Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​ផលិត​ស្ករត្នោត កែច្នៃ​ពី​ស្ករស នៅ​ស្រុក​បាទី​៤៨ ទីតាំង ត្រូវបាន​ផ្អាក​បញ្ឈប់​ការផលិត​

spot_img

តាកែវ​៖ ទីតាំង​ផលិត​ស្ករត្នោត​កែច្នៃ​ពី​ស្ករសរ​នៅ​ស្រុក​បាទី ត្រូវបាន​អជ្ញាធរ​ខេត្ត​រួម​ជាមួយ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​បិទ​ទីតាំង​កែច្នៃ​ស្ករសរ​នេះ​ជា​បណ្តោះ​អ​ស្ន​ន​សិន ដោយ​អោយ​ពួកគាត់​បញ្ឈប់​ការផលិត ស្របតាម ស​ជណ របស់​រដ្ឋបាល​សាលាខេត្ត​តាកែវ​ដែល​បាន​ចេញ​កាលពី​ខែតុលា ឆ្នាំ​២០១៧​។ ការចុះ​ផ្អាក​ទីតាំង​ផលិត​ស្ករ​កែច្នៃ​នេះ​ដែរ​គឺ​ដឹកនាំ​ដោយ​លោក ឈូរ សុធា អភិបាលរង​ខេត្តតាកែវ រួម​ជាមួយ​មន្ទីរ​ជំនាញ​ជាប់​ព័ន្ធ និង​កងកំលាំង​សមត្ថកិច្ច​ចុះ​បិទ​សៀ​ល​លើ​ម៉ាស៊ីន​ផលិត​ស្ករត្នោត​កែច្នៃ​ទាំងនោះ​ចំនួន ៤៨​ទីតាំង ដែល​មាន​នៅ​ឃុំ​ចំនួន ៣ គឺ​ឃុំ​លំ​ពុង ឃុំ​ត្រពាំង​សាប ឃុំ​កុមារា​ជា ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃ​ទី ០៧ ធ្នូ ២០១៧​។​

​លោក ឈូរ សុធា អភិបាលរង​ខេត្ត​តាកែវ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ពត័មាន​ថា ការចុះ​មក​ផ្អាក​ការផលិត​ស្ករ​កែច្នៃ​នេះ​គឺជា​លើ​ទី​ពីរ​ហើយ ដែល​កាលពីមុន​អជ្ញាធរ​ស្រុក​រួម​ជាមួយ​និង​មន្ត្រីៈ​ជំនាញ​កាំកុងត្រូល​ខេត្ត​បាន​ធ្វើ​ការសុំ​គោល​ការ​ពី​អជ្ញាធរ​ខេត្ត​លើ​គោល​ការបិទ​ទីតាំង​ផលិត​ស្ករត្នោត​កែច្នៃ​ពី​ស្ករសរ​នេះ​ម្តង​រួច​ម​ម​ហើយ​បន្ទាប់​ពី​មន្ត្រី​ជំនាញ​បាន​រកឃើញថា ទីតាំង​ផលិត​របស់​គាត់​នៅ​មិនទាន់​មាន​អនាម័យ​ល្អ និង​មានកា​កែច្នៃ​ពី​គ្រឿងផ្សំ​ជាច្រើន​ដើម្បី​សម្រេច​បាន​ជា​ស្ករត្នោត ។ បន្ទាប់​ពី​ស្នើសុំ​បិទ​ទីតាំង​ផលិត​ស្ករ​កែច្នៃ​នេះដែរ រដ្ឋបាល​សាលាខេត្ត​តាកែវ​បាន​សម្រេច​ចេញ​នៅ ស​ជណ លេខ​៤៦២ ដែល​ចេញ​កាលពី​ខែ​តុលា​កន្លងទៅ ដោយ​អោយ​ពួកគាត់​ផ្អាក​ធ្វើ​ការផលិត​ជា​បណ្តោះអាស្ន​ន​សិន រងចាំ ម្ចាស់​សិប្បកម្ម​ធ្វើ​ការសុំ​អនុញ្ញាត​ច្បាប់​បើ​លើ​អាជីវកម្ម​នេះ​សិន ទើប​សម្រេច​អោយ​ពួកគាត់​ផលិត​វិញ តែ​ផ្ទុយទៅវិញ ម្ចាស់​ទីតាំង​ផលិត​ស្ករត្នោត​កែច្នៃ​ទាំងនេះ បាន​នាំ​គ្នា​ផលិត​បន្ត​ដោយ​មិន​គោរព​ទៅតាម ស​ជណ របស់​ខេត្ត​ទាំង​ខ្លួនឯង​នៅ​មិនទាន់មាន​ច្បាប់​អនុញ្ញាត​នូវឡើយ ។ លោក​អភិបាលរង​ខេត្ត​បាន​បន្តថា ពេលនេះ​ជា​លើ​ទី​ពីរ​ហើយ ដែល​យើង​បាន​ដឹកនាំ​កំលាំង​ជំនាញ​ចុះ​មក​ផ្អាក​ការផលិត​របស់​គាត់ តែ​បើសិនជា​ពួកគាត់​នៅតែ​បន្ត​លួច​ផលិត​តទៅទៀត​នោះ រដ្ឋបាល​ខេត្ត​និង​ចាត់ការ​ទៅតាម​នី​វិធី​ជា​មិន​ខាន ដោយ​មិនមាន​ការលើកលែង​អ្វី​ឡើយ ។

