹង​បញ្ហា បាន​ទាន់ពេល វេលា ដែល​បង្ហាញ​ពី​បរិយា​ប័ន្ន ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់​ក្រោម​ជាតិ បាន​និង​កំពុង​ដំណើរកា​រ​ល្អ ប៉ុន្តែ បើ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ហើយ មិន​មាន​ការដោះស្រាយ ថ្ងៃក្រោយ អញ្ជើញ​ប្រជាពលរដ្ឋ អញ្ជើញ​តំណាង​ភូមិ អាជ្ញាធរ​មូលដ្ឋាន​មក​ធ្វើ​វេទិកា​សាធារណៈ គេ​មិន​មក​ទេ ព្រោះ​យើង​អត់​មាន​ការឆ្លើយតប​។

​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្នុង​វេទិកាសាធារណៈ​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជ ធានី​ ភ្នំពេញ បាន​មានប្រសាសន៍ថា ការចូលរួម​មតិ យោបល់ របស់​បងប្អូន​ប្រជាពលរដ្ឋ គឺជា​ធាតុ​ចូល​យ៉ាងសំខាន់ នៃ​ប្រទេស​ប្រជា ធិបតេយ្យ ដើម្បី​ឈានដល់​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព និង​ប្រកបដោយ​អភិបាល​ល្អ​។​

​លោក​អភិបាលរង បាន​លើកឡើង​ថា ពាក់ព័ន្ធ​បញ្ហា​នៃ​ការកកស្ទះ​ចរាច​រណ៍ របស់​បងប្អូន​កម្មក​រ​រោងចក្រ​កាត់ដេរ នៅ​តំបន់​ផ្លូវ​ព្រៃទា ផ្លូវវេង​ស្រេង និង​ផ្លូវ​កប់​ស្រូវ និង​កន្លែង​ផ្សេងៗ​ទៀត ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ អាជ្ញាធរ​ខណ្ឌ​ត្រូវ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ចំពោះ​ការ លក់ដូរ នៅ​មុខ​រោងចក្រ ដែល​បង្ក​ឲ្យមាន​ការកកស្ទះ ហើយ​នៅ​តាម​បណ្តាល​ផ្លូវ​ទាំងនោះ សុទ្ធសឹងតែ​មាន​រោងចក្រ​យ៉ាងច្រើន និង​មាន​កម្មករ​ប្រមាណ​២០​ម៉ឺន​នាក់ ។ លោក​បាន​បន្ថែមថា ការលក់ដូរ​នៅ​មុខ​រោងចក្រ គឺជា​បញ្ហា​ធ្ងន់ធ្ងរ ហើយ​រដ្ឋបាល​រាជធានី និង​រដ្ឋ  បាល​ខណ្ឌ គឺ​មាន​ការលំបាក​លើ​បញ្ហា​នេះ បើ​បិទ​មិន​ឲ្យ​លក់​សោះ បងប្អូន​ដែល​ចេញពី​ធ្វើការ​ក្នុង​រោងចក្រ ពួក​គាត់​អត់​មាន​អ្វី​ហូប ចុក​ទេ ប៉ុន្តែ​បើសិនជា​យើង​បណ្តោយឲ្យ​មាន​ការល​ក់​ដូរ នឹង​ធ្វើឲ្យមាន​ការកកស្ទះ និង​មាន​ការរិះគន់​ដល់​អាជ្ញាធរ ខណ្ឌ រាជធានី​។ លោក​បាន​ស្នើ​ដល់​អាជ្ញាធរ​ខណ្ឌ ត្រូវ​ធ្វើ​ការងារ​សណ្តាប់​ធ្នាប់​នេះ ឲ្យបាន​ល្អ​ប្រសើរ ចៀសវាង​នូវ​ការរិះគន់ ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

​លោក​អភិបាលរង បាន​លើកឡើង​ថា សម្រាប់​រាជធានី​ភ្នំពេញ បាន​បង្កើត​គណៈកម្មកា​រ​ពិសេស​មួយ ដើម្បី​ដោះស្រាយ បញ្ហា​ការ កកស្ទះ​ចរាច​រណ៍ នៅក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​គឺ​ការបង្កើន​កងកម្លាំង​ប៉ូលិស និង​កងកម្លាំង​សណ្តាប់ធ្នាប់ ចុះ​មក​ដោះ ស្រាយ​បញ្ហា​ជាក់ស្តែង​តែម្តង ដូចជា ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទួលគោក និង​ខណ្ឌ​សែន​សុខ ។ ចំណែក​ការកកស្ទះ​ចរាច​រណ៍ ហូរ​ចេញពី​ផ្លូវជាតិ​លេខ​១ មក​ក្រសួង​មហាផ្ទៃ មុខ​ក្រសួង​កសិកម្ម និង​ផ្លូវ​ព្រះមុនីវង្ស និង​បញ្ហា​កកស្ទះ​ជាច្រើន​ទៀត ដូចជា នៅ​ទីប្រជុំជន និង​តាម​ទីផ្សារ​ជាដើម ដែល​ទាមទារ​ត្រូវ​ឲ្យមាន​ការដោះស្រាយ​ជាបន្ទាន់​។​

