Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខេត្ត​ព្រះសីហនុ នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​កន្លែង​ទៀត នៅ​ឃុំ​ជើង​គោ ស្រុក​ព្រៃនប់​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស ចេ ជាង មាន​ទីតាំង​នៅ​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ព្រឹក​ថ្ងៃទី​១៥ វិច្ឆិការ ២០១៨​នេះ​។​

ពិធី​បើក​ការដ្ឋាន​នេះ ក្រោម​អធិបតីភាព ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម – ឯកឧត្ដម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​លោក ជា វុទ្ធី​អគ្គលេខាធិការរង​តំបន់​សេដ្ឋកិច្ច​ពិសេស ចេ ជាង អភិបាល​ក្រុមហ៊ុន ព្រមទាំង​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ មូយចំនួនទៀត​។​

​តំបន់​សេដ្ឋកិច្ច​ពិសេស ចេ ជាង បង្កើតឡើង​ដោយ ក្រុមហ៊ុន​ខេ​ម​បូឌា ចេ ជាង ហ្គ៍​រ ជី អេស​អ៊ី​ហ្សេ​ត បាន​សាងសង់​លើ​ផ្ទៃដី​ចំនួន ១៣៣​ហិកតា និង​មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី ដែល​ទើប​បើក​ការដ្ឋាន​សាងសង់​នេះ មាន​ចម្ងាយ​ពី​ប្រជុំជន​ផ្សារ​វាលរេញ​ជាង ៥​គីឡូម៉ែត្រ និង​មាន​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ព្រះសីហនុ​ប្រមាណ ៥៣​គីឡូម៉ែត្រ​។​

តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ទើប​បើក​ការដ្ឋាន​សង់​ថ្មី​នេះ គឺជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទី​២ បន្ទាប់​ពី​តំបន់​សេដ្ឋ​ពិសេស​បិត​ត្រាំ​ង ក្នុង​ស្រុក​ព្រៃនប់ ដែល​កំពុង​ដំណើរការ​យ៉ាង​រលូន ហើយ​មាន​កម្មករ​រាប់​ម៉ឺន​នាក់​កំពុង​បំរើការ​នៅ​ទីនោះ​។​
​អភិបាល​ក្រុមហ៊ុន​ខេ​ម​បូឌា ចេ ជាង ហ្គ៍​រ ជី អេស​អ៊ី​ហ្សេ​ត បានឱ្យដឹងថា តំបន់​សេដ្ឋកិច្ច​ថ្មី​នេះ អាច​ស្រូប​យក​កម្មករ​ប្រមាណ​១​ម៉ឺន​នាក់​៕ ដោយ​៖ ដែន សីមា​

 

spot_img
×