Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​កាំកុងត្រូល អរគុណ​ចំពោះ​ទស្សន​រិះគន់​របស់​លោក​ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​

spot_img

​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​មាន​ការរិះគន់​របស់​លោក​ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ លើ​​មន្ត្រី​កាំកុងត្រូល ដែល​បាន​រកឃើញ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយចំនួន​បាន​គៃបំបាត់​ប្រេង​ពី​អ្នកទិញ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម សំដែង​នូវ​ការគោរព​ថ្លែង​នូវ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ដែល​បាន​បញ្ចេញ​ទស្សនៈ និង​ផ្តល់​នូវ​ការ ចូលរួម​មតិ​យោបល់​ដ៏​ល្អ ពាក់ព័ន្ធ​នឹង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ នៅតាម​បណ្តា​ស្ថានីយ​/​ដេប៉ូ​ចែកចាយ​នានា​នៅ​ទូទាំង​ប្រទេស ។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម សូម​សំដែង​នូវ​ការគោរព​ថ្លែង​នូវ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ដែល​បាន​បញ្ចេញ​ទស្សនៈ និង​ផ្តល់​នូវ​ការចូលរួម​មតិ​យោបល់​ដ៏​ល្អ ពាក់ព័ន្ធ​នឹង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ នៅតាម​បណ្តា​ស្ថានីយ​/​ដេប៉ូ​ចែកចាយ​នានា​នៅ​ទូទាំង​ប្រទេស កម្ពុជា របស់​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុង ត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម​។ ក្នុង​តួនាទី​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​បំពេញ​ភារកិច្ច​ក្នុង​កិច្ចការ​ការ ពារ​អ្នកប្រើប្រាស់ ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ ពិសេស​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ម្ហូបអាហារ និង​ការ​ក្លែងបន្លំ​ទំនិញ​គ្រប់​រូបភាព ។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​នៅ​តាម​បណ្តា​ស្ថានីយ​/​ដេប៉ូ​ចែកចាយ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន ០២ ដើម្បី​អនុវត្ត ៖ ភាពមិនប្រក្រតី​ដែល​ត្រូវបាន រកឃើញ​លើក​ទី ១ រួម​មាន​កម្រិត​លំអៀង​លើ​បរិមាណ​លក់​ចេញ និង​កម្រិត​គុណភាព​អុក​តាន (Octane) តម្រូវឱ្យ​ម្ចាស់​ស្ថានីយ​/​ដេប៉ូ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិនប្រក្រតី​ឡើងវិញ ។ ទន្ទឹមនេះ នឹង​មាន​ផ្សព្វផ្សាយ ឈ្មោះ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធន​:​ដែល​មិន​ប្រក្រតី​នោះ តាម​បណ្តាញ​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត ។ ក្នុងករណី​ស្ថានីយ​/​ដេប៉ូ​ដដែល​មាន​ភាពមិនប្រក្រតី​ជា​លើក​ទី ២ អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹង​ស្នើ​សុំ​ក្រសួង ពាណិជ្ជកម្ម ធ្វើការ​ព្យួរ​អាជ្ញាប័ណ្ណ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ចំពោះ​នីតិវិធី​ត្រួតពិនិត្យ គឺ​មិន​ទុក​ឱកាស​យូរ​ដល់​ស្ថានីយ​/​ដេប៉ូ ដែល​មាន​ភាព មិន​ប្រក្រតី​នោះទេ ហើយក៏​មិន​ឱ្យ​ម្ចាស់​ស្ថានីយ​/​ដេប៉ូ ដឹង​មុន​ដែរ ។​

នា​ពេល​ថ្មី ៗ នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម បានកំណត់​វិធានការ​តឹងរឹង​ចុងក្រោយ ខណ​:​ពេល​ចុះ​ត្រួត ពិនិត្យ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធន​: គឺ​មាន​ព្រះរាជអាជ្ញា​ដឹកនាំ ងាយស្រួល​ក្នុង​ការចាត់វិធានការ​ភ្លាម ៗ តាម​ផ្លូវ​ច្បាប់​តែ​ម្តង ។

ការដាក់បន្ទុក​តាមផ្លូវ​តុលាការ​នេះ ទាមទារ​ឱ្យ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រ​សូង​ពាណិជ្ជកម្ម កសាង​កំណត់ហេតុ​មួយ​ច្បាស់ លាស់ និង​មាន​ភស្តុតាង​គ្រប់គ្រាន់ ដោយ​ផ្អែក​លើ​លទ្ធផល បច្ចេកទេស​មន្ទីរពិសោធន៍ (​ទាំង​ខ្នាតតូច និង​ខ្នាត​ធំ​) ដែល​ឥឡូវនេះ យើង​កំពុង​ដំណើរការ​នៅឡើយ ហើយ​កិច្ចការ នេះ ត្រូវ​ឱ្យមាន​សុក្រឹតភាព និង​ផ្តល់​ភាពយុត្តិធម៌​ជូន​ទាំង​អ្នក​លក់ និង​អ្នកទិញ​ផងដែរ។ សូម​ឯកឧត្តម​រដ្ឋលេខាធិកា មេត្តា​ទទួល​នូវ​ការគោរព​បំភ្លឺ​បញ្ជាក់​ខាងលើ ដោយ​ក្តី​អនុគ្រោះ ។​

​សូមបញ្ជាក់​ថា លោក​ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​លើក​ជា​ចម្ងល់​ថា​ ​ព្រឹក​មិញ​នេះ ថ្ងៃ​១៤ វិច្ឆិកា ២០១៨ ខ្ញុំ​បាន​ឮ​ទូរទស្សន៍​អប្សា​រាផ្សាយ​ថា មន្ត្រី​កាំកុងត្រូល​បាន​រកឃើញ​ស្ថានីយ៍​ប្រេងឥន្ធនៈ​១​ចំនួន​បាន​គៃបំបាត់​ប្រេង​ពី​អ្នកទិញ​ពី ៣ ទៅ ១០%! តែ​គួរ​ឱ្យ​ឆ្ងល់​! អត់​មាន​ផាកពិន័យ​ឬ​ផ្តន្ទាទោស​បន្តិច​សោះ​! គ្រាន់តែ​ធ្វើ​កិច្ចសន្យា ឈប់​ប្រព្រឹត្ត​! សួរថា ចុះ​ប្រេង​ដែល​លួច​រាប់​ឆ្នាំ​មក​ហើយ​អស់​រាប់ពាន់​រាប់​ម៉ឺន​លីត្រ តើ​គិត​យ៉ាងណា​? ហេតុ​អ្វី​ចោរ​លួច​កង់ ម៉ូតូ ដែល​មាន​តម្លៃ​តែ​បន្តិចបន្តួច​សោះ ហេតុ​អ្វី​ត្រូវ​ជាប់គុក​? ឯ​ចោរ​ដែល​លួច​ប្រេង​អស់​វាល់​ម៉ឺន​រាប់សែន​ដុល្លា គ្រាន់តែ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​!៕ ​ដោយ​ ៖ ​រចនា​

  

spot_img
×