​លោក​បាន​បន្ថែមថា និយាយ​ជា​រួម បើ​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ការលំបាក ក្នុងការ​ធ្វើ​សណ្តាប់ធ្នាប់​បំបែក​មិន​ចេញ ត្រូវការ​កម្លាំង ជួយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​ខាង​រដ្ឋបាល​រាជធានី រីករាយ​នឹង​ជួយ ព្រោះ​រដ្ឋបាល​រាជធានី មាន​កម្លាំង​អន្តរាគមន៍ របស់​ការិយាល័យ​សណ្តាប់ធ្នាប់ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជាមួយនឹង​ការិយាល័យ​ចរាច​រណ៍ ។ យោង​តាម​បទពិសោធន៍ ដែល​រដ្ឋបាល​រាជធានី ធ្លាប់​ធ្វើ​ការងារ​នេះ នា​ពេលកន្លងមក រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ គឺ​រៀបចំ​សណ្តាប់ធ្នាប់ បាន​ជោគជ័យ​ប្រហែល​៧០-៨០​ភាគរយ នៅតាម​ផ្លូវ​ព្រះ​មុនី​រ៉េត ផ្សារ​ដើម​គរ និង​ផ្សារ​បន្លែ ។ ទោះបីជា​យើង​មិនទាន់​បាន​រៀបចំ​សណ្តាប់ ធ្នាប់ បានល្អ​១០០​ភាគរយ ក៏ប៉ុន្តែ​យើង​ទទួលបាន​នូវ​ការវាយតម្លៃ​ខ្ពស់ និង​មាន​ការកោតសរសើរ ពី​បងប្អូន​ប្រជាពលរដ្ឋ ហើយ​ការងារ​នេះ យើង​អាច​ធ្វើបាន ត្រូវការ​នូវ​ការប្រើប្រាស់​វិធានការ​សរុប មធ្យោបាយ​សរុប និង​កម្លាំង​សរុប ។ មានន័យ​ថា បើ​គ្មាន​ការចូលរួម ពី​បងប្អូន​ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ​ដូចជា​អាជីវករ និង​អ្នកលក់ដូរ​នោះទេ កម្លាំង​របស់​សង្កាត់ ខណ្ឌ ច្បាស់​ជា មិន​អាច​ធ្វើ​ការងារ​នេះ បាន​ជោគជ័យ​ទេ ព្រោះ​ការងារ​សណ្តាប់ធ្នាប់​នេះ ជាការ​វែក​ចក​អ៊ីចឹង ហើយ​គ្រាន់តែ​ធ្វើ​មួយ​ឆាយៗ មួយពេលៗ​មិន​ជាប់​ជាប្រចាំ​ក៏​ទៅ​មិន​រួច​ដែរ​។​

​លោក បាន​លើកឡើង​ថា ក្នុង​វេទិកា​នេះ មិន​មាន​ការលើកឡើង ពី​បញ្ហា​គ្រឿងញៀន​នោះ​ទេ គឺ​លើក​ឡើង​ពី​បញ្ហា​សណ្តាប់ធ្នាប់ ការ កកស្ទះ​ចរាច​រណ៍ បញ្ហា​ទឹក​លិច បញ្ហា​ស្ថាប​ផ្លូវ លូ​ប្រឡាយ ជាដើម ប៉ុន្តែ​បញ្ហា​គ្រឿងញៀន នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ជា​បញ្ហា​ស្មុគស្មាញ​ដែរ ជាពិសេស​នៅ​តាម​តំបន់ ដែល​មិន​ទាន់​រៀបរយ ស្នើឲ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខ​ណ្ឌ ត្រូវ​យកចិត្តទុកដាក់ និង​ជា​ពិសេស នៅ​ដែល​យើង​កំពុង​ធ្វើ​យុទ្ធនាការ នៅក្នុង​ចុះ​ទៅ​ធ្វើ​កិច្ចសន្យា ជាមួយនឹង​ម្ចាស់​អាជីវ​កម្មដ្ឋាន ដូចជា ភោជនីយដ្ឋាន ផ្ទះ សំណាក់ សណ្ឋាគារ ដែល​កម្រិត​ខណ្ឌ​ធ្វើ គឺ​យោង​តាម​ប្រសាសន៍ របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ (​ថ្ងៃទី​១៤​ខែវិច្ឆិកា​) ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា គឺ​អភិបាល​ខណ្ឌ ត្រូវ​ចុះ​ធ្វើ​ផ្ទាល់​ដោយ​ខ្លួនឯង ជាមួយ​លោក​អធិការនគរបាល​ខណ្ឌ គឺ​មិន​អនុញ្ញាត​ឲ្យ​អភិបាលរ​ងខ​ណ្ឌ​ទទួល​បន្ទុក​ធ្វើ​ទេ ពីព្រោះ​នៅ​កម្រិត​រាជធានី ក៏​លោក​អភិបាល​រាជធានី ធ្វើ​ផ្ទាល់ ជាមួយ​លោកស្នង ការ​នគរបាល​រាជធានី​ផ្ទាល់​ដែរ ហើយ​ទម្លាក់​ឲ្យ​លោក​អភិបាលរង​ខណ្ឌ​ទទួលបន្ទុក​ធ្វើ ទាល់តែ​មាន​ការងារ​ចាំបាច់ និង​មាន​លិខិត​ផ្ទេសិទ្ធិ​ត្រឹមត្រូវ​។​

