Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ​ម្នាក់ ចាក់​សម្លាប់​ប្រធាន​ប្រជា​ការពារ​ភូមិ​តាឡី ត្រូវឃាត់ខ្លួន​

spot_img

​ភ្នំពេញ៖ ​ឃាតករ​ម្នាក់ ដែល​ចាក់​សម្លាប់​ប្រធាន​ប្រជា​ការពារ​ភូមិ​តាឡី​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ដង្កោ ឃាត់ខ្លួន​បាន​ហើយ​។​

​លោក​វរសេនីយ៍ឯក ជឹម សី​ុ​ថា អធិការ​ខណ្ឌ​ដង្កោ​បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ ថាច់ សួ ភេទ​ប្រុស​អាយុ​៤៨ ឆ្នាំ​ជនជាតិ​ខ្មែរ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ភូមិ​បូរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ឃាតករ​រូបនេះ បាន​ប្រើ​កាំបិត​ចុង​ស្រួច​ចាក់​សម្លាប់​ប្រធាន​ប្រជា​ការពារ​ភូមិ​តាឡី ហើយ​ត្រូវ​ឃាត់ខ្លួន​បាន​ហើយ​នៅ​ចំណុច​ផ្ទះ​លេខ នៅ​ភូមិ​សំបូ​រមាស សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលា​ម៉ោង​១១និង១០​នាទី​ព្រឹក​។​

​លោក​អធិការ បានឲ្យដឹងដា ចំពោះ​មូលហេតុ​ដែល​ឈាន​ដល់​ការចាក់សម្លាប់​ជនរងគ្រោះ គឺ​ផ្តើមចេញ​ពី​ទំនាស់​ទិញ​លក់​ដី ហើយ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ស្ទុះ​ទៅ​វៃ​ជនសង្ស័យ ទើប​ធ្វើឲ្យ​ជនសង្ស័យ​ការពារ​ខ្លួន ទាញ​កូនកាំបិត​ចាក់​ទៅលើ​ជនរងគ្រោះ​តែម្តងទៅ​។ នេះ​បើ​តាម​ការសារភាព​របស់​ជនសង្ស័យ​។​

​គួរបញ្ជាក់​ថា​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ជនសង្ស័យ​នឹង​រងគ្រោះ បាន​ផឹក​ស៊ីជាមួយគ្នា នៅ​ហាង​មួយ​កន្លែង​តាម​បណ្តោយ​​​ផ្លូវ​ព្រៃ​ស ហើយ​ពេល​ផឹក​ស្រវឹង ក៏​បាន​ទាស់សម្តី​គ្នា​តិចតួច រឿងរ​ក​សីុទិ​ញលក់​ដីធ្លី រហូតដល់​ម៉ោង​១១​យប់ ក៏​បបួលគ្នា​ទៅ​ផឹក​បន្ត​ទៀត នៅផ្ទះ​រងគ្រោះ ប៉ុន្តែ​ពេល​ជិះ​ដល់​កណ្តាលផ្លូវ ជនសង្ស័យ​ក៏ យក​កូន​កា​បិត​ចាក់​ទៅលើ​ជនរងគ្រោះ​ចំនួន​បី​កាំបិត​បណ្តាល​​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ចំណែក​ជនសង្ស័យ បាន​រត់គេចខ្លួន​បាត់​។​

បន្ទាប់​ពី​ករណី​នេះ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដង្កោ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា បាន​ដាក់​កម្លាំង​តាម​គោលដៅ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ឃាតករ​។ កម្លាំង​សមត្ថកិច្ច ក៏​ក្របួច​ឃាតករ​នោះ បាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​និតីវិធី​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×