Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណោត​លោកយាយ​ម៉ៅ ផ្លូវជាតិ​លេខ​៤ ជិត​កំពង់ផែ​ក្រុងព្រះសីហនុ ស្លាប់​សិស្សសាលា​ម្នាក់​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ច​រាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា កាលពី​វេលា​ម៉ោងជាង ៧​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅលើ​វិថី​ផែ ត្រង់​ចំណុច​ចំណោត​លោកយាយ​ម៉ៅ ស្ថិតក្នុង​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ មាន​គ្រោះថ្នាក់​ចរាចរណ៍ មួយ​ករណី​បាន​កើតឡើង​។​

សមត្ថកិច្ច​នគរបាល បាន​ឱ្យដឹង​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង រវាង​រថយន្ត​ធុន​ធំ​១​គ្រឿង ម៉ាក HYUNDAI ពណ៌ ស ពាក់​ផ្លាកលេខ ព្រះសីហនុ 3A-7037 ( អ្នកបើកបរ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​) មាន​ទិសដៅ ចេញពី​ក្រុង​ព្រះសីហនុ លុះដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​កៀរ រួច​កិន​ពីលើ​ម៉ូតូ ១​គ្រឿង​ម៉ាក ZOOMER ពណ៌​ក្រហម​-​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1HD-7389 បើកបរ​ដោយ​យុវជន​ជា​សិស្ស​សាលា​មួយ​រូប​ឈ្មោះ រិទ្ធី ពិសិដ្ឋ អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ មាន​ទិសដៅ​ស្របគ្នា បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ឈ្មោះ រិទ្ធី ពិសិដ្ឋ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​។​

សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​កើតហេតុ​ភ្លាមៗ អ្នកបើកបរ​រថយន្ត​បង្ក បាន​រត់គេចខ្លួន​បាត់​ស្រមោល​ឈឹង​។​

បច្ចុប្បន្ន​ចំពោះ​វត្ថុតាង​មាន​រថយន្ត​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង ត្រូវ​នគរបាល​ចរាច​រណ៍ បាន​ចាត់ចែង​នាំយក​ទៅ​រក្សាទុក​នៅ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ដោយ​៖ ដែន សីមា​

spot_img
×