Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ​នគរបាល​ជាតិ និង FBI​របស់​អាមេរិក នឹង​ចុះ​អនុស្សរណៈ​លើ​គម្រោង ស៊ើបអង្កេត​រួមគ្នា ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ផ្សេងៗ​

spot_img

​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ជាមួយនឹង​ស្ថាប័ន FBI របស់​អាមេរិក គ្រោង​នឹង​ចុះ​អនុស្សរណៈ​លើ​គម្រោង ស៊ើបអង្កេត​រួមគ្នា ដើម្បី​ទប់ស្កាត់​ទៅលើ​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដូចជា​ទប់ស្កាត់​បញ្ហា ជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស​ខុសច្បាប់ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បទឧក្រិដ្ឋ​នានា​។​

​បើ​តាម​ការផ្សាយ​របស់​វេបសាយ​របស់អ​គ្គស្ន​ង​ការ​នគរបាលជាតិ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានអនុញ្ញាត​ទទួល​ជួបពិភាក្សា​ការងារ ជាមួយ លោក​ច​ន ឌី​. វៀល​សុន (Jonh D. Wilson) ដែល​ជា​អនុព័ន្ធ​ផ្នែក​ច្បាប់ តំណាង​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ អេ​ហ្វ​ប៊ី​អាយ​អាមេរិក (FBI) ។ ជំនួប​នេះ បាន​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​នគរបាល​កម្ពុជា​និង មន្ត្រី​អាមេរិក​មួយចំនួនទៀត​ដែល​ជាប់​ពាក់ព័ន្ធ ។​

​ជំនួយការ​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​អនុប្រធាន​សេនាធិការ លោក​ឧត្តមសេនីយ៍ឯក ពៅ សាលី​ដេត បាន​ប្រាប់​សារព័ត៌មាន​ថា ជំនួប​គ្នា​នេះ បាន​ផ្តោត​លើក​គម្រោង ចុះហត្ថលេខា​លើ​អនុស្សរណៈ រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជាមួយនឹង​ការិយាល័យ FBI ។ អនុស្សរណៈ​ដែល​គ្រោង​ចុះហត្ថលេខា​នោះ គឺជា​គម្រោង ស៊ើបអង្កេត​រួមគ្នា​មួយ ដែល​នឹង​ធ្វើ​រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជាមួយនឹង FBI និង​ក៏​មាន​ការចូលរួម ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ផងដែរ ។ លោក បន្តថា ស្ថាប័ន​ទាំង ៣​នេះ នឹង​សហការ​គ្នា តាមរយៈ​អនុស្សរណៈ​នេះ ដើម្បី​ទប់ស្កាត់​ទៅលើ​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដូចជា​ទប់ស្កាត់​បញ្ហា ជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស​ខុសច្បាប់ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បទឧក្រិដ្ឋ​នានា​ដើម្បី​ពង្រឹង​សន្តិសុខ​ដល់​ប្រទេស​ទាំង​២ ។​

​ក្នុងជំនួប​នោះ​ផងដែរ ភាគី​អាមេរិក មាន​គម្រោង​អញ្ជើញ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ទីបញ្ជាការ​ធំ​របស់ FBI ដែល​ស្ថិត​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី ដើម្បី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នោះ ជាមួយ​ប្រធាន​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​អេ​ហ្វ​ប៊ី​អា​យ (FBI) ។ ក្នុង​ប្រសាសន៍​ឆ្លើយតប លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មាន​ប្រសា​នស៍ ជម្រុញ​អោយ​មាន​ការត្រួត​ពិនិត្យ​ខ្លឹមសារ​អឹម​អូ​យូ (MOU) នេះ​បន្ថែម​ទៀត ហើយ​លោក នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នឹង​ពិនិត្យ​រកមើល​ឱកាស និង​ពេលវេលា​សមស្រប​ណាមួយ ដើម្បី​ឆ្លើយតប​ការបំពេញ​ទស្សនកិច្ច​របស់ FBI ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×