Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រត់​ដល់​គោលដៅ​មុនគេ ស្រាប់តែ​បុរស​នោះ​បែរជា​ទ្រហោយំ ធ្វើឱ្យ​អ្នកផង​គិតថា​គាត់​មាន​បញ្ហា​អ្វី តែ​ដល់​ចូល​កៀក ទើប​ឮសូរ​សម្រែក​ស្រែកថា​៖«​កូនប្រុស​សម្លាញ់ កូន​គួរ​ជា​អ្នក​ដែលមាន​វត្តមាន​នៅទីនេះ​»(វីដេអូ)

spot_img

កីឡាករ​ម្នាក់​ដែល​ចូលរួម​ការរត់​ប្រណាំង​ពានរង្វាន់ Nanchang Internatiol Marathon ចម្ងាយ​៤២​គីឡូម៉ែត្រ នៅ​ទីក្រុង Nanchang , ខេត្ត Jiangxi ប្រទេស​ចិន ។ ពេលទៅដល់​គោលដៅ ស្រាប់តែ​គាត់​លុតជង្គង់​ទ្រហោយំ​។​

​​នៅពេលដែល​គណៈកម្មកា​រ​មានការ​ងឿងឆ្ងល់ សាកសួរ ទើប​ដឹងថា គាត់​ឈ្មោះ Li Gang ហើយ​គេ​បានឃើញ​គាត់​ក្តាប់​ណែន​ក្នុង​ដៃ​រូបថត​កូនប្រុស​វ័យ​ជំទង់ ដែល​តាម​គាត់​ឱ្យដឹង​នោះ​តាំងពី​ខែសីហា បន្ទាប់ពី​ឪពុក​កូន​ទៅ​ចុះឈ្មោះ​រត់​ម៉ា​រ៉ា​តុង ក៏​ចៃដន្យ​កូនប្រុស​គាត់​បាន​ស្លាប់​ដោយសារ​លង់ទឹក​។​

​ក្នុង​សភាព​ឈឺចាប់​គ្មាន​ទីបំផុត Li Gang សម្រេចចិត្ត​បន្តធ្វើ​ការចូលរួម​រត់​ប្រណាំង​តែម្នាក់ឯង​ក្នុង​ចម្ងាយ​ផ្លូវ​៤២​គីឡូម៉ែត្រ​នៅ​ថ្ងៃទី​១១​វិច្ឆិកា​កន្លងមក ។ នៅពេល​គាត់​បោះជំហាន​ផុត​គំនូស​ស ក៏​ជា​ពេលដែល​ទឹកភ្នែក​គាត់​ហូរ​មិន​ឈប់ឈរ ។ គាត់​ឆ្លើយ​ទៅ​គណៈកម្មការ​ថា​៖ «​កូនប្រុស​សម្លាញ់​ចិត្ត​របស់ខ្ញុំ​គួរ​ណាស់​តែ​នៅទីនេះ​ជាមួយ​ខ្ញុំ​នៅពេលនេះ​» ។​

​លោក​Li រំលឹកថា កាលពី​ឆ្នាំទៅ​មិញ យើង​រត់​ជាមួយគ្នា ចម្ងាយ​៤២​គីឡូម៉ែត្រ ហើយ​ប្រើពេល​អស់​៣​ម៉ោង​និង​៤០​នាទី​។ កូនប្រុស​ខ្ញុំ​លើកទឹកចិត្ត​ដល់​ខ្ញុំ​ថា​៖ «​មិន​អី​ទេ​ពុក​! យើង​នឹង​រត់​បាន​លឿន​ជាង​នេះ​នៅ​លើក​ក្រោយ​ទៀត​»​។​

​ក្នុង​ការរត់​ម៉ា​តុង​ឆ្នាំនេះ ពោលគឺ​មួយឆ្នាំ​ក្រោយ​ដូច​សម្តី​កូន​គាត់ លោក​Li ប្រើពេល​តែ​២​ម៉ោង​៥៥​នាទី​ប៉ុណ្ណោះ ។​ពេល​រត់​គាត់​ពាក់​ស្រោមដៃ​តែ​ម្ខាង ហើយ​ក្នុងនោះ​គឺ​រូបថត​កូន​អភ័ព្វ​របស់ខ្លួន​។​មុនពេល​រត់​ខ្ញុំ​បាន​សន្យា​ជាមួយ​វិញ្ញាណក្ខន្ធ​កូន​ថា ខ្ញុំ​នឹងរ​ត់ដល់​គោលដៅ​ក្រោម​៣​ម៉ោង​ប៉ុណ្ណោះ​។ គាត់​ស្រែក​ខ្លាំងៗ «​កូន​ឃើញ​ទេ ពុក​ពិតជា​ធ្វើបាន​ដូច​សម្តី​ដែល​កូន​លើកទឹកចិត្ត​ពុក​»​។​

​ការរត់​ម៉ា​រ៉ា​តុង​អន្តរជាតិ​នៅ Nanchang មាន​កីឡាករ កីឡាការិនី​ចំនួន​៣០.០០០​នាក់ មកពី​ពាសពេញ​ពិភពលោក​ចូលរួម ៕​សូ​យ​ន​

spot_img
×