Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​រៀបចំ “​ពិព័រណ៍​ពាណិជ្ជកម្ម​អាហា​កូរ៉េ​ឆ្នាំ​២០១៨” នៅ​រាជធានី​ភ្នំពេញ

spot_img

​ភ្នំពេញ ៖ “​ពិព័រណ៍​ពាណិជ្ជកម្ម​អាហារ K-2018” ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ The Great Duke នៅ​ថ្ងៃទី 14 ខែវិច្ឆិកា​ ឆ្នាំ 2018 ដើម្បី​ពង្រឹង​ការផ្លាស់ប្តូរ​គ្នា​ទៅវិញទៅមក​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិផល​កូរ៉េ – កម្ពុជា​។ ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដោយ​សហការ​ជាមួយ AT, KOTRA និង​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​និង​អ្នកជំនួញ​ជាង 200 នាក់​ដែល​ចូលរួម​នៅក្នុង​ឧស្សាហកម្ម​កសិកម្ម – ម្ហូបអាហារ​ពី​ប្រទេស​កូរ៉េ​និង​កម្ពុជា​នេះ​។​

​នៅក្នុង​កម្មវិធី​នេះ​ក្រុមហ៊ុន​កូរ៉េ​ចំនួន 15​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​កសិកម្ម របស់​ប្រទេស​កូរ៉េ​។ លើស​ពីនេះ​ទៀត​ផលិតផល​កសិកម្ម​កម្ពុ​ជា​ត្រូវបាន​បង្ហាញ​នៅ​កន្លែង​ដាច់ដោយឡែក​ពីគ្នា ដើម្បី​លើកកម្ពស់​អត្ថប្រយោជន៍​ទៅ​វិញទៅមក​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​។

​ដើម្បី​ណែនាំ​ផលិតផល​កសិកម្ម​កូរ៉េ​បន្ថែមទៀត មកកាន់​ប្រទេស​កម្ពុជា កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង ដែល​អ្នក​ផលិត​និង​អ្នក​នាំចូល ក៏ដូចជា​អ្នក​ចែកចាយ នៅ​ប្រទេស​កម្ពុជា បានមក​ជួបជុំគ្នា ដោយផ្ទាល់​ជាមួយគ្នា​។ ហើយ​ការប្រជុំ​អាជីវកម្ម​បន្ទាប់ គឺ​នឹង​មាននៅ​កន្លែង​​អ្នក​នាំចូល​នៅ​ថ្ងៃទី ១៥ ។​

​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​នេះ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដូចជា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​អ​ញ្ចើ​ញ​ចូលរួម​ក្នុង​ពិធី​នេះ​។​

​ឯកអគ្គរដ្ឋទូត Oh Nak-Young និង​លោក វេ​ង សាខុន បាន​សម្តែង​ការរំពឹងទុក សម្រាប់​ការលើក កម្ពស់​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​។​

​ជាពិសេស​លោក​ឯកអគ្គ​រដ្ឋទូត Oh Nak-young សង្ឃឹមថានឹង​រួមចំណែក​ដល់ “​សហគមន៍​របស់ ប្រជាពលរដ្ឋ​” ដែល​ត្រូវបាន​ផ្សព្វ​ផ្សាយ​​ដោយ​រដ្ឋាភិបាល​កូរ៉េ តាមរយៈ​ការជំរុញ​ការផ្លាស់ប្តូរ​ផលិតផល​កសិកម្ម​រវាង ប្រទេស​ទាំងពីរ​។​

​ជា​លទ្ធផល​នៃ​ព្រឹត្តិការណ៍​នេះ​មនុស្ស​ប្រហែល 200​នាក់ មកពី​ឧស្សាហកម្ម​កសិកម្ម និង​ម្ហូបអាហារ បាន​ចូលរួម ផ្លាស់ប្តូរ​និង​ការ​ពិគ្រោះ​យោបល់ អាជីវកម្ម ហើយ​វា​គឺជា​ឱកាស​មួយ ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ កសិកម្ម និង​ផលិតផល​រវាង​ប្រទេស​ទាំងពីរ​។​

ប្រទេស​កូរ៉េ គឺជា​ប្រទេស​នាំមុខគេ ខាង​ផ្នែក​ឧស្សាហកម្ម​កសិផល នៅ​អាស៊ី ហើយ​ម្ហូបអាហារ​កូរ៉េ​ជាច្រើន បានទទួលការពេញ​និយម នៅក្នុង​ប្រទេស​កម្ពុជា​។ ភេសជ្ជៈ​ផ្អែម ភេសជ្ជៈ​មាន​ជិត​អាល់កុល និង​ជាពិសេស​គុយទាវ ត្រូវបាន​គេ​មើល ឃើញ​យ៉ាង​ងាយស្រួល នៅ​​គ្រប់​ទីកន្លែង ក្នុងប្រទេស​កម្ពុជា​។​

​ជាពិសេស​ក្នុង​កម្មវិធី​ពិ​ព័រ​ពណ៍​ផលិតផល​កសិកម្ម​នៅ​កម្ពុជា អ្នក​អាច​ឃើញ​ផលិតផល​កសិកម្ម ជាច្រើន​ដូចជា ស្វាយ ចេក និង​ស្ករត្នោត ពី​កម្ពុជា ដែល​ផលិត​ដោយ​សហគ្រាស​កសិកម្ម​កូរ៉េ​។ នេះ​គឺជា​ផ្លែផ្កា រវាង​បច្ចេកទេស​កសិកម្ម កម្រិត​ខ្ពស់ និង​បណ្តាញ​ចែកចាយ​ទូទាំង​ពិភពលោក របស់​ប្រទេស​កូរ៉េ និង​ផលិតផល​កសិកម្ម ដ៏​ល្អ​នៃ​ប្រទេស​កម្ពុជា​។​

