Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ថា សមយុទ្ធ​យោធា​រវាង​អា​មេ​រិច និង​កូរ៉េខាងត្បូង​កំពុង​រុញច្រាន​ឧបទ្វីប​ឲ្យ​ធ្លាក់​ចូល​សង្គ្រាម​

spot_img

​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ដែល​កំពុង​ធ្វើ​ឡើង​ដោយ​អា​មេ​រិច និង​កូរ៉េខាងត្បូង ព្រមទាំង​ការគំរាមកំហែង​របស់​អា​មេ​រិច​ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង អាច​នឹង​ធ្វើឲ្យ​សង្គ្រាមផ្ទុះ​នៅ​ឧបទ្វីប​កូរ៉េ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​ក៏​បាន​ទិះ​ទៀ​នទៅ​ដល់​ការ​ថ្លែង​របស់​មន្ត្រី​អា​មេ​រិច​ដែល​មាន​បង្ហាញ​ពី​ការប្រុងប្រៀប​ធ្វើសង្គ្រាម គឺជា​ការ​កំពុង​រុញច្រាន​ឧបទ្វីប​ឲ្យ​ធ្លាក់​ចូល​ក្នុង​សង្គ្រាមយ៉ា​ង​លឿន​។​

​អ្នកនាំពាក្យ​ដដែល​បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស ដែល​ចេញផ្សាយ​ដោយសារព៌ត​មានរ​ដ្ឋ (KCNA) ដូច្នេះ​ថា “​សំណួរ​នៅ​ឥឡូវនេះ​គឺ​ថា តើ​ពេល​ណា​សង្គ្រាម​នឹង​ផ្ទុះ​ឡើង​?”​។​

​លោក​ថ្លែងថា “​ពួក​យើង​មិន​ប្រាថ្នា​ចង់បាន​សង្គ្រាម​នោះទេ ប៉ុន្តែ​ពួកយើង​ក៏​មិន​លាក់​ខ្លួន​ពី​វា​ដែរ​”​។​

​ភាព​តានតឹង​កំពុង​កើតឡើង​យ៉ាង​ខ្លាំង​នៅ​ឧបទ្វីប​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយសារ​តែ​ការបាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ទាំង​បំពាន​ដល់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

​ចំនែក​ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេត​វិមាន​អា​មេ​រិច លោក H.R. McMaster បាន​និយាយ​កាលពី​ចុង​សប្តាហ៏​មុន​ថា លទ្ធភាព​នៃ​សង្គ្រាម​ជាមួយនឹង​កូរ៉េខាងជើង​កំពុង​កើតឡើង​រៀងរាល់ថ្ងៃ​៕ សុភ័ក្ត្រ​

 

spot_img
×