Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុនពេល​ស្លាប់ អ្នកជំនាញ​សាក់​រូប​ម្នាក់ បាន​ប្រាប់​ប្រពន្ធ​គាត់​ឲ្យធ្វើ​រឿង​មួយ​នេះ​សម្រាប់​គាត់​

spot_img

ស្ត្រី​ម្នាក់ បាន​យក​សាកសព​ប្តី​របស់​ខ្លួន​ដើម្បីឲ្យ​គេ​ប្រលះ​ស្បែក​យក​រូបសាក់ ដើម្បី​ដាក់​តាំង​នៅ​ជញ្ជាំង ដែល​ការធ្វើ​ដូច្នេះ គឺ​ជា​ការសម្រេច​បំណង​ចុងក្រោយ​របស់​ប្តី​របស់​គាត់​។​

​លោក Chris Wenzel អាយុ ៤១ ដែល​ជា​អ្នកជំនាញ​សាក​រូប​លើ​ដងខ្លួន បានដឹង​ថា​ខ្លួន​គាត់​នឹង​ស្លាប់ ដូច្នេះ​គាត់​បាន​សុំ​ប្រពន្ធ​គាត់​ឈ្មើ Cheryl ឲ្យធ្វើ​រឿង​មួយ​សម្រាប់​គាត់​ជា​លើកចុងក្រោយ ដោយ​គាត់​ឲ្យ​ប្រពន្ធ​គាត់​ព្រលះ​ស្បែក​កន្លែង​មាន​រូបសាក ដើម្បី​រក្សា​ទុក មុនគេ​គាត់​ត្រូវ​គេ​យក​ទៅ​​បញ្ចុះ​។​

​ការស្នើ​ឲ្យ​ប្រពន្ធ​ធ្វើ​ដូច្នោះ គឺ​ដោយសារ​គាត់​ចង់ឲ្យ​កូនៗ និង​ចៅ​របស់​គាត់​កោតសរសើរ​ពី​ស្នាដៃ​​សាក់​របស់​គាត់​ជា​ច្រើន​ឆ្នាំ ក្រោយ​ពេល​គាត់​លាចាក​លោក​ទៅ​។​

​អ្នកស្រី Cheryl រស់នៅក្នុង​ទីក្រុង Saskatoon នៃ​ប្រទេស​កាណាដា បាន​ប្រាប់​សារពត៌មាន The Globe and Mail ដូច្នេះ​ថា “​គាត់​មិន​ខ្វល់​ពី​អ្វី​ច្រើន​ឡើយ ហើយ​គាត់​នឹង​ធ្វើ​វាឲ្យ​បាន​តាម​បំណង​ប្តី​។​”

“​អ្នក​អាច​ព្យូរ​រូបភាព​នៅលើ​ជញ្ជាំង​បាន​។ ការ​សាក់​គឺជា​អ្វី​ដែល​គេ​បាន​ធ្វើ​រាប់រយឆ្នាំ​មកហើយ​”​។​

​បើ​តាម​ការចុះផ្សាយ លោក Chris Wenzel បាន​កើត​ជំងឺ​ម្យ៉ាង​ដែល​ធ្វើឲ្យ​បេះដូង​របស់គាត់ ដើរ​លឿន ឬ​ដើរ​ខុសប្លែក​ពី​ធម្មតា​។ គាត់​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​កំពុង​គេង​លក់ កាលពី​ខែ​តុលា​កន្លងទៅ បន្ទាប់ពី​គាត់​រអ៊ូ​ថា គាត់​ឈឺទ្រូង​ខ្លាំង​៕ សុភ័ក្ត្រ

​ប្រភព​៖ Mirror​

spot_img
×