Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចោរ​គាស់​ហាង​លក់​មាស និង​ផ្លាក​ទីន នៅ​ផ្សារ​សាមគ្គី យក​គ្រឿង​អ​លង្ការ ជាង​៤០​ម៉ឺន​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ ហាង​លក់​មាស និង​ផ្លាក​ទីន​តូប​លេខ​៥១AB (​ស្តង់​លេខ​៣AB) ស្ថិត​នៅក្នុង​ផ្សារ​សាមគ្គី ដែល​មាន​គ្រឿង​អ​លង្កា​រ និង​លុយ នៅ​ខាងក្នុង​ហាង​សរុប​ចំនួន​ជាង​៤០​ម៉ឺន​ដុល្លារ ត្រូវបាន​ក្រុម​ចោរ​លួច​គាស់​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព នៅវេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅក្នុង​ផ្សារ​សាមគ្គី ផ្លូវ​ម៉ៅ​សេង​ទុង ក្រុមទី​១៧ ភូមិ​៥ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ម្ចាស់​ហាង​ឈ្មោះ ជា ធឿន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​១៤ ផ្លូវ​២៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក​។ សម្ភារៈ​បាត់បង់ រួមមាន គ្រឿងអលង្ការ​បាត់​សរុប​ជា​លុយ​អស់​ចំនួន​៤០​ម៉ឺន​ដុល្លារ​។ សម្ភារៈ​ដកហូត​នៅ​កន្លែង​កើង​ហេតុ ដូចជា កន្ត្រៃ​កាត់​ដែក​១ មេសោ​សូឡិច កាត់​ដាច់​១​។​

​សមត្ថកិច្ច​បាន​បន្តថា តាម​ការបំភ្លឺ​ពី​ម្ចាស់​ហាង​បានឲ្យដឹងថា ខ្ញុំ​បាន​បើក​ហាង​លក់​មាស និង​ផ្លាក​ទីន​នេះ​តាំងពី​ឆ្នាំ​២០០៣ មក​ម្លេះ ដោយ​លក់​តែ​២​នាក់​ប្តី​ប្រពន្ធ ហើយ​ខ្ញុំ​តែង​តែង​បើកហាង នៅវេលា​ម៉ោង​៨​ព្រឹក និង​បិទទ្វារ​ហាង នៅវេលា​ម៉ោង​១៧​និង​៣០​ល្ងាច ជា​រៀងរាល់ថ្ងៃ ហើយ​នៅ​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខ្ញុំ​បាន​បិទទ្វារ​ហាង ចាក់សោ​ពី​ក្រៅ​ជាប់​ដូច​សព្វដង មុន​នឹង​ចាញ​ចេញទៅ​ផ្ទះ លុះ​រហូតដល់​ម៉ោង​កើតហេតុ​ខាងលើ ពេល​ខ្ញុំ​ត្រឡប់​មក​ហាង​វិញ មើល​ពី​ចំងាយ​ឃើញ​ទ្វារ​ហាង​បើកចំហរ​ខុស​ធម្មតា ខ្ញុំ​ក៏​បាន​ដើរ​មក​ជិត ឃើញ​ទ្វារ​ហាង​ត្រូវ​បាន​គាស់​របើក ហើយ​ទូរ​គ្រឿងអលង្ការ នៅក្នុង​ហាង​ត្រូវ​បាន​គាស់​របើក និង​រើកកាយ ទើប​ដឹងថា​បាត់​គ្រឿងអលង្ការ​អស់ ក៏​បាន​រាយការណ៍​ទៅ​ខាង​សន្តិសុខ​ផ្សារ និង​រាយការណ៍​បន្ត​ប្រាប់​សមត្ថកិច្ច​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​កោ​ល​ស្យ​វិ​ច័យ ជុំវិញ​កន្លែងកើតហេតុ និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×