Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ យីអ៊ុន​ឡើង មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ការងារ​ជំនួយ​ទទួលបាន​លទ្ធផល​គួរ​ជាទី​គាប់ចិត្ត ។ មនោសញ្ចេតនា គួរ​នាំ​គូស្នេហ៍​ទៅ​ទទួល​អាហារ​ពេល​យប់​ដើម្បី​បង្កើន​ភាពកក់ក្តៅ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ​ផ្លូវចិត្ត​មិន​សប្បាយ ឥទ្ធិពល​អាក្រក់​ដល់​ការងារ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់​ឈ្លោះប្រកែក​គ្នា​តិចតួច ។​

​ឆ្នាំ​ខាល ៖ ការងារ​មិន​ត្រូវ​អភិរក្ស​ពេក​ក្នុង​ការងារ​របស់​អ្នក លុយកាក់ មានឱកាស​បង្កើន​ថែម​ប្រាក់ចំណូល ។ មនោសញ្ចេតនា គួរ​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន​ឲ្យ​គង់វង្ស ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​សម្រេច​កិច្ចការ​ដោយ​ខ្លួនឯង មិន​ត្រូវ​ពឹងផ្អែក​លើ​អ្នកដទៃ ។ លុយកាក់ កើត​មាន​ខ្ទង់ចំណាយ​ក្រៅ​ផែនការ​ច្រើន ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​បញ្ចៀស​ប៉ះទង្គិច​ផ្លូវចិត្ត​គូស្នេហ៍ ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​រឹងរូស​ជ្រុល​ក្នុង​ការងារ ។ លុយកាក់ ស្ថិរភាព​មិនមាន​ខ្ទង់ចំណាយ​ហួស​ចំណូល ។ មនោសញ្ចេតនា កុំ​ស្តាប់​សម្តី​អ្នក​ក្រៅ​ធ្វើឲ្យ​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា​របស់​អ្នក ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​ការវិនិយោគ ។ លុយកាក់ អាច​បញ្ចេញ​ទុន​រកស៊ី​ជោគជ័យ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​អ្នក​ពេញចិត្ត ។​

​ឆ្នាំ​មមី ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន ។ លុយកាក់ អាច​បោះទុន​តូច ដើម្បី​សាកល្បង​រកស៊ី ។ មនោសញ្ចេតនា អ្នក​មានគូស្រករ​គួរ​ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង ជាមួយ​មនុស្ស​ភេទ​ផ្ទុយគ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ មិន​ត្រូវ​ជ្រៀតជ្រែក​រឿង​អ្នកដទៃ ដើម្បី​បញ្ចៀស​ថ្នាក់លើ និង​អ្នក​រួម​ការងារ​មើល​មក​អ្នក​ក្នុង​ក្រសែភ្នែក​មិនល្អ ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​វក ៖ ការងារ ដោយ​ការចាត់ចែង​ដ៏​ប៉ិនប្រសប់​របស់​អ្នក​នាំ​ឲ្យ​គ្នា​ពេញចិត្ត កោតសរសើរ​យ៉ាង​ខ្លាំង ។ លុយកាក់ ត្រូវ​ចេះ​ក្តាប់​ឱកាស​រក​ប្រាក់​នៅ​នឹង​មុខ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​រកា ៖ ការងារ ថ្ងៃ​នេះ​ល្អ​បំផុត​សម្រាប់​ការចរចា សហការ​ជំនួញ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា រីករាយ ផ្អែម​ល្ហែម ។​

​ឆ្នាំចរ ៖ ការងារ ប្រយ័ត្ន​កុំឲ្យ​កើត​មាន​កំហុស​ក្នុងការងារ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​បញ្ចេញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ដោយសារ​ភាព​ម៉ឺន​មាត់ ព្យាយាម​ក្នុង​ការងារ​របស់​អ្នក ។ លុយកាក់ មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ បង្កើន​ថែម​ប្រាក់ចំណូល ។ មនោសញ្ចេតនា​ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ៕

spot_img
×