Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! អ្នកបើកបរ​កំពុង​ជាប់គាំង​​នៅលើ​ផ្លូវដែក ព្រលឹងចុងសក់​គ្រប់ៗ​គ្នា រីឯ​អ្នកដទៃ​ស្រែក​ឡើង​ភ្លាត់​សម្លេង ខណៈ​រថភ្លើង​ចូលមក (​វីដេអូ​)

spot_img

​ករណី​កកស្ទះ​ចរាចរណ៍ បណ្តាល​ឲ្យ​រថយន្ត​ជាច្រើន​នៅតែ​បន្តកន្ទុយ​គ្នា (​ពាំង​ផ្លូវ​) គួរ​ឲ្យ​រន្ធត់​ជំនួស ខណៈ​រថភ្លើង​ខិតចូល​មកដល់ យើង​ក៏​ធ្លាប់​បានឃើញ​ដើរ នៅ​ចំណុច​ស្តុ​ប «​ត្រឡោកបែក​» យើង​ហ្នឹង ។ ឥឡូវនេះ ករណី​ដ៏​បុក​ពោះ​នេះ​ផងដែរ នៅក្នុង​ប្រទេស​ថៃ​ឯណោះ​វិញ​ក៏បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ថ្មីៗ​នេះ ហើយ​ត្រូវបាន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ជនជាតិ​ថៃ បាន​ថត​វីដេអូ និង​ទូន្មាន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​កើតឡើង ។​

​វីដេអូ​ឃ្លី​ប​ដែល​ទទួល​បានការ​ទស្ស​នា​ជាង ២.៦ លាន​ដង ចាប់តាំងពី​ត្រូវបាន​បង្ហោះ​ឡើង​បណ្តាញ​សង្គម​កាលពី​ម្សិលមិញ បានបង្ហាញ​រថភ្លើង​១​ខ្សែ​រត់​ចូលមក​ស្តុ​ប​យឺតៗ ដើម្បី​ទុក​ឱកាស​ឲ្យ​រថយន្ត​ដទៃទៀត បាន​ឆ្លង​ផុត​នៅ​ផ្លូវ​ប្រសព្វ Petchburi-Asoke ។ ទន្ទឹម​នោះ​ផងដែរ រថយន្ត​​ជាច្រើន​គ្រឿង​​​ដទៃទៀត ក៏ត្រូវ​បានឃើញ​នៅតែ​ស្ថិតនៅ​លើផ្លូវ​របស់​វា​គួរ​ឲ្យ​ស្រៀវ​សាច់​មែនទែន ។ នេះ​ជា​រឿង​ចរាចរណ៍​ដ៏​ពុំ​ធម្មតា​មួយ នៅក្នុង​ទីក្រុង​បាងកក ខណៈ​ឃើញ​រថយន្ត​ជាច្រើន​គ្រឿង​បង្ខំ​ឈប់​នៅ​កណ្តាលផ្លូវ​ប្រសព្វ​ទាំង​ព្រលឹងចុងសក់​បែបនេះ ព្រោះតែ​ពួកគេ​ពុំ​អាច​បើក​ទៅមុខ​រួច ។ ហើយ​ករណីនេះ ក៏​ពុំមែន​ជា​រឿង​ថ្មី​នោះទេ ពោលគឺ​វា​បាន​កំពុង​កើត​ឡើងជា​យូរ​មកហើយ ។​

​ទាក់ទង​នឹង​ករណីនេះ​ផងដែរ ផេ​ក​ផ្លូវការ​របស់​ប៉ូលីស​ភូមិន្ទ​ថៃ Police TV ក៏បាន​ចែករំលែក​វីដេអូ​ដែល​កំពុង​រីក​រាលដាល​នេះ ដើម្បី​ក្រើនរំលឹក​ដល់​អ្នកបើកប​រទាំង​ឡាយ ឲ្យ​ឈប់​រថយន្ត​របស់​ពួកគេ មុន​ភ្លើង​ចរាចរណ៍ ប្រសិន​ពួកគេ​បាន​ឃើញថា ពុំមាន «​ចន្លោះ​ផ្លូវ​» ដើម្បី​ឆ្ពោះទៅមុខ ។

​ផេ​ក​នេះ​បន្តថា​៖ «​អ្នក​ត្រូវបាន​សន្ម​ត់​ឲ្យ​ទុក​គម្លាត ឬ ចន្លោះ​ផ្លូវ សម្រាប់​រថភ្លើង​ឆ្លងកាត់ ដែល​យ៉ាងហោចណាស់ ក៏​គិតពី​សុវត្ថិភាព​ផ្ទាល់​ខ្លួនឯង​ផងដែរ​» ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ Coconusts)​

spot_img
×