Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពល​របស់​សម្ពាធ​ទាប នឹង​ធ្វើឲ្យ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី ១៧ ដល់ ១៩ ខែវិច្ឆិកា​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករណ៍​អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឥទ្ធិពល​របស់​សម្ពាធ​ទាប នឹង​ធ្វើឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។​

​ក្រសួង​ជំនាញ បាន​បន្តថា បន្ទាប់​ពី​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឃើញថា ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ បាន​និង​កំពុង​បន្ត​គ្របដណ្តប់​លើ​ជ្រោយ​ឥណ្ឌូចិន​។ ទន្ទឹមនឹងនេះ ជ្រលង​សម្ពាធ​ទាប​ក៏បាន និង​កំពុង​គ្រប់​ដណ្តប់​លើ​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា​។នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង មាន​កើតឡើង​នូវ​សម្ពាធ​ទាប​មួយ​។ សម្ពាធ​ទា​នេះ នឹង​ធ្វើដំណើរ​មក​កាន់​ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង​។

យោង​តាម​ការព្យាករណ៍ លក្ខណៈ​បែបនេះ នឹង​ធ្វើឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ទី​១៩​ខែវិច្ឆិកា មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ នៅតាម​បណ្តា​រាជធានី ខេត្ត មួយចំនួន​ដូចជា រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ស្ពឺ តាកែវ និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ។​

ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×