Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា សន្យា​ផ្តល់​ជំនួយ ដល់​សហគមន៍​វៀតណាម នៅ​បឹង​ទន្លា​សាប ដើម្បី​ពួកគេ​ឡើង​មក​រស់នៅ​លើ​គោក​បាន​ត្រឹមត្រូវ​

spot_img

​សិង្ហ​បុរី ​៖ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Pham Binh Minh បាន​ជួប​សន្ទនា ជាមួយ​សម​ភាគី​កម្ពុជា លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី 13 វិច្ឆិកា នៅ​ប្រទេស​សិង្ហ​បុរី​។​

​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក​ប្រាក់ សុខុន កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា បាន​អះអាង​ថា ប្រទេស​កម្ពុជា នឹង​ធ្វើការ​ដើម្បី​គាំទ្រ​ដល់​សហគមន៍​កម្ពុជា – វៀតណាម នៅ​បឹង​ទន្លេសាប ដើម្បី​តាំង​លំនៅ​ថ្មី​។​

​បើ​តាមផេក​ហ្វេស​ប៊ុក លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា បានបញ្ជាក់​ថា “​ខ្ញុំ​បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ឯកឧត្តម ផាំ ប៊ិញ មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​វៀតណាម នៅ​ឯ​ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៣ នៅ​ប្រទេស​សិង្ហ​បុរី ។ យើង​បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី បញ្ហា​តំបន់ និង​អន្តជាតិ “​។​

​ក្នុង​ជំនួប​ជាមួយ​សម​ភាគី​វៀតណាម​លោក Pham Binh Minh នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី 33 និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​សិង្ហ​បុរី លោក​ប្រាក់ សុខុន បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​សង្ឃឹម​ថា នឹង​បន្ត​ជំរុញ​ទំនាក់ទំនង ជាមួយ​វៀតណាម និង​បង្កើត​លក្ខខណ្ឌ​ល្អប្រសើរ សម្រាប់​សហគមន៍​វៀតណាម​។​

​រីឯ​លោក​ផាំ ប៊ិញ មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​វៀតណាម បាន​ទទួលស្គាល់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង របស់​ភាគី​កម្ពុជា ក្នុង​ការជួយ​សហគម​ន៍​កម្ពុជា – វៀតណាម នៅ​តំបន់​បឹង​ទន្លេសាប នៃ​ខេត្ត​កំពង់ឆ្នាំង​។​

​លោក​ក៏​បាន​សម្តែង​ការព្រួយបារម្ភ​ផង​ដែរ​ថា សមាជិក​ជា​ច្រើន នៃ​សហគមន៍ ត្រូវបាន​ផ្លាស់ប្តូរ​ទៅ​កាន់​តំបន់​លំនៅដ្ឋាន​ថ្មី ដែល​មិន​មាន​ការធានា ឱ្យ​មាន​ការរស់នៅ​ល្អប្រសើរ​។​

​លោក បាន​រំលឹក​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី ង្វៀន ស៊ួន​ផុក ទៅកាន់​សម​ភាគី​កម្ពុជា របស់​សម្តេច​តេជោ​ហ៊ុន សែន ដើម្បី​ជួយ​ដល់​សហគមន៍​ខ្មែរ​-​វៀតណាម ឱ្យ​ចាកចេញ​ពី​តំបន់​បឹង​ទន្លេសាប និង​រក្សា​ស្ថេរភាព​ជីវិត​របស់​ពួកគេ នៅ​កន្លែង​ថ្មី និង​ផែនការ​ច្បាស់​លាស់ ទាក់ទង​នឹង​ការងារ ដើម្បី​ធានា ជីវភាព​រស់នៅ​របស់​ពួកគេ និង​ការងារ​ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់​។ ជា​សំណើ​ផ្ដាំផ្ញើ​ឲ្យមើល​ថែ​សហគម​ន៍​ជនជាតិ​វៀតណាម ដែល​ផ្លាស់​ពី​បឹង​ទន្លេសាប ទៅ​នៅ​លើ​គោក ធ្វើយ៉ាងណា​បង្ក​ភាពងាយស្រួល​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ របស់​អ្នក​ទាំងនោះ​។ សម្រាប់​វៀតណាម ដើម្បី​ឲ្យ​ពលរដ្ឋវៀតណា​ម រស់នៅ​បាន​សុខសាន្ត គឺ​ទាល់តែ​អាជ្ញាធរ​ខ្មែរ មាន​ផែនការ​ត្រឹម​ត្រូវ ពិសេស​ត្រូវ​រៀបចំ​ឲ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ជាអាទិ៍ សាលារៀន និង​មន្ទីរពេទ្យ​ជាដើម​។​

​ក្នុង​ជំនួប​នេះ​លោក Minh ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​ការរីកចម្រើន នៃ​ភាព​ជា​ដៃគូ រវាង​វៀតណាម និង​កម្ពុជា នា​ពេល​ថ្មីៗ​នេះ​។​

​សូម​រំលឹក​ជូន​ថា អាជ្ញាធរ​ខ្មែរ ចាប់តាំងពី​ដើម​ខែ​តុលា​មក បានចាប់ផ្ដើម​ប្រតិបត្តិការ ផ្លាស់​ទី​សហគមន៍​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង មក​នៅ​លើ​គោក​វិញ​ឲ្យអស់​។ អាជ្ញាធរ​បាន​អះអាង​ថា ការផ្លាស់​ទី​ជនជាតិ​វៀតណាម​ទាំង​ជាង​២០០០​គ្រួសារ បាន​បិទ​បញ្ចប់​រួចរាល់​ហើយ តាំងពី​ចុង​ខែ​តុលា​។ ការងារ​នាពេលនេះ គឺ​សម្អាត​បឹង​ទន្លេសាប កែ​ច្នៃ​​កន្លែង​ចិញ្ចឹម​ត្រី នៅ​ទីនោះ ឲ្យមាន​ស្តង់ដារ ដើម្បី​ឈាន​ទៅ​បង្កើត​ជា​តំបន់​ក​សិ​-​ទេសចរណ៍ ព្រមទាំង​សម្របសម្រួល ឲ្យសហគមន៍​​​ជន​ជាតិ​វៀតណាម រស់នៅ​លើ​គោក​បាន​សម​រ​ម្យ​។​

​ជា​ការឆ្លើយតប ប្រមុខ​ការទូត​ខ្មែរ លោក ប្រាក់ សុខុន បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើត​នូវ​លក្ខខណ្ឌ​ល្អ​ប្រសើរ​សម្រាប់​សហគម​ន៍​វៀតណាម ដែល​ចាកចេញ​ពី​បឹង​ទន្លេសាប​ទៅ​រស់នៅ​លើ​គោក​៕ ដោយ​ ៖ ​រចនា​

spot_img
×