Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​! ព្រះសង្ឃ​វ័យ​ចំណាស់​១​អង្គ កំពុង​និមន្ត​បិណ្ឌបាត ស្រាប់តែ​សត្វ​ឆ្កែ​ក្បាល​ធំ​ជិត​១០​ក្បាល រួច​ចេញពីផ្ទះ វាយប្រហារ​យ៉ាង​សាហាវ សំណាង​…

spot_img

​ព្រះសង្ឃ​ថៃ​១​អង្គ​ព្រះជន្ម ៦៨ ឆ្នាំ ស្ទើរតែ​ពុំ​អាច​រួច​ផុតពី​អាយុជីវិត បន្ទាប់ពី​ត្រូវបាន​ខាំ​យ៉ាង​សាហាវ ពី​សំណាក់​សត្វ​ឆ្កែ​ពូជ​ក្បាល​ធំ (pit bull) ជិត​១០​ក្បាល ខណៈ​ព្រះអង្គ​កំពុង​ចេញ​និមន្ត​បិណ្ឌបាត នៅ​ជុំវិញ​ក្នុង​ខេត្ត Samut Songkhram កាលពី​ថ្ងៃ​អង្គា​រ៍ ។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ប៉ូលីស​ថៃ​ក្នុង​តំបន់​ចុះផ្សាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ។​

​បណ្តា​រូបភាព​ដ៏​គួរ​ឲ្យ​អាសូរ ពី​របួសស្នាម​ដោយ​ចង្កូម​ឆ្កែ​ចំនួន ៥០ ក្នុងនោះ​រួមទាំង​របួស​ធ្ងន់ធ្ងរ​ជាច្រើន ដែល​តម្រូវ​ឲ្យ​ពេទ្យ​ត្រូវ​ដេរ​រហូតដល់ ២០ ថ្នេរ ទៅលើ​ព្រះសង្ឃ​ព្រះនាម Phakhru Samutkhanisorn Panyawichuro បាន​កំពុង​រីក​រាលដាល​នៅលើ​ប្រព័ន្ធ​ផ្សាយ​សង្គម​ថៃ ។​

​មេភូមិ​ស្រុក Muang លោក Direk Makhamek បាន​និយាយថា ខណៈ​ព្រះសង្ឃ​រងគ្រោះ​ខាងលើ កំពុង​និមន្ត​បិណ្ឌបាត នៅពេលនោះ ព្រះអង្គ​ត្រូវបាន​សត្វ​ឆ្កែ​ក្បាល​ធំ​១​ក្បាល​ដេញតាម​ប៉ុនប៉ង​វាយប្រហារ ហើយ​នៅពេល​លោក​រត់​ត្រឡប់ក្រោយ និង​បាន​ដួល​ទៅនឹង​ដី ក៏មាន​ឆ្កែ ៥ ទៅ ៦ ក្បាល​ផ្សេងទៀត ស្ទុះ​មក​វាយប្រហារ​តែម្តង ។

​លោក Direk បន្តថា ឆ្កែ​កាច​សាហាវ​ទាំងនោះ ជា​សត្វ​ចិញ្ចឹម​របស់​ជាង​បាញ់ថ្នាំ​រថយន្ត​ឈ្មោះ Saman Sitthibutr ដែល​ពេលនោះ​គាត់​ពុំបាន​នៅផ្ទះ​ទេ ។ គាត់​បាន​រក្សាទុក​ពួកវា​នៅក្នុង​បរិវេណ​របង​ផ្ទះ ប៉ុន្តែ សត្វ​ឆ្កែ pit bull ទាំងនោះ មិនដឹង​យ៉ាងម៉េច បាន​គ្រប់គ្រង​ចេញរួច ។​

​លោក Direk បាន​ឲ្យ​ដឹង​ទៀតថា នេះ​ជា​លើក​ទី​២​ហើយ ដែល​សត្វ​ឆ្កែ​ធំៗ​ទាំងនោះ​បាន​រួច​ចេញពី​របង​ផ្ទះ​គាត់​បែបនេះ ។ លើក​ទី​១ កាលពី​២​សប្តាហ៍​មុន ក៏​កើតមាន​ដែរ ។ ហើយ​គាត់​ក៏បាន​ស្នើ​ឲ្យ​លោក Saman រក្សាទុក​សត្វ​ចិញ្ចឹម​ទាំងអស់នោះ​របស់គាត់ ធ្វើយ៉ាងណា​កុំ​ឲ្យ​កើតមាន​រឿងនេះ​ម្តងទៀត ។​

​ចំណែក​ព្រះសង្ឃ​ដែល​កំពុង​សះស្បើយ​ពីរ​បួស នៅឯ​មន្ទីរពេទ្យ Somdet Phra Phutthaloetla ក៏​រៀបរាប់​អំពី​ហេតុការណ៍​នេះ​ថា ព្រះអង្គ​បាន​ប្រទះឃើញ​សត្វ​ឆ្កែ ៧ ក្បាល ឃើញ​ដូច្នេះ គាត់​ក៏បាន​គេច​ពី​ពួកវា ដោយ​និមន្ត​ទៅ​អែប​នឹង​ចិញ្ចើមផ្លូវ​ម្ខាង​ទៀត ប៉ុន្តែ សត្វ​ឆ្កែ​កាចៗ​ទាំងនោះ បាន​ដេញតាម​វាយប្រហារ​យ៉ាង​សាហាវ​តែម្តង ។​

​ព្រះអង្គ​បន្តថា​៖ «​នៅពេល​អាត្មា​កំពុង​ដេក​ដួល​លើដី ខណៈ​កំពុង​ត្រូវបាន​សត្វ​ឆ្កែ​ទាំងនោះ​ខាំ​ហែកហួរ អាត្មា​បានគិត​ថា មិន​រស់​ទេ ។ ប៉ុន្តែ សំណាង​ហើយ ដែល​បាន​បងប្អូន​អ្នកជិតខាង​បានឃើញ និង​នាំគ្នា​បង្ក្រាប​ពួក​ឲ្យ​ចាកចេញ ហើយ​ប្រញាប់ប្រញាល់​នាំយក​អាត្មា​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​» ។ ព្រះអង្គ​ក៏បាន​បញ្ជាក់ថា «​ម្ចាស់​សត្វ​ឆ្កែ​បង្ក​ទាំងនោះ គាត់​បានទទួល​ខុសត្រូវ​ចំពោះ​ហេតុការណ៍​នេះហើយ ។ គាត់​បាន​ពន្យល់ថា គាត់​បាន​រក្សាទុក​ពួកវា​នៅក្នុង​របង​ផ្ទះ ប៉ុន្តែ ពុំ​នឹកស្មាន​ពួកវា​អាច​ចេញរួច​សោះ ។ ទោះយ៉ាងណា អ​ត្មា​មិន​ចង់​ស្តីបន្ទោស​ទៅលើ​អ្នកណាម្នាក់​ទេ ព្រោះ​គ្មាន​នរណាម្នាក់​ចង់​ឲ្យ​កើត​មានរឿង​បែបនេះ​នោះទេ ។ ប៉ុន្តែ អ​ត្មា​ក៏​សូម​ទ​ទួ​ច​ដល់​ម្ចាស់​សត្វ​ឆ្កែ​ទាំងអស់ គួរ​ធ្វើ​ឲ្យ​ប្រាកដថា សត្វ​ចិញ្ចឹម​របស់​ពួកគេ​នឹងមិន​បង្កបញ្ហា​ដល់​អ្នកដទៃ​» ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ The Nation)​

spot_img
×