“​សមាគម​ឧស្សាហកម្ម​កូរ៉េ​នៅ​កម្ពុជា​” គឺជា​ការប្រមូលផ្តុំ នូវ​ក្រុមហ៊ុន​កូរ៉េ ដែល​វិនិយោគ​លើ​វិស័យ​កសិកម្ម នៅ​កម្ពុជា ដោយ​សង្ឃឹមថា វិស័យ​កសិកម្ម​ជាតិ និង​អន្តរជាតិ ឈានមុខ​គេ របស់​ប្រទេស​កូរ៉េ ក៏ដូចជា​បណ្តាញ ចែកចាយ ត្រូវបាន​ផ្ទេរ​ទៅឱ្យ​ការអភិវឌ្ឍន៍ វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​លើសពីនេះទៅទៀត ការតាំងពិព័រណ៍​កាហ្វេ គ្រាប់ស្វាយចន្ទី និង​ម្រេច ដែលជា​ផលិតផល​កសិកម្ម​តំណាង ឲ្យ​ប្រទេស​កម្ពុជា នៅក្នុង​ព្រឹត្តិការណ៍​នេះ បានបង្ហាញ​ពី​ឆន្ទៈ របស់​ប្រជាជន​វិបុលភាព តាមរយៈ​ការ បង្កើន​ការ យល់ដឹង​អំពី​ផលិតផល​កសិកម្ម​កម្ពុ​ជា និង​ពង្រីក​​​ការផ្លាស់ប្តូរ គ្នា​ទៅវិញទៅមក ដោយ​ការណែនាំ​ផលិតផល​កសិកម្ម​ពី ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​កូរ៉េ​។​

​ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា លោក​ឯកអគ្គរដ្ឋទូត និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ផ្តួចផ្តើម​គំនិត​រៀបចំ ការតាំង​បង្ហាញ​ផលិតផល​អាហារ ដ៏​មាន​សារសំខាន់​នា​ថ្ងៃនេះ ហើយ​ដែលជា​ឱកាស​មួយ បង្ហាញឱ្យឃើញ​យ៉ាង​ប្រត្យក្ស នូវ​ផលិតផល​ចំណីអាហារ​ពី​កូរ៉េ ក៏ដូចជា​ផលិតផល​ផលិត​នៅ​កម្ពុជា​ដោយ​ក្រុមហ៊ុន​កូរ៉េ ឆ្លើយតប​ទៅនឹង​លំហូរ​ពាណិជ្ជកម្ម​សេរី នៃ​ផលិតផល​ស្បៀងអាហារ ក្នុង​បរិបទ​សាកលភាវូបនីយកម្ម ហើយក៏​ជា​ឱកាស​សម្រាប់​ចែករំលែក អំពី​បទ​ពិសោធន៍​នៃ​ការផលិត និង​កែច្នៃ​ផលិតផល ចំណីអាហារ ប្រកបដោយ​គុណភាព សុវត្ថិភាព ធានា​សុខុមាលភាព​សាធារណៈ និង​ទាក់ទាញ​វិនិយោគិន​កូរ៉េ មក​វិនិយោគ​ផលិត និង​កែច្នៃ​ផលិតផល​ចំណីអាហារ នៅ​កម្ពុជា សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​កម្ពុជា ក៏ដូចជា​ការនាំចេញ​។​

ក្នុង​បរិការណ៍​នេះ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាននិងកំពុង​ខិតខំ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្ដិការ ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា និង​វិស័យ​ឯកជន​ដើម្បី​គាំទ្រ​លើ​ការវិនិយោគ ជាពិសេស​លើ​គ្រប់​ខ្សែចង្វាក់​តម្លៃបន្ថែម និង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ស្បៀងអាហារ តាមរយៈ​ការបង្កើន​ផលិតភាព​កសិកម្ម ការ​វេច​ខ្ចប់ ការរក្សា​ស្តុក​ទុក កែច្នៃ​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​ការ​ចែកចាយ​ផ្គត់ផ្គង់​ផលិតផល​ស្បៀងអាហារ សម​ស្របតាម​ស្តង់ដារ ឆ្លើយតប​ទៅតាម​ត​​ម្រូ​វ​ការ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ពិតណាស់ថា ដើម្បី​សម្រេច​គោលដៅ​នេះ គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ត កិច្ចសហប្រតិបត្តិការ ឲ្យ​មាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នា ជាមួយ​គ្រប់​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី វិស័យ​ឯកជន និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ តាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​”​។ ដូច្នេះ វត្តមាន​របស់​សមាជិក សមាជិកា នៃ​អង្គ​វេទិកា ពិសេស​វត្តមាន​របស់​លោក​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ រួមទាំង​វិនិយោគិន​ទាំងអស់ នាពេលនេះ គឺជា​ចលករ​មួយ​ដ៏​សំខាន់ ដើម្បី​សម្រេច​នូវ​គោលបំណង​របស់​យើងទាំងអស់គ្នា ប្រកបដោយ​ក្តីសង្ឃឹម​៕​ ​ដោយ ៖ កូ​ឡាប

spot_img
×