​​លោក កេត ប្រ៉ុង ប្រធាន​មន្ទីរ​សិប្បកម្ម និង​ឧស្សហ៏​កម្ម​ខេត្តតាកែវ បានអោយដឹងថា ចំពោះ​ទីតាំង​ផលិត​ស្ករត្នោត​កែច្នៃ នៅ​ស្រុក​បាទី នេះ​គឺ​មាន​ទាំងអស់ ៤៨​ទីតាំង នៅ​ឃុំ​ចំនួន​បី ក្នុង​ស្រុក​បាទី នៃ​ការផលិត ហើយ​ក្នុងនោះ​ក៏មាន ម្ចាស់​ទីតាំង​ផលិត​ស្ករ​កែច្នៃ​នោះ​ប្រមាណ​ជាង ៣០​កន្លែង បាន​រត់​យក​ឯកសារ​មក​សុំ​ច្បាប់​បើ​សិប្បកម្ម​ផលិត​ស្ករសរ​កែច្នៃ​ទៅ​ជា​ស្ករត្នោត​នេះដែរ ក៏ប៉ុន្តែ​មន្ទីរ​មិន​មាន​សិទ្ធិ​ក្នុង​ការអនុញ្ញាត​បញ្ចេញ​ច្បាប់​អោយ​ពួកគាត់​បាន​នោះ​ទេ ដល់​តែ​ថ្នាក់​ក្រសួង​បាន​មាន​សិទ្ធិ​ក្នុង​ការសម្រេច​ចេញ​ច្បាប់​នេះ ពីព្រោះ​ថា​សិប្បកម្ម​ផលិត​ស្ករត្នោត​កែច្នៃ​នេះ វា​ជា​សិប្បកម្ម​ហានិភ័យ​មួយ​ផងដែរ ។​

​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​ប្រាប់​អោយ​ក្រុម​អ្នក​សារ​ពត័មាន​ដឹង​ដែរ​ថា ចំពោះ​សង្វាក់​ផលិតកម្ម​នៃ​សិប្បកម្ម​កែច្នៃ​ស្ករសរ​មក​ធ្វើជា​ស្ករត្នោត​នេះ គឺ​មាន​វា​ខុស​លើ​គោល​ការ ៣​ចំនុច​ទៅហើយ ដែល​យើង​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការបិទ​ទីតាំង​របស់​ពួកគាត់ ដោយ​ទី ០១ ម្ចាស់​ទីតាំង​បាន ខុស​ទៅ​លើ យ​ថា​ប្រភេទ​នៃ​ទំនិញ ជាកា​កែច្នៃ​នៃ​ផលិតផល​ពី​ស្ករសរ​មក​ជា​ស្ករត្នោត ទី​០២ ការផលិត​របស់​គាត់​គ្មាន​ការត្រួតពិនិត្យ​អនាម័យ និង​ទី​០៣ គឺ​សិប្បកម្ម​របស់​ពួកគាត់​ទាំងអស់​នោះ​មិនមាន​ច្បាប់​អនុញ្ញាត​តែម្តង ។ តាកែវ​

spot_img
×