Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គណៈមេធាវី​កម្ពុជា បញ្ជាក់ថា លោក ហ៊ាង រិទ្ធី មិនមែន​ជា​មេធាវី​ទេ​

spot_img

​ភ្នំពេញ​ ៖ គណៈមេធាវី​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីប្រកាស​បដិសេធ​យ៉ាង​ដាច់អហង្កា​ថា លោក ហ៊ាង​ ​រិទ្ធី មិនមែន​ជា​មេធាវី​ដែល​បាន​ចុះបញ្ជី នៅក្នុង​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។​

​លោក ហ៊ាង រិទ្ធី ដែល​ជា​អតីត​អនុប្រធាន​គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​នោះ មិនមែន​ជា​មេធាវី​ ​ដែល​ចុះ​ឈ្មោះ​ដោយ​គណៈមេធាវី​នោះ​ទេ​។​

​គណៈមេធាវី បានបញ្ជាក់​ថា ការហៅ ការប្រើប្រាស់​មុខងារ តួនាទី និង​ឋានៈ​ជា​មេធាវី ខុស​ពី​ការពិត​ ​បាន​ធ្វើឱ្យ​សាធារណជន​មាន​ការភាន់ច្រឡំ ហើយ​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​មេធា​វី​ ​និង​ស្ថាប័ន​គណៈមេធាវី​។ គណៈមេធាវី​កម្ពុជា ក៏​ប្រកាស​ចាត់វិធានការ​គ្រប់​មធ្យោបាយ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ​។​

​គណៈមេធាវី បាន​អះអាង​ទៀតថា ការហៅ ការប្រើប្រាស់​មុខងារ តួនាទី និង​ឋានៈ​ជា​មេធាវី ខុស​ពី​ការពិត​ ​ដែល​ធ្វើឡើង​ក្នុង​កិច្ច​សម្ភាស​វិទ្យុ​អាស៊ីសេរី គឺជា​អំពើ​រំលោភបំពាន​ច្បាប់ ស្តីពី​លក្ខន្តិកៈ​មេធាវី ក្រមសីលធម៌​មេធាវី និង​បទបញ្ជា​ផ្ទៃក្នុង​​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​បទសម្ភាសន៍​នេះ​វិទ្យុ​អាស៊ីសេរី បាន​ប្រើប្រាស់​មុខងារ តួនាទី និង​ឋានៈ ដោយ​ហៅ​លោក​ ​ហ៊ាង ឫទ្ធី​ថា “​លោក​បណ្ឌិត​មេធាវី​”​។​

​ប្រតិកម្ម​របស់ គណៈមេធាវី បាន​ធ្វើឡើង បន្ទាប់ពី​លោក ហ៊ាង រិទ្ធី បាន​ប្រើប្រាស់​តួនាទី​ជា​មេធាវី ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​​វិទ្យុ​អាស៊ីសេរី ដើម្បី​រិះគន់​ចំពោះ​ចំណាត់ការ​តុលាការ ក្នុង​ការដាក់ លោក កឹម សុខា ឱ្យ​ស្ថិត​នៅក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​​ដែល​ធ្វើឱ្យ​លោក​ហាក់​ជាប់ឃុំ​នៅក្នុង​ផ្ទះ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×