Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ មកដល់​ភ្លើងស្តុប​មិន​ឈប់ បុក​រះ​រថយន្ត​និង​ម៉ូតូ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

spot_img

​បន្ទាយមានជ័យ​ ៖ រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដឹកទំនិញ​ធុន​ធ្ងន់ បុក​រះ​រថយន្ត​និង​ម៉ូតូ​ឈប់​កន្លែង​ភ្លើងស្តុប បណ្តាល​ឲ្យ​ស្លាប់​ក្មេងប្រុស​ម្នាក់ របួសធ្ងន់​មនុស្ស​ចាស់​ម្នាក់ ហើយ​បើកទ្វារ​រថយន្ត​បំរុង​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ដេញចាប់បាន​។

ហេតុការណ៍ ដែល​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណូ​ច​ភ្លើងស្តុប ស្ថិតក្នុង​ភូមិ​តារាង​បាល់ សង្កាត់ កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយរង​ការិយាល័យ នគរបាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ​៖​ មុនពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​អ៊ី​យ៉ាន់​ដាយ ក្បាល​ពណ៌​ស ទ្រុង ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​3A-2364 បើកបរ​ដោយ​ឈ្មោះ ច្រឹ​ក រតនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​ដី ឃុំរ​ម្មណី ស្រុក​រវៀង ខេត្តព្រះវិហារ បាន​បើ​របរ​ពី​ទិស​ខាង​លិចទៅ​កើត ពេល​ម​ដល់​ចំណុច​ភ្លើងស្តុប បាន​បត់​ទៅ​ទិស​ខាងជើង ពេលដែល​សញ្ញា​ភ្លើង​ខៀវ​ជិត​អស់​នាទី ចូលមក​ភ្លើង​ក្រហម តែ​រថយន្ត​នេះ​បាន​សំដៅ​បើក​បង្ខំ​ឲ្យ​ផុត​កំ​ឲ្យ​ភ្លើង​ក្រហម​មក​ទាន់​ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ឆ្លាម​ពណ៌​ខ្មៅ​១​គ្រឿង និង​ម៉ូតូ​ចំនួន​៣​គ្រឿង បណ្តាល​ឲ្យ​របួសធ្ងន់ បន្ទាប់មក​ស្លាប់​នៅ​មន្ទី​ពេទ្យ ខណៈពេល​សិស្សសាលា​ម្នាក់នេះ ទើប​ចេញពី​សាលារៀន​។ ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ ឡាយ គឹម​កៅ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ និង​មនុស្ស​ចាស់​ម្នាក់ទៀត​មិ​ស្គាល់​ទាន់​ឈ្មោះ​របួសធ្ងន់ បញ្ជូនទៅ​ព្យាបាល​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ជប៉ុន ។​

​បើតាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍ បាន​លោត​ចេញពី​ម៉ូតូ​ទាន់​ផុត ពី​គ្រោះថ្នាក់​ខូច​តែ​ម៉ូតូ និង​ម្ចាស់​រថយន្ត​រង​ការខូចខាត​ដែរនោះ បាន​និយាយ មុនពេល​កើត​ពួកគាត់ និង​ជនរងគ្រោះ ផ្សេងទៀត បាន​ឈប់​រងចាំ​ឆ្លងផ្លូវ ស្រាប់តែ​រថយន្ត​ជនបង្ក បាន​បើក​យ៉ាង​លឿន​ពី​ទិស​ខាងលិច មកដល់​ចំណុច​ភ្លើងស្តុប បាន​បត់​មក​ខាងឆ្វេង​ដៃ​ទៅ​ទិស​ខាងជើង បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​បុក​រាស់​តែម្តង ក្រោយ​បុក​បាន​បើកទ្វារ​រថយន្ត​រត់​ទាំង​សើច​ធ្វើ​ហី! ទំនងជា​មនុស្ស​បែក​ថ្នាំ តែ​ត្រូវបាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ចាប់បាន​។​

​ចំណែក​ជនបង្ក​បាន​និយាយថា គេ​បាន​ស៊ីឈ្នួល​បើករថយន្ត​ឲ្យ​ឈ្មោះ នី ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ ភូមិ​នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ចំនួន​៣​ខែ​មកហើយ ។​មុនពេល​កើតហេតុ គេ​បាន​បើករថយន្ត មកពី​ដឹក​ដំឡូង​មី ទៅ​ស្រុក​ម៉ាឡៃ ហើយ​ប្រញាប់​ទៅ​ដឹក​ដំឡូង​មីនោះ​ស្រុក​ស្វាយចេក​ទៀត តែ​ដោយ​រថយន្ត​គេ​ហ្វ្រាំង​មិន​ស៊ី ក៏​កើតហេតុ​ការគ្រោះថ្នាក់​ចរាចរ​តែម្តង ។​

​លោកនាយ​ការិយាល័យ​នគរបាល​ចរាចរណ៍ ក៏បាន​បញ្ជាក់ថា​៖ ចំពោះ​អ្នកបើកបរ​រថយន្ត​បង្ក​ឲ្យ​មនុស្ស​ស្លាប់​និង​របួស ឈ្មោះ​ច្រឹ​ក រតនា កម្លាំង​នគរបាល​ជំនាញ កំពង់​កសាង​សណុំ​រឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ បុរស​វ័យ​ចំណាស់​រងរបួស​ធ្ងន់​ម្នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​។ វត្ថុតាង​រថយន្ត​បង្ក​និង​ម៉ូតូ ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​ប្រជាពលរដ្ឋ​ម្នាក់ បាន​ចូលរួម​រំលែក​ទុក​ផង​ប្អូនប្រុស​បង មិនដែល​ស្គាល់​ប្អូន​ទេ តែ​បង​ជួយ​ប្អូន​ដោយ​ចិត្ត​ស្មោះ ប្អូន​ប្រាប់​បង​ថា ប្អូន​ចុក​ណាស់ មុន​ដង្ហើមចុងក្រោយ ប្អូន​បាន​ហៅ​ម៉ាក់ ហើយ​ជួយ​អស់ពី​ចិត្ត​ហើយ ប្អូន​ទៅ​ឲ្យ​បាន​សុខ​ចុះ​កុំ​ឲ្យ​មានដូចជា​តិ​នេះ​ទៀត RIP ។ ចូលរួម​រំលែក​ទុក​ផង​ប្អូនប្រុស​ផង សូម​ឲ្យ​ប្អូន​កើតជា​តិ​ក្រោយ​កុំ​ឲ្យ​ដូច​ជាតិ​នេះ នេះ​ជាការ​បើកបរ មិន​គោរព​ចា​រា​ចរណ៍​របស់​តៃកុង​ឡាន នាក់​ចង់​សង​អ្វី​បើ​គេ​ស្លាប់បាត់​ហើយ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×