Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាប់គុក ៦​ខែ បង់ពិន័យ ៣៤០០០​ដុល្លារ ៖ ស្រុក​ណា​ក៏​ដោយ យុត្តិធម៌​ស្ថិតនៅលើ “​សម្តី​បកស្រាយ​” របស់​ចៅក្រម​ប៉ុណ្ណោះ​!

spot_img

Baiq Nuril Maknun អាយុ ៣៧​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​កោះ Lombok ប្រទេស​ឥណ្ឌូណេស៊ី ព្រោះតែ​នាយក​សាលា​របស់​នាង​តែង​រំខាន ហើយ​បង្ខំ​ឲ្យ​នាង​រួមភេទ​ជាមួយ​ក៏​ថត​ទុក​សំឡេង​ទាំងនោះ ។ ក្រោយមក​អ្នកគ្រូ​ម្នាក់​ដែល​រង​សភាព​ដូចគ្នា​បាន​យក​ខ្សែអាត់​សំឡេង​នេះ ធ្វើជា​ភស្តុតាង​ប្តឹង​នាយក​សាលា ។​

អ្នក​គ្រូបង្រៀន Baiq Nuril Maknun

​គួរ​ណាស់​តែ Maknun ត្រូវ​បាន​សរសើរ ការពារ ប៉ុន្តែ​តុលាការ​ជាន់ខ្ពស់​ប្រទេស​នេះ បាន​កាត់ទោស​នាង​ឲ្យ​ជាប់ពន្ធនាគារ ៦​ខែ ហើយ​បង់ប្រាក់​ពិន័យ ៥០០​លាន Rupiah (​ប្រមាណ ៣៤០០០​ដុល្លារ​) ទៅវិញ ។​

​តុលាការ “​មហាអស្ចារ្យ​” នោះ​បាន​ងាក​មក​ចោទប្រកាន់ថា នាង​បាន​ថតចម្លង ហើយ​ចែកចាយ​ឯកសារ “​ពុំ​ត្រឹមត្រូវ​” ។​

​តាម​តួលេខ​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​ប្រកាស​ជា​សាធារណៈ​នៅ​ឆ្នាំ ២០១៧ មាន​ស្ត្រី​ឥណ្ឌូណេស៊ី ១/៣ ត្រូវ​ប្រឈមមុខ​នឹង​ហិង្សា​រាងកាយ ឬ​ផ្លូវភេទ ។​

​ពិតណាស់​! សង្គម និង​គ្រួសារ​នាង​បាន​នឹង​កំពុង​ស្វែងរក​វិធី​ធ្វើ​យ៉ាងណាឲ្យ “​យុត្តិធម៌​ត្រូវ​បាន​អនុវត្ត​” ។​

​ប៉ុន្តែ​… ។​

​ចន្ទ្រា​

spot_img
×