Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពេល​ក្អក កុំ​ហូប​របស់​មួយ​នេះ ប្រយ័ត្ន​ក្អក​រឹតតែ​ខ្លាំង​

spot_img

​មនុស្ស​ភាគច្រើន​មិនសូវ​យកចិត្តទុកដាក់​នោះ​ទេ នៅ​ពេល​ពួកគេ​មាន​បញ្ហា​ក្អក​បន្តិចបន្តួច​។ ចំណែក​កា​រហូបចំណី​អាហារ​វិញ ក៏​ពួកគេ​មិនសូវ​ចេះ​តម​ដែរ នៅពេល​ក្អក ហើយ​ការ​ចេះ​តែ​ហូបមិន​រួច​បែប​នោះ បណ្តាលឲ្យ​គេ​កាន់តែ​ក្អក​ខ្លាំង​ទៅៗ​។​

​អាហារ​មួយ​ចំនួន ធ្វើឲ្យ​យើង​ក្អក​កាន់តែខ្លាំង នៅពេលហូបវា​។ ខាងក្រោម​នេះ គឺជា​អាហារ ដែល​អ្នក​គួរ​ចៀសវាង ពេល​កំពុង​មាន​បញ្ហា​ក្អក ​៖

អាហារ និង​ភេ​សេ​ជ្ជៈ​ត្រជាក់​

​វេជ្ជបណ្ឌិត Pradip Shah វេជ្ជបណ្ឌិត​ពិគ្រោះ​វេជ្ជសាស្ត្រ Fortis Hospital Mulund បាន​លើកឡើង​ថា​ជំងឺ​ផ្តាសាយ​និង​ក្អក​ធម្មតា​ដែល​បណ្តាល​មកពី​អាហារ​ត្រជាក់​ដូចជា​ទឹកកក​និង​ភេសជ្ជៈ​ត្រជាក់​គឺជា​ការ​ត្អូញត្អែរ​ជាទូទៅ​នៃ​អ្នក​ដែល​មក​ពិគ្រោះ​នៅ​គ្លីនិក​សុខភាព​ក្នុង​តំបន់​។​

​ទោះបីជា​មិន​មាន​ភស្តុតាង​ខាង​វិទ្យាសាស្ត្រ​អំពី​ធាតុ​ផ្សំ​នៃ​អាហារ​ត្រជាក់​ដែល​ធ្វើឲ្យ​មាន​ការក្អក​ក៏ដោយ អ្នកជំងឺ​ត្រូវបាន​គេ​ណែនាំ​ឱ្យ​ជៀសវាង​អាហារ​ទាំងអស់​នេះ​រហូត​ដល់​ពួកគេ​បាន​ជាសះស្បើយ​ទាំងស្រុង​។ ការបកស្រាយ​ដ៏​សមស្រប​មួយ​សម្រាប់​បញ្ហា​នេះ​គឺថា​អាហារ​និង​ភេសជ្ជៈ​ត្រជាក់ ធ្វើ​ឱ្យ​ស្ងួត​ស្រទាប់​ប្រព័ន្ធ​ដក​ដង្ហើម​ដែល​ជា​ហេតុ​ធ្វើឱ្យ​ងាយ​នឹង​ការឆ្លង​មេរោគ​និង​ការ​រលាក​ផ្នែក​បំពង់ក​។​

​ប្រភព ៖ thehealthsite

សុភ័ក្ត្រ

spot_img
×