Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​រឿង​ប្រមុខ​ប្រទេស​គេ ទើប​យល់ច្បាស់​ពី​ពលិកម្ម មិន​ធម្មតា​របស់​មេដឹកនាំ​កំពូល​នៃ​កម្ពុជា​

spot_img

​តាម​កាសែត VIETNAM EXPRESS ONLINE ចេញផ្សាយ​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា ទើប​ដឹងថា លោក​ប្រធានាធិបតី​ហ្វីលីពីន Duterte បាន​បោះបង់​ព្រឹត្តិការណ៍ ៤ នៃ​សន្និសីទ​អាស៊ាន ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា ។ រីឯ​មូលហេតុ​គឺ ព្រោះតែ “​ឆ្លៀត​ធ្មេច​ភ្នែក​បន្តិច​” ។​

ប្រធានាធិបតី ហ្វីលីពីន Duterte ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សិង្ហ​បុរី ។​

​ដោយសារតែ​ការ “​ឆ្កឹះ​ឆ្កៀល​” របស់​អ្នកកាសែត ទើប​អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​ហ្វីលីពីន Salvador S Panelo ឆ្លើយ​ប្រាប់​នៅ​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា ថា លោក Duterte បាន​បោះបង់​ព្រឹត្តិការណ៍​ជិត​ពាក់កណ្តាល ក្នុងចំណោម​ព្រឹត្តិការណ៍​ចំនួន ១១ នៃ​កម្មវិធី​ថ្ងៃទី ១៤ ខែវិច្ឆិកា រួម​ទាំង​ពិធី​លាង​សាយភោជន៍​របស់​នាយក​រដ្ឋមន្ត្រី លី សៀន​ឡុង រៀបចំ​។​

​អ្នក​នាំ​ពាក្យ​នេះ​ពោល ៖ “​លោក​គេង​បង្គ្រប់ ព្រោះ​ធ្វើការ​ដល់​យប់​អាធ្រាត ហើយ​សម្រាក​ពុំបាន ៣​ម៉ោង​ផង​” ។ ប៉ុន្តែ​សុខភាព​របស់​លោក​ល្អ​ទាំង​ស្រុង (!) ។​

​នៅ​ព្រឹក​ថ្ងៃទី ១៥ ខែវិច្ឆិកា ២០១៨ ពេល​ជួប​អ្នកកាសែត លោក Duterte បាន​ពោល​ទៅកាន់​អ្នកយកព័ត៌មាន​ថា ៖ “​មាន​អ្វី​ខុស​បើ​ខ្ញុំ​ធ្មេចភ្នែក​?” លោក​ថា ៖ ដំណេក​ខ្លីៗ តែ​ក៏​វា​មិន​គ្រប់​ដើម្បី​រក្សា​កម្លាំង​ទ្រាំទ្រ​ឲ្យដល់​ថ្ងៃ​បញ្ចប់​ដែរ ។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏ “​ឆ្លៀត​ធ្មេចភ្នែក​” នា​ពេល​រង់ចាំ​ប្រជុំ​នឹង​អនុ​ប្រធានាធិបតី​អាមេរិក ។​

​តាម BBC លោក Duterte ពុំមែន​ជា​បុគ្គល​ម្នាក់​ត្រូវបាន​ឆ្មក់​ចាប់ ខណៈពេល “​ឆ្លៀតឱកាស​”​ទេ ព្រោះ​អ្នកកាសែត Washington Post បាន​ផ្តិត​ជាប់​រូបភាព​លោក Moon Ja-in កំពុង “​គេង​អង្គុយ​” ប្រមាណ ១៥​នាទី នា​ឱកាស​រង់ចាំ​ប្រជុំ​នឹង​អនុ​ប្រធានាធិបតី​អាមេរិក Mike Pence ។​

​ណ្ហើយ​ចុះ​! វា​ជា​រឿង​របស់​គេ ប៉ុន្តែ​សូម​លើកឡើង​គ្រាន់​សម្រាប់​ប្រិយមិត្ត​យល់ថា ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​យើង​ពិតជា​អស្ចារ្យ​ម្យ៉ាងដែរ នៅ​ស្វិត​មាំ​ល្អ​ណាស់​! ៕ បូ​ព៌ា​

spot_img
×