Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យខ្លាច​! កាមេរ៉ា​ថត​ជាប់​ខ្មោច មក​គោះទ្វារ​ទាំង​កណ្តាល​ថ្ងៃ (​វីដេអូ​)

spot_img

​ម្ចាស់ផ្ទះ​មាន​មាន​ការភ័យខ្លាច​យ៉ាងខ្លាំង​ដោយសារ​តែ​ខ្មោចលង បន្ទាប់​ពី​កាមេរ៉ា​សុវត្ថិភាព​​ថត​ជាប់​ខ្មោច​ទាំង​កណ្តាល​ថ្ងៃ មក​គោះ​ទ្វារ​ផ្ទះ​របស់​គាត់​។​

​ហេតុការណ៍​ដ៏​ព្រឺព្រួច​នោះ​កើតឡើង ខណៈពេល​អ្នកស្រី Meni Pitoscia អាយុ ៤៦​ឆ្នាំ កំពុងតែ​រង់​​ចាំ​គេ​ដឹក​វ៉ាន់​យកមក​ផ្ទះ​របស់​គាត់​។​

​បើ​តាម​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញថា មាន​ស្រមោល​ស្ទង់ៗ​មួយ​បាន​ហើរ​កាត់​កាមេរ៉ា ហើយ​សំដៅ​ចូល​មក​កាន់​ទ្វារ​។​

​អ្នកស្រី Meni Pitoscia រស់នៅក្នុង​ទីក្រុង Vaughan ប្រទេស​កាណាដា បាន​និយាយថា “​ឆ្កែ​របស់​ខ្ញុំ​ចាប់ផ្តើមព្រុះ និង​បាន​រត់​សំដៅ​ទៅ​កាន់​ទ្វារ​។ ខ្ញុំ​កំពុងតែ​រង់ចាំ​គេ​ដឹក​ឥ​វ៉ាន់​យក​មក​អោយ ដូច្នេះ​ខ្ញុំ​គិតថា ប្រហែល​គេ​មក​ដល់​ហើយ​”​។​

​នៅពេល​អ្នកស្រី​មើល​តាម​បង្អួច​ចេញពី​ក្នុងផ្ទះ អ្នកស្រី​មិន​ឃើញ​មាន​នរណា​សោះ​ឈរ​នៅ​មុខទ្វារ ឬ​ក៏​មិន​មាន​ឃើញ​នរណា​គេ​មក​ដល់​សោះ ដូច្នេះ​អ្នកស្រី​ក៏​គិត​ថា ឆ្កែព្រុះ​ដោយសារ​តែ​វាលឺ​សម្លេង​នៅ​ខាងក្រៅ​។​

​បន្ទាប់​ពី​មិនឃើញ​មាន​នរណា​សោះ​មក អ្នកស្រី​ក៏​ត្រឡប់​ទៅ​កាន់​ផ្ទះបាយ​វិញ ហើយ​ពេលនោះ​អ្នកស្រី​ក៏​បាន​ទទួល​សារ​មួយ​ក្នុង​ទូរស័ព្ទ ដោយ​មាន​សរសេរ​ថា “​មាន​កណ្តឹង​ផ្ទះ​រោទិ៍​” ហើយ​គាត់​ក៏​បាន​ទៅ​មើល​វីដេអូ​ដែល​ថត​ដោយ​កាមេរ៉ា និង​បាន​លាន់មាត់​ថា “​តើ​នោះ​ជា​អ្វី​”?

​បើ​តាម​វីដេអូ​ដដែល ស្រមោល​នោះ​ចេញមក​ពី​កៅអី​វែង​ខាងស្តាំ ដែល​កៅអី​នោះ អ្នកជិតខាង​ម្នាក់​ ​បាន​អោយ​អ្នកស្រី មុន​ពេល​គាត់​ស្លាប់​។​

​ឃើញ​ស្រមោល​នោះ​ចេញពី​កៅអី ធ្វើ​ឲ្យ​អ្នកស្រី​នឹកឃើញ​ថា វា​ជា​កៅអី​ដែល​អ្នកជិតខាង​ដ៏​ជិតស្និទ្ធ​​ម្នាក់​អោយ​គាត់ មុនពេល​គេ​ស្លាប់​។ ការនិយាយ​គ្នា​លើក​ចុងក្រោយ​របស់​អ្នកស្រី​ជាមួយនឹង​អ្នកជិតខាង​នោះ​គឺ​អង្គុយ​នៅលើ​កៅអី​នោះ​៕ សុភ័ក្ត្រ

​ប្រភព​៖ Mirror​

spot_img
×