Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាល់តែ​ដំរី ក្រាប​សំពះ​ទាំង​ទឹកភ្នែក​ហូរ​ហាម ទើប​អ្នកភូមិ​យល់ច្បាស់​ពី​ភក្តីភាព​របស់​សត្វ និង​ម្ចាស់​

spot_img

​លោកតា​វ័យ ៨៤​ឆ្នាំ​ម្នាក់ នៅ​ខេត្ត​សុ​រិន្ទ ប្រទេស​ថៃ ទើប​លាចាក​លោក​ដោយ​គ្រោះថ្នាក់​ចរាចរ ។ គ្រួសារ​បាន​រៀបចំ​ពិធី​បុណ្យ​សព​ជូន​គាត់​ដោយ​មាន​ការចូលរួម​យ៉ាង​កុះករ​ពី​សាច់ញាតិ មិត្តភក្តិ អ្នកភូមិ ។​

​ស្មាន​ពុំ​ដល់​ថា “​តួអង្គ​” ដែល​ពុំ​ត្រូវបាន “​អញ្ជើញ​” សោះ បែរ​ជា​ដើរ​តម្រង់​មក​កន្លែង​តម្កល់​មឈូស​របស់គាត់ ។​

​នោះ​គឺ​ដំរី​មួយ​ក្បាល ដែល​គាត់​ថែទាំ​ចិញ្ចឹម​បីបាច់​វា ១០​ឆ្នាំ​មកហើយ ។​

​កូនប្រុស​របស់​គាត់​ចែករំលែក​ថា ពេល​គាត់​កើតទុក្ខ ព្រោះ​ឪពុក​ស្លាប់​ក៏​និយាយប្រាប់​វា​ដើម្បី​ឲ្យ​ធូរចិត្ត​ប៉ុណ្ណោះ ។ ប៉ុន្តែ​ស្មាន​ពុំ​ដល់​សោះ​ថា​វា​យល់ ហើយ​តក់ស្លុត​ខ្លាំងណាស់ ។ វា​ទាញ​បណ្តាច់​ខ្សែ ហើយ​បោល​សំដៅ​កន្លែង​តម្កល់​មឈូស ។ វា​បន្ទន់​ជើង​ទាំង ៤ ក្រាប​ដល់​ដី​ជាមួយនឹង​ទឹកភ្នែក​ហូរ​ហាម ។ ទិដ្ឋភាព​នេះ ពិតជា​ធ្វើឲ្យ​អ្នកចូលរួម​រញ្ជួយចិត្ត​យ៉ាងខ្លាំង ។​

​ដោយ​វា​ពុំ​ព្រម​ងើប ហើយ​មាន​សភាព​សោកសង្រេង​ខ្លាំង កូន​របស់​គាត់​ក៏​លោត​ជិះ​ពីលើ​កវា ហើយ​បបោសអង្អែល​លួងលោម​វា ។​

​វា​ក្រោកឈរ​សន្សឹមៗ ហើយ​ឱនក្បាល​គោរព​ជា​ច្រើន​សារ ហាក់ដូចជា​ការ​ថ្លែង​អំណ​គុណ​ចំពោះ​ទឹកចិត្ត​ម្ចាស់​ចំពោះ​វា ១០​ឆ្នាំកន្លងមក ។​

​ចុង​ក្រោយ​វា​បែរ​ជា​ដើរចេញ​យ៉ាង​ស្ងៀមស្ងាត់​… ។​

​គិត​ទៅ​សត្វ​ពេលខ្លះ​… ៕

​ចន្ទ្រា​

spot_img
×