Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃ​ប្រេងឥន្ធនៈ ពី​ថ្ងៃ​ទី​១៦ ដល់​៣០ វិច្ឆិកា សាំង​ធម្មតា ៣.៦៥០​រៀល និង​៣.៨០០​រៀល​សម្រាប់​ប្រេងម៉ាស៊ូត​

spot_img

​ភ្នំពេញ ​៖ ក្រសួង​ពាណិជ្ជកម្ម បាន​សេចក្តីជូនដំណឹង ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ គឺ​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី ដែល​ត្រូវ​អនុវត្តន៍ ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នឹង​ត្រូវ​លក់​៣.៨៣៥​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា និង​៣.៩៦០​រៀល​ក្នុង​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​។​

​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយ​មាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ​។ ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នឹង​ចុះ​មក ៣.៦៥០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា និង​៣.៨០០​រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×