Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​កំពត បើក​ការ​ប្រណាំងទូក ដើម្បី​អបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ប្រពៃណី​ជាតិ​ឆ្នាំ​នេះ​

spot_img

​ខេត្ត​កំពត ​៖ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​លោកជំទាវ​- ឯកឧត្តម អុឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត និង​លោកជំទាវ ព្រមទាំង​មន្ត្រី​ថ្នាក់ដឹកនាំ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត បាន​ដឹកនាំ​បើក​កម្មវិធី​ប្រណាំងទូក ក្នុង​ដង ព្រែក​កំពង់បាយ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ក្រុង​កំពត កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែ​វិច្ចិកា ឆ្នាំ​២០១៨​។​

​មន្ត្រីរដ្ឋបាល​សាលាខេត្ត​កំពត បានឱ្យដឹងថា ការរៀបចំ​ពិធី​នេះ​ឡើង ប្រយោជន៍​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ប្រពៃណីជាតិ​ដែល​នឹង​ចាប់ផ្តើម​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​
​ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ​មន្ទីរ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និង​កងកម្លាំងប្រដាប់ អាវុធ​យ៉ាងច្រើន​កុះករ បានមក​អបអរសាទរ ដោយ​ក្នុង​ម្នាក់ៗ​មាន​ទឹកមុខ​សប្បាយរីករាយ​។​

មន្ត្រី​ព័ត៌មាន​រដ្ឋបាល​ខេត្ត​កំពត បានឱ្យដឹង​ទៀត​ថា ពិធី​ប្រណាំងទូក​ឆ្នាំ​២០១៨​នេះ ប្រភេទ​ទូក ដែល​ចូលរួម​ប្រកួត​មាន​៖ ប្រភេទ​ទូក​សមុទ្រ ទូកវែង និង​ទូក​កៃ​យ៉ាក់ សរុប​មាន​ចំនួន​៦០​ទូក​។ ហើយ​ថា ការ​ប្រណាំងទូក​ខាងលើនេះ គឺ​ក្រោម​ការជួយឧ​ប​ត្ត​ម្ភពី​សំណាក់ ឯកឧត្តម លោកជំទាវ ដែល​ជា​ថ្នាក់ដឹកនាំ រដ្ឋបាល​ខេត្ត​កំពត និង​ថ្នាក់ដឹកនាំ​ឬ​ប្រធាន​មន្ទីរ អង្គភាព សាលាក្រុង ស្រុក​ទាំង​៨ ក្រោម​ឱវាទ​ខេត្ត និង​ការជួយ​ឧបត្ថម្ភ​ពី​សប្បុរស​នានា ក្នុង​ខេត្ត​កំពត​ទាំងមូល​។​

នា​ឱកាស​នោះ​ដែរ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត មានប្រសាសន៍ថា ការ​ប្រារព្ធ​ពិធី​អុំទូក ដ៏​សប្បាយរីករាយ កាលពី​ព្រឹក​មិញ​នេះ បាន​បង្ហាញ​ឱ្យឃើញ​ពី​វប្បធម៌ នៃ​សុខសន្តិភាព​ពេញបរិបូរណ៍ នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្រោម​ម្លប់​ដឹកនាំ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម ជាវ តា​យ បានឱ្យ​ដឹង​ដូច្នេះ រួច​បាន​បង្ហាញ​បច្ចុប្បន្នភាព​ខេត្ត​កំពត ថា បាន​ធ្វើ​ការអភិវឌ្ឍ​រាល់​គ្រប់​សមិទ្ធផល​នានា លើ​គ្រប់​វិស័យ ក្នុង​បំណង​បម្រើ នូវ​សេចក្តីត្រូវការ របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ក៏ដូចជា​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​វិនិយោគិន​ជាតិ និង​អន្តរជាតិ ឱ្យ​មក​ដាក់ទុន​រកស៊ី ក្នុង​មូលដ្ឋាន​ខេត្ត​កំពត ដែល​ពោរពេញ​ទៅ​ដោយ​សក្តានុពល​ពង្រីក​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​សម្បូរបែប​៕ ដោយ​៖ ដែន សីមា​

 

         

spot_img
×