Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​២​ប៊ិះ​ព្រលះ​គ្នា​លើផ្លូវ​ហោះហើរ នា​ក្រុង​ហុងកុង​

spot_img

តាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា អ្នកនាំពាក្យ​នៃ​ស្ថាប័ន​អាកាសចរណ៍​ស៊ីវិល​ហុងកុង​ឱ្យដឹងថា​៖ កាលពី​វេលា​ម៉ោង​១៩:៤៧​នាទី យប់​ថ្ងៃទី​១៤​វិច្ឆិកា យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន China Southern Airlines ដែល​ធ្វើដំណើរ​ពី Zhijiang (​ចិន​) មកកាន់​ក្រុង​ហុងកុង​បាន​ចុះ​លើផ្លូវ​ហោះហើរ​ខាងជើង​តាម​ការណែនាំ​របស់ ស្ថានីយ​គ្រប់គ្រង​ចរាចរណ៍​ដែនអាកាស ក្នុងពេលដែល​ជើងហោះហើរ​ឯកជន​មុន​នោះ​ពុំទាន់​ចលនា​ចេញ​ផុតពី​ផ្លូវ ហោះហើរ​ផង​។​

ព្រឹ​តិ្ត​ការណ៍​កើតឡើង​លើផ្លូវ​ហោះហើរ នា​អាកា​យានដ្ឋាន​អន្តរជាតិ​ហុងកុង​

​តាម​កាសែត South China Morning Post ថ្ងៃទី​១៥​វិច្ឆិកា ជើងហោះហើរ​មុន​នោះបាន​ចុះចត​ក្រោយពី​ធ្វើដំណើរ​ពី ហ្វីលីពីន បាន​ទទួលស្គាល់ថា ពួកគេ​ទទួលបាន​បញ្ជា​ឱ្យ​ឆាប់​ចេញ​ផុតពី​ផ្លូវ​ហោះហើរ​។ ផ្លូវ​ហោះហើរ​មាន​ចម្ងាយ​តែ​3.800m ខណៈពេល​យន្តហោះ​ទាំងពីរ​ស្ថិតនៅ​ចម្ងាយ​ពីគ្នា​តែ​ជាង​១៨០០​ម៉ែត្រ​ប៉ុណ្ណោះ​។​

​នេះ​ពិតជា​ករណី​ត្រូវបាន​ចាត់បញ្ចូល​ក្នុងស្ថានភាព​គ្រោះថ្នាក់​។ ព្រោះថា​បណ្តា​បទ​កំណត់​មិន​អនុញ្ញាត​ឱ្យមាន​យន្តហោះ​ពីរ​ស្ថិតនៅ​លើផ្លូវ​ហោះហើរ​តែមួយ​នោះទេ ។ លោក​វិភាគ​បន្ថែមថា​៖ «​ស្ថានភាព​ឧតុនិយម​ដូចជា ខ្យល់​កន្ត្រាក់ អាចធ្វើឱ្យ​យន្តហោះ​មួយ​ចុះ​ឆ្ងាយ​ពី​គោលដៅ​គ្រោងទុក​ដំបូង ដូច្នេះ​យន្តហោះ​អាច​រំកិល​លើ កំណាត់​ផ្លូវ​វែង​ជាង​ការគិតគូរ​ដំបូង​។​

​សំណាងល្អ ដែល​យន្តហោះ​ទាំងពីរ និង​អ្នកដំណើរ​ពុំមាន​បញ្ហា​អ្វី​៕ ​លី​សា​

spot_img
×