​លោក​ថ្លែង​រំលឹក​ឡើងវិញ​ថា ក្នុង​វេទិកាសាធារណៈ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ប្រារព្ធ​ឡើង កាលពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅក្នុង​ចំណោម ១៣៥ សំណួរ សំណូមពរ និង​សំណើ របស់​បងប្អូន​ប្រជាពលរដ្ឋ គឺ​បាន​ដោះស្រាយ​ចំនួន ៥៦បញ្ហា ប្រហែល ៤៥ ភាគរយ ហើយ ៧៥ បញ្ហា​ទៀត គឺ​បាន​ដាក់បញ្ចូល ទៅក្នុង​ផែន​អភិវឌ្ឍន៍​៣​ឆ្នាំ​រំកិល របស់​សង្កាត់ និង​ខណ្ឌ​រួចហើយ ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព នៃ​ការធ្វើ​វេទិកាសាធារណៈ​។

​លោក​មាន ចាន់​យ៉ាដា បានបញ្ជាក់​ថា “​ក្នុងឱកាស​នៃ​ការបើក​វេទិកា​សាធារណៈ គឺ​ឯកឧត្តម​គណៈអធិបតី បាន​លើកឡើង​ថា ប្រសិទ្ធ​ភាព​នៃ​វេទិកា ប្រសិនបើ​ជា​លើក​បញ្ហា​ហើយ មិន​មាន​ការដោះស្រាយ ថ្ងៃក្រោយ អញ្ជើញ​ប្រជាពលរដ្ឋ អញ្ជើញ​តំណាង​ភូមិ អាជ្ញាធរ​មូលដ្ឋាន​មក​ធ្វើ​វេទិកា​សាធារណៈ គេ​មិន​មក​ទេ ព្រោះ​យើង​អត់​មាន​ការឆ្លើយតប​។ ឆ្លើយតប ក្នុង​កម្រិត​ណា​ក៏​ដោយ ជា​អវិជ្ជមាន ឬ​វិជ្ជមាន ឬ​យ៉ាងម៉េច ប៉ុន្តែ​យើង​បាន​ឆ្លើយតប ទៅនឹង​បញ្ហា​នេះ បាន​ទាន់ពេលវេលា ដែល​បង្ហាញ​ពី​បរិយា​ប័ន្ន ពី​ការអភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់​ក្រោម​ជាតិ បាន​និង​កំពុង​ដំណើរកា​រ​ល្អ​”​។​

​លោក​អភិបាលរង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច របស់​លោកស្រី រ៉ូ​ណា ស្មី​ត ដែល​ជា​អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​លើ​បញ្ហា​សិទ្ធិមនុស្ស នៅពេល​ដែល​ជួប សវនាការ​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ គឺ​លោកស្រី មាន​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បើក​ឲ្យមាន​ការប្រើប្រាស់ នូវ​អង្គភាព​ច្រក នៅ​ថ្នាក់​រាជធានី ខេត្ត ការិយាល័យ​ច្រក​ចេញចូល​តែមួយ នៅ​ថ្នាក់​ខណ្ឌ សង្កាត់ ដែល​នេះ​បង្ហាញ​ពី​ការអភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ និង​បើក​ផ្តល់​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ ដូច​លោក​ស្រី អ្នកសម្របសម្រួល​កម្ម​វិធី បាន​លើកឡើង​ថា កិច្ចខិតខំ​ប្រឹងប្រែង របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​អាណត្តិ​ថ្មី ខិតខំ​ធ្វើយ៉ាង ណា រំកិល នូវ​សេវា​សាធារណៈ ឲ្យនៅ​កៀ​កកិត​ប្រជាពលរដ្ឋ​៕ ដោយ​ ៖​ កូឡាប​

spot_img
×