Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ទម្លាយរឿងពិត ពុំនឹក​ស្មាន​ប្រពន្ធ​ខ្លួន​ដែល​គេ​តាម​ស្រលាញ់​ច្រើន​សុទ្ធ​តែ​អ្នកមាន ទទួល​យក​គាត់​​​ទាំង​គ្មានអ្វីៗ​សូម្បី​មុខ​​ខ្មូត​ស៊ី​ដ៏​អាក្រក់ និង​ឆ្លៀត​បង្អាប់​ប្រពន្ធ​រឿង​ឲ្យ​ខ្ចី​លុយ 200$ ជំពាក់នាងដល់ឥឡូវ…

spot_img

ចែករំលែក​រឿងរ៉ាវ​គួរ​ឲ្យ​មោទនភាព​សម្រាប់​ខ្លួនឯង នៅលើ​បណ្តាញ​សង្គម ដើម្បី​ឲ្យ​មិត្តៗ​ភក្តិ ក៏ដូចជា​ហ្វេ​នៗ​បានដឹង បុរស​ម្នាក់​បាន​រៀបរាប់​ដំណើររឿង​កោតសរសើរ​ដល់​ចិត្ត​ប្រពន្ធ​ជាទី​ស្រលាញ់​របស់គាត់​យ៉ាងខ្លាំង ដែល​នាង​មាន​រូប​សម្រស់​ស្អាត ហើយ​មាន​បុរសៗ​អ្នកមាន​លុយ ឡាន​ទំនើបៗ​តាម​ស្រលាញ់​យ៉ាងច្រើន ប៉ុន្តែ នាង​មិន​ស្រលាញ់​គេ​ទេ ដោយ​សុខចិត្ត​ទទួលយក​រូបគាត់​ជា​ប្តី ដែល​ទាំង​ខ្លួនឯង​គាត់​មុខ​ពោរពេញ​ទៅដោយ​មុន និង​សន្លាក​ដ៏​សែន​យ៉ាប់​ខ្លាំង សឹងតែ​ពុំ​ចង់​ឆ្លុះកញ្ចក់​មើល​ខ្លួនឯង​នោះទេ ហើយ​ថែមទាំង​គ្មាន​លុយ និង​សម្ភារៈប្រើប្រាស់​ទំនើបៗ​ដូច​អ្នកដទៃ​បែបនេះ ។​

​យោងតាម​គណនី​ហ្វេ​ស​បុក​ឈ្មោះ Phon Borey បាន​សរសេរ​រៀបរាប់ថា​៖ «​កាលពី ពីរ​ឆ្នាំមុន មុខ​ខ្ញុំ​សុទ្ធតែ​មុន​និង​ស្នាម​សន្លាក ហើយ​ខ្ញុំ​មិន​ជឿថា​ប្រពន្ធ​ខ្ញុំ​ព្រម​ស្រលាញ់​ខ្ញុំ​នោះទេ ដោយមាន​ប្រុសៗ​អ្នកមាន​លុយ ឡាន​ទំនើបៗ​តាម​ស្រលាញ់​នាង​ច្រើន​ដែល​។ ខ្ញុំ​ដឹង ប៉ុន្តែ​ខ្ញុំ​ធ្វើ​ធម្មតា ទាំង​ដឹងថា​ខ្លួន​គ្មាន​លុយ គ្មានអ្វី​គ្រប់យ៉ាង សូម្បីតែ​ម៉ូតូ ក៏​ប្រពន្ធ​ជា​អ្នក​អោយ​ខ្ចី​ជិះ​ទៀត ខ្ញុំ​ចាំបាន​ថា​កាលនោះ នាង​បា​នប​ង្ចំ​ខ្ញុំ​អោយ​ខ្ចីលុយ នាង​បួន​ដង បើ​គ្មាន​លុយ​ចាយ មាន​ណា គឺ​ខ្ញុំ​ចាញ់បោក​គេ​ទេ គេ​អោយ​យកលុយ​និង​ទៅ​ប៉ាវ​គេ​ញា​ុំ​អី​វិញ​! រាល់ថ្ងៃ​នៅ​ជំពាក់​លុយ​ប្រពន្ធ 200$ ទៀត ជំពាក់​គ្រប់យ៉ាង​លូវ ???​ប្រសិនបើ​កាលនោះ​ប្រពន្ធ​ខ្ញុំ​ជ្រើស​រើសយក អ្នក​ដែលមាន​លុយ​ឡាន​ទាំងនោះ​មែន ខ្ញុំ​ប្រហែលជា​អាច​ជឿថា មនុស្ស​ស្រី​គឺ​សុទ្ធតែ​ត្រូវការ​សំភារៈ​ទាំងអស់នោះ​មែន ប៉ុន្តែ​វា​មិន​ចឹ​ង​!» ៕ ដោយ​៖ ចន្ទី​

     

spot_img
×