Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភរិយា​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ត្រូវ​ចោទប្រកាន់​ពីបទ​ទទួល​សំណូក​៤៥​លាន USD

spot_img

រដ្ឋអាជ្ញា​ម៉ាឡេស៊ី កាលពី​ម្សិលមិញ​បាន​ចោទប្រកាន់​អ្នកស្រី Rosmah Mansor ភរិយា​របស់​អតីត​នាយករដ្ឋមន្ត្រី Najib Razak ពីបទ​ទទួល​សំណូក​ជាង ៤៥ លាន USD​របស់​ក្រុមហ៊ុន​ដេញថ្លៃ​គ្រោងការណ៍​មួយ​របស់​រដ្ឋាភិបាល​។​

អ្នក​ស្រី Rosmah Mansor ទៅកាន់​តុលាការ​នៅ Kuala Lumpur ម្សិលមិញ​នេះ​

តាម Reuters អ្នកស្រី Rosmah Mansor បាន​មកដល់​តុលាការ រួមជាមួយ​ស្វាមី គឺ​អតីត​នាយករដ្ឋមន្ត្រី Najib Razak ។​

​ក្រុមហ៊ុន​សូកប៉ាន់​ត្រូវបាន​កំណត់ថា​ជា​ក្រុមហ៊ុន​Jepak Holdings ដែលជា​អ្នកម៉ៅការ​ដំឡើង​អគ្គិសនី​ប្រើ​ពន្លឺព្រះអាទិត្យ មានតម្លៃ​២៩៨​លាន​ដុល្លារ នៅ​រដ្ឋ​Sarawak សម្រាប់​បំពាក់​ឱ្យ​សាលារៀន​នៅ​រដ្ឋ Sarawak លើ​កោះ Borneo ។ Rosmah Mansor បានទទួល​ប្រាក់ 44,7​លាន USD នៅ​ឆ្នាំ​២០១៦ ពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ហើយ​ក្រោយមក​ទទួល​បន្ថែម 358.000 USD ពី​មេដឹកនាំ​ក្រុមហ៊ុន​នៅ​ឆ្នាំ​បន្ទាប់​។​

​តាម​អយ្យការ អ្នកស្រី Mansor ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​២០​ឆ្នាំ ហើយ​បង់ប្រាក់​ពិន័យ ៥ ដង លើ​ចំនួន​លុយ​ដែល​បានទទួល ប៉ុន្តែ​អ្នកស្រី​បាន​បដិសេធ​ការចោទប្រកាន់​នេះ ។

​គួររំលឹកថា មុន​នោះ​រដ្ឋអាជ្ញា​បាន​ចោទប្រកាន់​អ្នកស្រី Mansor បំពាន​ទោស​ចំនួន ១៧ ករណី ជុំវិញ​ការលាង​លុយកខ្វក់​និង​កេង​បន្លំ​ពន្ធ ក្នុងពេលដែល​ស្វាមី​អ្នកស្រី​ក៏​ទទួល​ការចោទប្រកាន់​ទោស​ចំនួន ៣៨ ករណី​ផងដែរ​ទាក់ទង​ដល់​ករណី 1MDB ៕​លី​សា​

spot_img
×