Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​មនុស្ស​៤​នាក់ ជា​មេខ្លោង រកស៊ី​ពពោះ​

spot_img

​ភ្នំពេញ​ ៖ ករណី​ស្ត្រី​រកស៊ី​ពពោះ​ជំនួស​ដើម្បី​ទទួលបាន​ថវិកា​រាប់ម៉ឺន​ដុល្លារ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ម៉ុង មុន្នី​សោភា បានចេញ​ដីកា​សម្រេច​ឃុំខ្លួន ជន​ត្រូវ​ចោទ​ចំនួន​៤​នាក់ ដាក់ពន្ធនាគារ​ព្រៃ​ស ដើម្បី​​​រង់ចាំ​ការជំនុំជម្រះ​ទោសទណ្ឌ​ជា​ក្រោយ​។​

​តំណាង​អយ្យការ លោក ស៊ិន វីរ​: បាន​ចោទ​ចោទប្រកាន់​ក្រុម​ជនសង្ស័យ​ពីបទ​សមគំនិត​ក្នុង​អំពើ​លក់ដូរ​មនុស្ស សម្រាប់​ឆ្លងដែន និង​ធ្វើ​អន្តរការី​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ យោងតាម​មាត្រា​១៦ ​នៃ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស មាត្រា​២៩ និង​មាត្រា​៣៣២ នៃ​ក្រមព្រហ្មទណ្ឌ​។ បើតាម​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ក្រុម​មេខ្លោង​ដែល​ត្រូវ តុលាការ​សម្រេច ចេញ​ដីកា ដាក់គុក​រួចហើយ​រួមមាន​៖ ឈ្មោះ សុខ ឃឿន ឈ្មោះ ខៀវ វណ្ណា ឈ្មោះ ចេង សំអុល និង​ឈ្មោះ អៀង ម៉ាន់​។​

​សូមបញ្ជាក់ថា សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​មនុស្ស​១៥​នាក់ ដែល​ជាប់​ពាក់ព័ន្ធករណី​រកស៊ី​ពពោះ​ជំនួស ក្នុងនោះ​មាន​ប្រុស​២​នាក់ និង​ស្រី​១៣​នាក់ មក​កាន់​តុលាការ ដើម្បី​ចំណាត់ការ​តាម​បីតិ​វិធី​។​

​ក្រោយ​បិទ​ការ​ស៊ើបសួរ តំណាង​អយ្យការ បានសម្រេច​ចោទប្រកាន់​លើ​ក្រុម​ជនសង្ស័យ​មានឈ្មោះ សុខ ឃឿន ឈ្មោះ ខៀវ ​វណ្ណា ឈ្មោះ ចេង សំអុល និង​ឈ្មោះ អៀង ម៉ាន់​។ ដោយ​មនុស្ស​១១​នាក់​ផ្សេងទៀត កំពុងស្ថិត​ក្នុង​ចំណាត់ការ​សាកសួរ​នៅឡើយ ​មុន​សំណុំ​រឿងនេះ​ត្រូវ​បញ្ចប់​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើប​សម្រេច​។​

កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អភិបាលខណ្ឌ​សែន​សុខ និង​អធិការនគរបាល​ខណ្ឌ បាន​ចុះបង្ក្រាប​ទីតាំង​មួយ​កន្លែង ស្ថិតក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ពាក់ព័ន្ធ​ករណី​ស៊ីឈ្នួល​ពពោះ​ជំនួស ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​១៥​នាក់​។ ក្នុងចំណោម​មនុស្ស​ស្រី​ទាំង​១៣​នាក់​នោះ មាន​មនុស្ស​១១​នាក់ កំពុង​តែមាន​ផ្ទៃពោះ ដែលជា​អ្នករកស៊ី​ពពោះ​ជំនួស​ផ្ទាល់​តែម្ដង ហើយ​២​នាក់​ផ្សេងទៀត ជា​ចុងភៅ​។​

​ដោយឡែក សម្រាប់​ការ​ពពោះ​នេះ ហើយ​ត្រូវ​លក់​បន្ដទៅ​ឲ្យ​ជនបរទេស ឬ​ជន​ណា​នោះ លោក ទូច សា​រ៉េ​ន មិនទាន់បាន​បញ្ជាក់​នៅ​ឡើយ​ទេ ព្រោះ​លោក​ថា​មនុស្ស​ទាំងអស់ កំពុងតែ​ស្ថិតក្រោម​ការសួរនាំ​រប​ស់​សមត្ថកិច្ច​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ ករណី​ពពោះ​ជំនួស​នេះ​នៅ​កម្ពុជា ត្រូវបាន​ចាត់ទុកថា​ជា​អំពើ​ខុសច្បាប់ ខណ​:​ដែល​ក្រសួងមហាផ្ទៃ កំពុងតែធ្វើការ​ចងក្រង​ច្បាប់ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×