Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ថៃ​ ជួប​លោក Thaksin នៅ​សិង្ហ​បុរី​?

spot_img

ប្រភព​ជាច្រើន​នៅ​ប្រទេស​ថៃ​ឱ្យដឹងថា អតីត​នាយករដ្ឋមន្ត្រី​ថៃ Thaksin Shinawatra នឹង​ជួប​លោក​Prayut Chan-ocha នៅ​សិង្ហ​បុរី ដើម្បី​ពិភាក្សា​អំពី​បណ្ដា​បញ្ហា​របស់​ប្រទេស​នេះ ក្នុងនោះ​មានការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៩ ខាងមុខ ។​

​លោក​Thaksin Shinawatra និង​ប្អូនស្រី Yingluck ថតរូប​នៅ​ទីក្រុង​Kiev, Ukraine

​ពាក្យ​ចចាមអារ៉ាម​នេះ​ចាប់ផ្តើម​ផ្ទុះឡើង​នៅ​ឱកាស​ដែល​លោក Thaksin បាន​ទៅ​សិង្ហ​បុរី​ដើម្បី​ជួប​មេដឹកនាំ​ថ្មី របស់​គណបក្ស​ភឿ​ថៃ (Pheu Thai) ទើបត្រូវ​បានជ្រើសរើស​កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៨ ។ ក្រុម​មេដឹកនាំ​គណបក្ស​នេះ​ដឹកនាំ​ដោយ​អ្នកស្រី Sudarat Keyuraphan ដែលជា​អ្នកទទួលបន្ទុក​ការងារ​បោះឆ្នោត​របស់​ភឿ​ថៃ នឹង​ជួបពិភាក្សា​ជាមួយ​លោក​Thaksin ដើម្បី​ឯកភាព​យុទ្ធសាស្ត្រ​បោះឆ្នោត​របស់​គណបក្ស​នេះ​។​

​មជ្ឈដ្ឋាន​មេដឹកនាំ​ថ្មី​របស់​គណបក្ស​ថៃ​រក្សា​ជាតិ (Raksa Chart) ដែលជា​កូន​គណបក្ស​របស់​ភឿ​ថៃ (​ដើម្បី​ប្រទេស​ថៃ​) ក៏​នឹងមាន​វត្តមាន​ក្នុងជំនួប​ជាមួយ​លោក Thaksin និង​រួមទាំង​នាយករដ្ឋមន្ត្រី Yingluck​។ ស្របពេល​ជាមួយគ្នា​នោះ នាយករដ្ឋមន្ត្រី Prayut ក៏​កំពុងមាន​វត្ត​មាននៅ​សិង្ហ​បុរី ដើម្បី​ចូលរួម​អង្គប្រជុំ​កំពូល​ជាច្រើន​នៃ​សម្ព័ន្ធ​សមាគម​របស់ បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ (ASEAN) ។​

​ប៉ុន្តែ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៥ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រី​ថៃ Prawit Wongsuwan និយាយថា លោក​គ្មាន​ព័ត៌មាន​ពី​រឿងនេះ​ទេ ហើយ​ថា​ប្រការនេះ​មិនអាច​កើតឡើង​បានឡើយ ទោះបី​អ្នក​ទាំងពីរ​មាន​វត្ត​មាននៅ សិង្ហ​បុរី​ក្តី​។ ឧបនាយករដ្ឋមន្ត្រី​រូបនេះ​ឆ្លើយ​ប្រាប់​អ្នកកាសែត​ថា​៖ យ៉ាងណា​ខ្ញុំ​ជឿថា នាយករដ្ឋមន្ត្រី Prayut នឹងមិន​ជួប​លោក​Thaksin នៅ​សិង្ហ​បុរី​ទេ ព្រោះ​រវាង​អ្នក​ទាំងពីរ​មាន​គោលដៅ​ដោយឡែក​ក្នុង​ដំណើរ​ទៅកាន់​ទីនោះ នាយករដ្ឋមន្ត្រី​ទៅ​បេសកកម្ម ចំណែក​លោក​Thaksin ទៅ​ទេសចរណ៍​។​

​នាយករដ្ឋមន្ត្រី​ថៃ​Prayut Chan-ocha ចូលរួម​អង្គប្រជុំ​នៅ​សិង្ហ​បុរី​

​​នៅ​មិនទាន់​ឃើញ​មានប្រតិកម្ម​អ្វី​ពី​លោក​Thaksin និង​ភឿ​ថៃ​ទេ ក្នុងពេលនោះ​លើ​គណនី Facebook ឯកជន របស់​អ្នកស្រី​Yingluck បាន​បង្ហោះ​រូបភាព​របស់ខ្លួន​និង​បងប្រុស​ពេល​ទាំងពីរ​ស្ថិតនៅ​ក្រុង Kiev, Ukraine អមដោយ​សំណេរ​ថា​៖ «…​ពលរដ្ឋ​ប្រទេស​នេះ​បាន​ឆ្លងកាត់​រយៈពេល​ដ៏​ពិបាក​បំផុត​ក្នុងសម័យ​សង្គ្រាម ហើយ​ឥឡូវ​គេ​បាន​ក្លាយជា​ប្រទេស​ថ្កុំថ្កើង​ដូច​ពេលនេះ​…»៕​សូ​យ​ន​

spot_img
×