Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខតំណែង​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ព្រហ្ម សិទ្ធ​ត្រា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម អង្គ វង្ស វឌ្ឍា​នា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​នា​ព្រឹក​ថ្ងៃ​សុក្រ ៩​កើត ខែ​ក​ត្ដិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើើញ​ជា​អធិិប​តី​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខតំណែង​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ធំ អគារ ឃ សាលាខេត្ត​ស្វាយរៀង ​ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​ ​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង លោក អ៊ុ សារិទ្ធ លោក ប្លង់ ឆ្លាម សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម លោក លោកស្រី​ជា​ប្រតិភូ​ក្រសួង​យុត្តិធម៌ និង​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម តុលាការ ចៅក្រម​អយ្យការ និង​មន្ត្រីរាជការ​នៃ​សាលាដំបូង​ខេត្ត លោក​ឧត្ដមសេនីយ៍ វរសេនីយ​មេបញ្ជាការ មេបញ្ជាការរង​កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក កងកម្លាំង និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែង​នូវ​ការ​អរគុណ ចំពោះ​លោក​ប្រធាន​សាលាដំបូង​ខេត្ត​ចាស់​ដែល នា​ពេល​កន្លងមក​នេះ បាន​សហការ និង​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​ការដឹកនាំ​អនុវត្ត​វិស័យ​ច្បាប់ និង​វិស័យ​តុលាការ ដោយ​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុង​ការកែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ជា​ពិសេស​បាន​ចូលរួមចំណែក​ធ្វើឲ្យ​ខេត្ត​ស្វាយរៀង ធានា​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​សង្គម​ល្អ​ប្រសើរ និង​សម្រេចបាន​នូវ​សមិទ្ធផល​ល្អៗ​ជា​បន្តបន្ទាប់ ។ ជាមួយនេះ ឯក​ឧត្ដម​អភិបាលខេត្ត ក៏​បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា​លោក​ប្រធាន​សាលាដំបូង​ខេត្ត​ថ្មី ដែល​ត្រូវ​ចូលកាន់​តំណែង​នៅ​ថ្ងៃនេះ នឹង​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​បាន​ត្រឹមត្រូវ ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន ប្រកប​ដោយ​ការសហការ សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋបាល​ដែនដី​គ្រប់​លំដាប់ថ្នាក់ មន្ទីរ​-​អង្គភាព និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ដោះស្រាយ​រាល់​បញ្ហា​បណ្តឹង​ផ្សេងៗ ឬ​សំណុំរឿង​ដែល​នៅ​សេសសល់ មិនទាន់​បាន​ដោះស្រាយ ដោយ​ឈរ​លើ​គោលការណ៍​តម្លាភាព និង​ភាពយុត្តិធម៌​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ប្រជាពលរដ្ឋ​រង​គ្រោះ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក ព្រហ្ម សិទ្ធ​ត្រា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ បាន​លើកឡើង​ថា ក្រសួង​យុត្តិធម៌ មាន​ចក្ខុវិស័យ​រួម​មួយ​អំពី​វិស័យ​យុត្ដិធម៌ ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​រដ្ឋធម្មនុញ្ញ ដែល​ការពារ​ឲ្យមាន​លទ្ធិប្រជាធិបតេយ្យសេរី នៅក្នុង​ប្រទេស​មួយ​ដែល​​មាន​អធិបតេយ្យ ដើម្បី​ធានា​ឱ្យមាន​ក្របខ័ណ្ឌ​ច្បាប់ និង​យុត្ដិធម៌​មួយ ដែល​អាច​ជឿ​ទុកចិត្ដបាន មាន​ស្ថេរភាព និង​ប្រតិ​ប​ត្ដិ​តាម​នីតិរដ្ឋ​។ ដូច្នេះ​ស្ថាប័ន​ទាំងឡាយ នៃ​វិស័យ​យុត្ដិធម៌ ត្រូវ​ធ្វើ​ឱ្យ​ទំនើប និង​មាន​ប្រសិទ្ធភាព មាន​មន្ដ្រី​បម្រើការ​មាន​លក្ខណៈ​សម្បត្ដិ​ល្អប្រសើរ និង​មាន​ធនធាន​គ្រប់គ្រាន់ ព្រមទាំង​ដំណើរការ​ត្រឹមត្រូវ​តាម​ការកំណត់​នៃ​ច្បាប់ ក្នុង​ការដោះស្រាយ​វិវាទ​គ្រប់​ប្រភេទ​ទាំងអស់ ដែល​កើតឡើង​រវាង​បុគ្គល និង​បុគ្គល ឬ​បុគ្គល និង​រដ្ឋ​ជា​ដើម​។​

​លោក​រដ្ឋលេខាធិការ ក៏​បាន​ណែនាំ និង​ផ្តាំផ្ញើ​ដល់​ប្រធាន​សាលាដំបូង​ខេត្ត​ថ្មី ក៏​ដូច​ជា​មន្ត្រី​ចំណុះ សាលាដំបូង​ខេត្ត​ទាំងអស់ ត្រូវ​បង្កើន​ការ​សាមគ្គីភាព​ផ្ទៃក្នុង ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​សម្រេច​កិច្ចការងារ​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ជនរងគ្រោះ ទូទៅ​ជា​ពិសេស​ត្រូវ​មាន​កិច្ចសហការ​ល្អ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ ទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ។​

​សូមបញ្ជាក់​ថា យោង​តាម​ព្រះរាជក្រឹត្យ​លេខ ន ស​/​រ ក ត​/១០១៨/១១៤០ ចុះ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ លោក ឌិន ស៊ីវុទ្ធី ប្រធាន​សាលាដំបូង​ខេត្ត​ក្រចេះ ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យមក​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ស្វាយរៀង ជំនួស​លោក បុិច ឈឿត ប្រធាន​សាលាដំបូង​ខេត្ត​ស្វាយរៀង ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យទៅ​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន ៕​ ដោយ ៖ វ៉ៃ​គោ​

 

spot_img
×