Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងថ្លៃ​ជា​ជន​ជាតិ​ដើម​ភាគតិច​ទំពួន លួងលោម​ចាប់រំលោភ​ប្អូនថ្លៃ​៦​ដង​

spot_img

​រតនគិរី ៖ នគរបាល​ព្រហ្មទណ្ឌ​ស្រុក​បរ​កែវ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​ជនជាតិដើម​ភាគតិច​ទំ​ពួន ជា​បងថ្លៃ​ដែល​លួងលោម​រំលោភ​ប្អូនថ្លៃ​ស្រី អាយុ​១៣​ឆ្នាំ បានសម្រេច​៦​លើក​។ ការឃាត់ខ្លួន​នេះ​យោង​តាម​ពាក្យ​ប្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ឃាត់​ខ្លួន​កូនប្រសា នៅ​ម៉ោង​១៤​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​បរ​កែវ សហការណ៍​ជាមួយ​កម្លាំងប៉ុ​ស្តិ៍ឡា​មិញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ទីង ទឹម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិដើម​ភាគតិច​ទំ​ពួន មាន​ប្រពន្ធ និង​កូន​ម្នាក់ ត្រូវ​ជា​បងថ្លៃ​ក្មេងស្រី​រងគ្រោះ មុខរបរ​ធើ្វ​ចម្ការ មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​សំ ឃុំ​តេន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ។ ជនសង្ស័យ​ត្រូវ​ចាប់​ឃាត់ខ្លួន នៅ​ផ្ទះ​ជនសង្ស័យ​តែម្តង នៅក្នុង​ភូមិគ្លិះ ឃុំ​ស៊ើង ស្រុក​បរ​កែវ ។ ដោយឡែក​ក្មេងស្រី​រងគ្រោះ​អាយុ​១៣​ឆ្នាំ ជនជាតិ​ទំពួន (​ត្រូវជា​ប្អូនថ្លៃ​) មុខរបរ​សិស្ស មាន​ទីលំនៅ​ស្រុក​បរ​កែវ​។​

​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន បានឲ្យដឹងថា មុន​នឹង​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​ពី​ម្ដាយ​ជនរងគ្រោះ នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក​។ ក្រោយពី​បាន​ទទួល​ពាក្យបណ្តឹង សមត្ថកិច្ច​បាន​តាមរ​ក​ជនសង្ស័យ​ទៅ​ដល់​លំនៅដ្ឋាន ដោយ​ប្រពន្ធ​ជនសង្ស័យ​ប្រាប់​សមត្ថកិច្ច​ថា ប្តី​នាង​មិន​បាន​នៅផ្ទះ​ទេ ជាប់រវល់​ទៅ​រកស៊ី​អារឈើ ក្នុង​ព្រៃ​បាត់​ហើយ រួច​សមត្ថកិច្ច​បានឲ្យ​ប្រពន្ធ​ជនសង្ស័យ តេ​ទូរស័ព្ទ​ហៅ​ប្តី​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​កុហក់ថា កូន​ឈឺ ពេល​ជនសង្ស័យ មកដល់​ផ្ទះ សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។ ក្រោយពី​ចាប់ខ្លួន បាន​ជនសង្ស័យ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពិតជា​បាន​លួងលោម​ប្អូនថ្លៃ​ស្រី រំលោភ​បាន​សម្រេច​៦​លើក ពិតប្រាកដ​មែន ក្នុងពេល​លួងលោម​រំលោភ​ម្តង បាន​ធ្វើឡើង​ដូចជា នាំ​ប្អូនថ្លៃ​ស្រី​ទៅ​រក​ត្រី​នៅ​អូរ និង​ទៅ​ចម្ការ​តែ​ពីរ​នាក់​ដោយ​រំលោភ​ញឹកញាប់​ពេក នាង​ទ្រាំ​មិនបាន ក៏​រៀបរាប់​ប្រាប់​ម្តាយ​ពី​ដំណើរ​រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​កំពុងតែ​ឃុំខ្លួន នៅ​អធិការ​ស្រុក​បរ​កែវ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×